លោកនាយករដ្ឋមន្ត្រីផ្តល់ដីឲ្យប្រជាជន​​​និង​​​ឲ្យបញ្ចប់ការជួលដីឲ្យវៀតណាម

កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកបានបញ្ជាឲ្យអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋ៣១គ្រួសារដែលរស់នៅលើដីរដ្ឋ ជាចំណាត់ការមួយដែលបានលើកទឹកចិត្តក្រុមផ្សេងទៀតដែលរស់នៅលើដីរដ្ឋអង្វរករតាមហ្វេសប៊ុកសុំឲ្យមានការយកចិត្តទុកដាក់ដូចគ្នា។ បញ្ជានេះបានធ្វើឡើងបន្ទាប់ពីសុន្ទរកថាថ្ងៃទី៤ខែសីហា ដែលក្នុងសុន្ទរកថានោះ លោក ហ៊ុន សែន ដែលកំពុងធ្វើដំណើរចុះតាមខេត្តនានា បានបញ្ជាឲ្យអាជ្ញាធរផ្តល់ប័ណ្ណកម្មសិទ្ធិដល់គ្រួសារប្រជាជនដែលបានរស់នៅយូរលើដីរដ្ឋ ដែលត្រូវបានចុះបញ្ជីសារពើភណ្ឌដោយរដ្ឋាភិបាលរួចទៅហើយ។ លោកបានមានប្រសាសន៍នៅពេលនោះថា “ពលរដ្ឋដែលបាននឹងកំពុងរស់នៅតាមកន្លែងនានាដែលចុះបញ្ជីសារពើភណ្ឌរបស់រដ្ឋរយៈពេលជាច្រើនឆ្នាំ នឹងទទួលបានប័ណ្ណស្របច្បាប់”។ លោកបានមានប្រសាសន៍ថា ដីនឹង “ត្រូវដកចេញពីបញ្ជីសារពើភណ្ឌរបស់រដ្ឋ ដូច្នេះនឹងទទួលបានភាពជាម្ចាស់ និងឱកាសសាងសង់ផ្ទះត្រឹមត្រូវ”។ កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រីបានចូលទំព័រហ្វេសប៊ុករបស់លោកប្រកាសថា លោកបានយល់ព្រមតាមសំណើរបស់គ្រួសារប្រជាជនមួយក្រុមដែលរយៈពេល៣០ឆ្នាំមកហើយបាននឹងកំពុងរស់នៅលើដីរបស់មន្ទីរពាណិជ្ជកម្មខេត្តតាកែវ។ លោកបានសរសេរ ដោយសំដៅខ្លួនលោកជាភាគីទី៣ថា “បន្ទាប់ពីមានការពិភាក្សាគ្នាជាមួយអភិបាលខេត្ត សម្តេច តេជោ បានសម្រេចចេញសេចក្តីបង្គាប់កាត់ដីនេះពីបញ្ជីសារពើភណ្ឌរបស់រដ្ឋ និងប្រគល់ដីនេះឲ្យបងប្អូនមកពី៣១គ្រួសារ ដែលនឹងទទួលបានប័ណ្ណកម្មសិទ្ធិរស់នៅទីនោះពីឥឡូវនេះទៅ។ នេះជាដំណោះស្រាយមួយដែលប្រជាជនកំពុងរង់ចាំជាច្រើនឆ្នាំមកហើយ”។ លោកបានមានប្រសាសន៍ថា សេចក្តីសម្រេចនេះបានដល់ការព្រមព្រៀងក្នុងអំឡុងការប្រជុំជាមួយអាជ្ញាធរខេត្តតាកែវកាលពីថ្ងៃអង្គារ។ នៅមិនទាន់ច្បាស់ទេថាតើគ្រួសារទាំងនោះកាន់កាប់ដីទំហំប៉ុន្មាន ហើយនឹងទទួលបានប៉ុន្មាន។ លោក ឡាយ វណ្ណៈ អភិបាលខេត្ត បានបដិសេធមិនធ្វើអត្ថាធិប្បាយលើករណីនេះទេ។ សេចក្តីប្រកាសនេះធ្វើឲ្យក្រុមគ្រួសារផ្សេងទៀតដែលរស់នៅលើដីរបស់សាលាមធ្យមសិក្សាមួយកន្លែងក្នុងខេត្តកោះកុង ធ្វើការអំពាវនាវរបស់ខ្លួនផ្ទាល់។ ប៉ោ ម៉េងលី បាននិយាយក្នុងការអត្ថាធិប្បាយលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន […]

The post លោកនាយករដ្ឋមន្ត្រីផ្តល់ដីឲ្យប្រជាជន​​​និង​​​ឲ្យបញ្ចប់ការជួលដីឲ្យវៀតណាម appeared first on The Cambodia Daily.