អារិយ៉ា ប៉ះជាមួយ នាយពាក់មី ក្នុងរឿង «កំពូលអ្នកល្ងង់នៅអាស៊ី»

6 Videos


ស្រីស្រស់សាច់សខ្ចីកញ្ញា ម៉ុន ផលចរិយា ហៅ អារិយ៉ា បានប៉ះជាមួយតារាកំប្លែងល្បីឈ្មោះ នាយពាក់មីក្នុងខ្សែភាពយន្តខ្នាតធំបែបកំប្លែងគឺរឿង «កំពូលល្ងង់នៅអាស៊ី» ជាលើកដំបូងដោយអ្នកទាំងពីរគឺជាតួឯក ។ បើទោះបីរឿងនេះជាការជួបសំដែងលើកដំបូងរវាងកញ្ញា ម៉ុន ផលចរិយា ហៅ អារិយ៉ា ជាមួយនាយពាក់មីក្តី ក៏ការសម្តែងរួមគ្នានេះ ត្រូវបានមើលឃើញថាសហការគ្នាបានល្អ សូម្បីតែក្រុម ការងារផលិតនិងតារាសម្តែងទាំងអស់សុទ្ធតែសាមគ្គីគ្នាក្នុងការផលិតភាពយន្តនេះ។

អារិយ៉ា ប៉ះជាមួយ នាយពាក់មី ក្នុងរឿង «កំពូលអ្នកល្ងង់នៅអាស៊ី»

រឿង«កំពូលល្ងង់នៅអាស៊ី» ត្រូវបានផលិតកម្ម GALAXY ដំណើរការថតខ្សែភាពយន្តនេះ បានប្រមាណ ៥០ ភាគរយហើយដោយក្នុងនោះមានការចូលរួមសម្តែងពី សំណាក់តារាសម្តែង តារា កំប្លែង ជាច្រើនរូប ។ តារាសម្តែងក្នុងរឿងនេះមានដូចជា ស្រីស្អាតសាច់សខ្ចី ម៉ុន ផលចរិយា ហៅអារិយ៉ា និងតារាដែលចូលរួមមួយចំនួនទៀតដូចជា លោក ម៉ារ៉ា ប៊ុណ្ណា នាយ គ្រឿន DJ កណ្ដុរជាដើម ។

អារិយ៉ា ប៉ះជាមួយ នាយពាក់មី ក្នុងរឿង «កំពូលអ្នកល្ងង់នៅអាស៊ី»

អ្នកចាត់ការទូទៅរបស់ផលិតកម្ម GALAXY លោក ឡេង ណាវ៉ាត់ត្រា បានឱ្យដឹងថា រឿង«កំពូលល្ងង់នៅអាស៊ី» គឺជាវណ្ណកម្មដំបូងរបស់លោក ដែលកន្លងមកផលិតកម្មបង្កើតឡើងដោយក្រុមពលករខ្មែរធ្វើការនៅប្រទេសកូរ៉េមួយនេះ បានផលិតតែបទចម្រៀងតែប៉ុណ្ណោះ ។

អារិយ៉ា ប៉ះជាមួយ នាយពាក់មី ក្នុងរឿង «កំពូលអ្នកល្ងង់នៅអាស៊ី»

ខ្លឹមសារនៃសាច់រឿងនេះ គឺឆ្លុះបញ្ចាំងពីភាពកំប្លែង , មនោសញ្ចេតនា , កម្សត់ខ្លាំង ហើយក៏ឆ្លុះពីស្ថានភាពពិតនៃសង្គមសព្វថ្ងៃផងដែរ ។ រឿងនេះត្រូវបាន និពន្ធឡើងដោយលោក ឡេង ណាវ៉ាត់ត្រា តែកែសម្រួលដោយនាយពាក់មីនិងដឹកនាំដោយលោកទួចឧត្ដម្ភ ។

អារិយ៉ា ប៉ះជាមួយ នាយពាក់មី ក្នុងរឿង «កំពូលអ្នកល្ងង់នៅអាស៊ី»

រឿង«កំពូលល្ងង់នៅអាស៊ី» ជាការនិពន្ធថ្មីសុទ្ធសាធ មិនមានការចម្លងពីបរទេសទេ ហើយមូលហេតុដែលមានការសម្រេចចិត្តផលិតរឿងបែបកំប្លែងនេះឡើង ព្រោះយល់ថា ទីផ្សារក្នុងស្រុក គឺភាគច្រើនគេនិយមចូលចិត្ត និង គាំទ្ររឿងកំប្លែង ។ រឿង”កំពូលអ្នកល្ងង់នៅអាស៊ី” នឹងគ្រោងដាក់បញ្ចាំងនៅអំឡុងខែតុលា ឬវិច្ឆិកា ឆ្នាំ២០១៦ដោយពេលនេះកំពុងសំរុក ថតនៅក្បែរភ្នំរាប ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែល គ្រោងចំណាយពេលផលិត៥ខែ និងស្ថិតក្រោមដើមទុនប្រមាណ៥ម៉ឺនដុល្លារអាមេរិក ។

អារិយ៉ា ប៉ះជាមួយ នាយពាក់មី ក្នុងរឿង «កំពូលអ្នកល្ងង់នៅអាស៊ី»

ជាមួយគ្នានោះក្រោយការចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅកម្ពុជារួចហើយខ្សែភាពយន្ត នេះក៏គ្រោងយកទៅចាក់បញ្ចាំងនៅប្រទេសកូរ៉េដើម្បីឱ្យពលករខ្មែរទៅធ្វើការងារនៅទីនោះបានទស្សនាផងដែរ ៕

ដេវីត

អារិយ៉ា ប៉ះជាមួយ នាយពាក់មី ក្នុងរឿង «កំពូលអ្នកល្ងង់នៅអាស៊ី»អារិយ៉ា ប៉ះជាមួយ នាយពាក់មី ក្នុងរឿង «កំពូលអ្នកល្ងង់នៅអាស៊ី»

អារិយ៉ា ប៉ះជាមួយ នាយពាក់មី ក្នុងរឿង «កំពូលអ្នកល្ងង់នៅអាស៊ី»អារិយ៉ា ប៉ះជាមួយ នាយពាក់មី ក្នុងរឿង «កំពូលអ្នកល្ងង់នៅអាស៊ី»អារិយ៉ា ប៉ះជាមួយ នាយពាក់មី ក្នុងរឿង «កំពូលអ្នកល្ងង់នៅអាស៊ី»