ថៃ ​ឈ្នះ​មេដាយ​អូឡាំពិក​២​ទៀត​ ​លើ​វិញ្ញាសា​​កីឡា​តេក្វាន់ដូ

កីឡាករ និង​កីឡា​ការិនី​​​​តេក្វាន់ដូ​ថៃ​២​នាក់ ដណ្ដើម​បាន​មេដាយ​អូឡាំពិក​២​គ្រឿង​ទៀត​ នៅ​ទីក្រុង​ Rio ប្រទេស​ប្រេស៊ីល​ព្រឹក​​មិញ​ ធ្វើ​ឲ្យ​​ថៃ​ ក្លាយ​ជា​ប្រទេស​​ដែល​ឈ្នះ​មេដាយ​អូឡាំពិក​២០១៦ ​ច្រើន​ជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​សរុប​​មក​ទល់​ពេល​នេះ​ឈ្នះ​៦​គ្រឿង​ហើយ។

 

ថៃ ​ឈ្នះ​មេដាយ​អូឡាំពិក​២​ទៀត​ ​លើ​វិញ្ញាសា​​កីឡា​តេក្វាន់ដូ

កីឡាករ​ Tawin Hanprab (ឆ្វេង) និង​ កីឡា​ការិនី​ Panipak Wongpattanakit

 

កីឡាករ​ Tawin Hanprab ​បាន​​វាយ​ចាញ់​កីឡាករ​ Zhao Shuai ​របស់​ចិន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​វិញ្ញាសា​​៥៨​គីឡូ​ក្រាម​បុរស ​ដូច្នេះ​រូប​គេ​បាន​មេដាយ​ប្រាក់ ខណៈ​ដែល​កីឡា​ការិនី​ Panipak Wongpattanakit ​បាន​ទទួល​មេដាយ​សំរឹទ្ធិ​ លើ​វិញ្ញាសា​៤៩​គីឡូ​ក្រាម​នារី​ បន្ទាប់​ពី​វាយ​ចាញ់​កីឡា​ការិនី​​​កូរ៉េ​ខាង​ត្បូង​ Kim So-hui ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

 

ថៃ ​ឈ្នះ​មេដាយ​អូឡាំពិក​២​ទៀត​ ​លើ​វិញ្ញាសា​​កីឡា​តេក្វាន់ដូ

 

ថៃ ​ឈ្នះ​មេដាយ​អូឡាំពិក​២​ទៀត​ ​លើ​វិញ្ញាសា​​កីឡា​តេក្វាន់ដូ

 

ដូច្នេះ​សរុប​មក​ទល់​ពេល​នេះ​ ថៃ​ឈ្នះ​មេដាយ​អូឡាំពិក​២០១៦ ​បាន​៦​គ្រឿង​ (មាស​២ ​ប្រាក់​២ និង​សំរឹទ្ធិ​២) ខណៈ​ដែល​មេដាយ​​៤​គ្រឿង​មុនៗ​ បាន​លើ​វិញ្ញាសា​​លើក​ទម្ងន់​ទាំង​អស់។ ចំនួន​នេះ​​មាន​ន័យ​ថា ថៃ​ជា​ប្រទេស​ដែល​ឈ្នះ​បាន​​ច្រើន​ជាង​គេ​ បើ​ធៀប​នឹង​ប្រទេស​តំបន់​អាស៊ី​អាគ្នេយ៍ ខណៈ​ដែល​ ឥណ្ឌូណេស៊ី​​ឈ្នះ​៣​គ្រឿង (មាស​១ ប្រាក់​២)​ ​វៀតណាម​២ (មាស​១ ប្រាក់១)​ ​សិង្ហបុរី​​មាស​១ ម៉ាឡេស៊ី​៣ (​ប្រាក់​២ សំរឹទ្ធិ​១) និង​ហ្វីលីពីន​​ឈ្នះ​​​មេដាយ​ប្រាក់​១​គ្រឿង​ដែរ៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bangkokpost