រដ្ឋាភិបាលបង្កើតសង្កាត់ជិត១០បន្ថែមទៀតសម្រាប់បោះឆ្នោតខាងមុខ

ដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតសង្កាត់ចំនួន៩បន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំក្រោយនេះ។

យោងតាមអនុក្រឹត្យចុះថ្ងៃទី១៨ខែកក្កដា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្កើតសង្កាត់ថ្មីមួយចំនួននិងបំបែកសង្កាត់ដែលមានស្រាប់មួយចំនួន។

បើតាមអនុក្រឹត្យ សង្កាត់ដែលត្រូវបានបង្កើតថ្មីនោះគឺ សង្កាត់គោកឃ្លាំង បែកចេញពីសង្កាត់ភ្នំពេញថ្មី សង្កាត់អូបែកក្អមនៃខណ្ឌសែនសុខ សង្កាត់បឹងទំពុនទី១ បឹងទំពុនទី២ សង្កាត់កាកាបទី១ កាកាបទី២ សង្កាត់ទួលសង្កែទី១ និងទួលសង្កែទី២។

បន្ថែមពីនេះទៀត សង្កាត់ចោមចៅនិងសង្កាត់ស្ទឹងមានជ័យត្រូវបំបែកជា៣ គឺសង្កាត់ចោមចៅទី១ ចោមចៅទី២ ចោមចៅទី៣ និងសង្កាត់ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣។

អនុក្រឹត្យដដែលបញ្ជាក់ថា ការគ្រប់គ្រងសង្កាត់ថ្មីនឹងធ្វើឡើងក្រោយពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧៕

ប្រភព៖ VOD


Related Posts