ភ្លៀង​នឹង​ធ្លាក់​រាយប៉ាយ​ស្ទើ​ទូទាំងប្រទេស​ពីថ្ងៃ​ទី ២១-២៦​សីហា​ និពន្ធដោយ : ថ្មីៗ       August-18-2016, 4:29 pm         276

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ភ្លៀង​នឹង​ធ្លាក់​រាយប៉ាយ​ស្ទើ​ទូទាំងប្រទេស​ពីថ្ងៃ​ទី ២១-២៦​សីហា​​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តី​ជូន​ព័ត៌មាន​មួយ ដោយ​បញ្ជាក់ វិ​សម្ពាធ​ទាប​ដែល​បានកើត​លើ​ឦសាន​កោះ​ហៃណាំ កាលពី​ថ្ងៃទី​១៧ ខែសីហា បាន​វិវត្តន៍​ទៅជា​ព្យុះ​ទី​៧ ឈ្មោះ    ដៀ​ន​មុ​(DIANMU) ស្ថិតនៅលើ​កោះ​ហៃណាំ ភាគ​ខាងជើង នៅ​ព្រឹក​ថ្ងៃទី​១៨ ខែសីហា​នេះ​។

​តាម​ការ​ព្យាករ ព្យុះ​នេះ​នឹង​បន្តដំណើរ​មកដល់​ឆ្នេរ​ប្រទេស​វៀតណាម ខាងកើត​ក្រុង​ហាណូយ នៅ​យប់​ថ្ងៃទី ១៩ ខែសីហា​។​

​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ​នៅ​អាង​ទន្លេមេគង្គ នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន ចាប់ពី​ថ្ងៃទី ២០ ដល់​ថ្ងៃទី​២៥ ខែសីហា បង្ក​ឲ្យ​ទឹកទន្លេ​ហក់​ឡើងជា​បន្តបន្ទាប់​។  ចំណែកឯ​អាកាសធាតុ​នៅ​កម្ពុជា វិញ  អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ចាប់ពី​ថ្ងៃទី​១៨ ដល់​១៩ ខែសីហា នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​រាយប៉ាយ នៅក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស​ពីថ្ងៃ​ទី ២១ ដល់​ថ្ងៃទី​២៦ ខែសីហា​។

​ជាមួយគ្នា​នោះ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​បញ្ជាក់ដែរថា តំបន់ឆ្នេរ​សមុទ្រ និង​លើ​ផ្ទៃសមុទ្រ អាច​នឹងមាន​ខ្យល់​បោកបក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៥ ខែសីហា​៕