ចាប់បាន​អ្នក​ចែកចាយ​គ្រឿងញៀន​៣​នាក់​ក្រោយ​ពិ​ចាប់បាន​បក្ខ​ពួកគេ​២​នាក់​ពី​ម្សិលមិញ​

​ខេត្តកំពង់ឆ្នាំង​៖ អ្នក​ចែកចាយ​គ្រឿង​ញន​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​តាម​ចាបខ្លួនបាន​នៅក្នុង​លំនៅដ្ឋាន ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​បណ​ញ​តា​ញ​ពួកគេ​២​នាក់​ដែ​សមត្ថកិច្ច​ចាប់បាន​ពី​ម្សិលមិញ​។ ករណី​បង្ក្រាប​អ្នក​ចែកចាយ​គ្រឿងញៀន​ទាំង​៣​នាក់​ខាងលើ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ទី​៣ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។​

​សមត្ថកិច្ច​បានអោយដឹង​ថា​៖ ករណី​បង្ក្រាប​គ្រឿងញៀន​ខាងលើនេះ គឺ​សមត្ថកិច្ច​ន​​គ​របាល​ក្រុង​កំពង់ឆ្នាំង និង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​សហការគ្នា​ពេញ​១​ព្រឹក​​រហូតដល់​ម៉ោង​២​រសៀល​ទើប​បញ្ចប់​បេសកកម្ម ដែល​ជន​ស​ង្សួ័​យ​ទី​១​ឈ្មោះ អ៊ឹម ផល្លា​​អាយុ​២៩​ឆ្នាំ ២​ឈ្មោះ ស៊ឹម បុរី​ជលសា អាយុ​១៤​ឆ្នាំ និង​៣​ឈ្មោះ ឯក សុផាន់​នឿន អា​​យុ​២៧​ឆ្នាំ ភេទ​ស្រី ពួកគេ​ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ ទី​៣ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។​

018d2

វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន​៖ ថ្នាំញៀន​១​កញ្ចប់​តូច ទូរ​សព្ទ័​ដៃ​៥​គ្រឿង​​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង និង​ឧបករណ៍​ជក់​គ្រឿង​ញ​ឪ​ន​មួយចំនួនទៀត​។​

018d3

សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖ ករណី​ចាប់ខ្លួន​អ្នក​ចែ​ល​ចាយ​គ្រឿងញៀន​ទាំង​៣​នាក់​ខាងលើនេះ គឺ​ដោយសារ​ការទទួល​ព័ត៌មាន​ពី អ្នក​ចែកចាយ​ថ្នាំញៀន​២​នាក់​ពីថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៦ គឺ​១​ឈ្មោះ ផន លឹម​ហួត អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ , ២.​ឈ្មោះ ទូច ពុ​ទ្ឋា​រ៉ា​ឆ​វិទូ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឡ​ទឹកត្រី ស ង្កា​ត់​កំពង់ឆ្នាំង ( ជា​ចោរលួច​កាបូប​លុយ​គេ​នៅ​យប់​ថ្ងៃទី​១៣ ខែសីហា ដែល​នៅ​ក្នុងនោះ​មាន​ទូ​សព្ទ័​ដៃ​២​គ្រឿង លុយ​១០៧៥​ដុល្លា និង​ប្រាក់​ខ្មែរ​៥០​ម៉ឺន​រៀល និង​ត្រូវបាន​សមត្ថ​កិ ច្ច​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៧ ខែសីហា តាម​ទូរ​សព្ទ័​ដៃ​របស់​ជនរងគ្រោះ ដែលមាន​ដាក់​ជី​ភី​អេស ) ដោយ​នៅក្នុង​ខ្លួនគេ​ទាំង​២​នាក់​មាន​ថ្នាំញៀន​ចំនួន​២៦​កញ្ចប់ និង​បាន​ឆ្លើយថា​បាន​ទិញ​អ្នក​ទាំង​៣​ខាងលើនេះ​។​

018d1

​ជនសង្ស័យ​ទាំង​៣​នាក់​នេះ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នគរបាល​ប្រឆាំង​គ្រៅ​ង​ញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​តៅ​កាន់​តុលាការខេត្ត ដោយ​ចោទប្រកាន់​ពីបទ​ប្រើប្រាស់​ថ្នាំញៀន និង​រក្សាទុក​សារធាតុ​ញៀ ន​ខុសច្បាប់​៕ ( រិទ្ធិជ័យ )
​ ​