អេឡិច ហ្សូរ៉ា៖ ខ្ញុំមិនខ្លាចថតឈុតអាក្រាតកាយ សំខាន់ឱ្យតែ…

6 Videos


ក្រោយពីបង្ហាញរូបរាងដ៏ស្រស់សង្ហា រំលេចសាច់ដុំ Six Peck តាមរយៈទំព័រហ្វេសប៊ុករួចមក ឃើញថាតារាសម្តែងជើងថ្មី អេឡិច ហ្សូរ៉ា ហាក់ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនយ៉ាងខ្លាំង ជាពិសេសគឺផលិតករភាពយន្ត ដែលនេះជាឱកាសធ្វើឱ្យតារាដួងនេះចាប់បានការងារកាន់តែច្រើន ។ អ្វីដែលគេចាប់អារម្មណ៍នោះ តារាសម្តែង អេឡិច ហ្សូរ៉ា ដែលទើបតែសម្រេចបេសកកម្ម ១០០ ថ្ងៃ បានប្រាប់ថា បើមានគេទាក់ទងឱ្យថតឈុតសិចស៊ី ឬក៏ឈុតឱបថើបជាលក្ខណៈរោលរាល លោកមិនបដិសេធឡើយ សំខាន់ឱ្យតែកុំហួសដែនកំណត់ប្រពៃណីខ្មែរជ្រុលពេក ។

អេឡិច ហ្សូរ៉ា៖ ខ្ញុំមិនខ្លាចថតឈុតអាក្រាតកាយ សំខាន់ឱ្យតែ…

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយដែលតារាសម្តែង និង ពិធីករ អេឡិច ហ្សូរ៉ា បានហក់ចូលប្រឡូកក្នុងពិភពសិល្បៈនេះ ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះតែរូបរាងដ៏ស្រស់សង្ហា និង ទេពកោសល្យសម្តែងរបស់លោក ។ អេឡិច ហ្សូរ៉ា តែងតែបង្ហាះបង្ហាញរូបរាងដ៏ស្រស់សង្ហាជាមួយសាច់ដុំ Six Peckលើបណ្តាញសង្គមជារឿយៗ ដែលបានធ្វើឱ្យតារាដួងនេះកាន់តែទទួលបានការចាប់អារម្មណ៍ទ្វេដង រហូតដល់មានគេព្រលយពាក្យចង់ទាក់ទងលោកឱ្យថតឈុតសិចស៊ី និង ឈុតរោលរាលមួយចំនួន ។

អេឡិច ហ្សូរ៉ា៖ ខ្ញុំមិនខ្លាចថតឈុតអាក្រាតកាយ សំខាន់ឱ្យតែ…

បើតាមអ្នកជិតស្និទ្ធនឹងតារាសម្តែង និង ពិធីកររូបនេះបាននិយាយថា អេឡិច ហ្សូរ៉ា មិនត្រឹមតែមានគេហៅឱ្យថតឈុតសិចស៊ី ស្នេហារោលរាលនោះទេ លោកថែមទាំងត្រូវបានគេចាប់អារម្មណ៍ហៅឱ្យថតអាក្រាតកាយទៀតផង ។ ទាក់ទងនឹងរឿងនេះ តារាសម្តែង និង ពិធីករ អេឡិច ហ្សូរ៉ា បានឱ្យដឹងថា លោកទទួលស្គាល់ថាមានគេចាប់អារម្មណ៍ និង បានហៅលោកឱ្យថតឈុតបែបសិចស៊ីមែន តែរឿងថតបែបអាក្រាតកាយនោះគឺគ្មានទេ ហើយបើមានក៏លោកមិនបដិសេធដែរបើការថតនោះត្រឹមតែបញ្ចេញល្វែងលើ ឬក៏បញ្ចេញល្វែងខាងក្រោយ និង មួយទៀតគឺមិនបានធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រពៃណីខ្មែរខ្លាំង ។

អេឡិច ហ្សូរ៉ា៖ ខ្ញុំមិនខ្លាចថតឈុតអាក្រាតកាយ សំខាន់ឱ្យតែ…

ចំពោះការថតបែបសិចស៊ីនេះដែរ លោក អេឡិច ហ្សូរ៉ា និយាយថា ក្នុងនាមជាអ្នកសិល្បៈ ការថតសម្តែងគឺជារឿងដែលមិនអាចចៀសផុតឡើយនូវឈុតឆាកមួយចំនួន ដូចជាឈុតស្នេហាសាច់ប៉ះសាច់ ឈុតសិចស៊ីមួយចំនួន ដែលទាំងនេះតម្រូវឱ្យយើងត្រូវតែបង្ហាញ ហើយលោកយល់ថាការថតបែបនេះក៏មិនមែនជាការហួសហេតុអីពេកដែរ ព្រោះបច្ចុប្បន្នប្រទេសជិតខាងយើងគេបានដើរទៅមុនមួយជំហានហើយលើការថតឈុតឆាកបែបសិចស៊ីស៊ីអារម្មណ៍នេះ ។

អេឡិច ហ្សូរ៉ា៖ ខ្ញុំមិនខ្លាចថតឈុតអាក្រាតកាយ សំខាន់ឱ្យតែ…

ជាមួយគ្នានេះដែរលោកក៏បានបន្តឱ្យដឹងទៀតថា ការថតឈុតបែបនេះក៏ជាបង្ហាញមួយថា តួកុនខ្មែរផ្នែកបុរសក៏មានរូបរាងស្រស់សង្ហា មានសាច់ដុំ Six Peck មិនចាញ់តួកុនបរទេសប៉ុន្មានដែរ ដូច្នេះយើងកុំខ្លាចក្នុងការបញ្ចេញ ។ការនិយាយបែបនេះលោក អេឡិច ហ្សូរ៉ា ក៏បានលើកឡើងដែរថា មិនមែនលោកចង់បានន័យថាត្រូវតែថត ឬ បង្ហាញគ្រប់សាច់រឿងនោះដែរ ពោលគឺវាទៅតាមពេលវេលា និង ប្រភេទនៃសាច់រឿងផងដែរ ។

អេឡិច ហ្សូរ៉ា៖ ខ្ញុំមិនខ្លាចថតឈុតអាក្រាតកាយ សំខាន់ឱ្យតែ…

ជាចុងក្រោយតារាសម្តែង និង ពិធីករវ័យ ២៨ ឆ្នាំ អេឡិច ហ្សូរ៉ា ក៏បានចែករំលែកពីបទពិសោធធ្វើឱ្យមានរាងទាក់ទាញ និង សង្ហាមានសាច់ដុំ Six Peck ឱ្យគេចាប់អារម្មណ៍ផងដែរ ។ អេឡិច ហ្សូរ៉ា ថា ដោយសារតែបេសកកម្ម ១០០ ថ្ងៃរបស់លោក ទើបធ្វើឱ្យលោកមានរាងកាយស្រស់សង្ហា និង មានសាច់ដុំតាមដែលលោកចង់បាន ដោយគ្រាប់តែចំណាយពេលមួយថ្ងៃ ១ ទៅ ២ ម៉ោងយ៉ាងតិចហាត់ប្រាណ និង ការព្យាយាម ព្រមទាំងរបបចំណីអាហារផងនោះអ្នកនឹងមានរាងកាយស្រស់សង្ហាជាមិនខាន ៕ សាកល

អេឡិច ហ្សូរ៉ា៖ ខ្ញុំមិនខ្លាចថតឈុតអាក្រាតកាយ សំខាន់ឱ្យតែ…អេឡិច ហ្សូរ៉ា៖ ខ្ញុំមិនខ្លាចថតឈុតអាក្រាតកាយ សំខាន់ឱ្យតែ…អេឡិច ហ្សូរ៉ា៖ ខ្ញុំមិនខ្លាចថតឈុតអាក្រាតកាយ សំខាន់ឱ្យតែ…អេឡិច ហ្សូរ៉ា៖ ខ្ញុំមិនខ្លាចថតឈុតអាក្រាតកាយ សំខាន់ឱ្យតែ…អេឡិច ហ្សូរ៉ា៖ ខ្ញុំមិនខ្លាចថតឈុតអាក្រាតកាយ សំខាន់ឱ្យតែ…អេឡិច ហ្សូរ៉ា៖ ខ្ញុំមិនខ្លាចថតឈុតអាក្រាតកាយ សំខាន់ឱ្យតែ…អេឡិច ហ្សូរ៉ា៖ ខ្ញុំមិនខ្លាចថតឈុតអាក្រាតកាយ សំខាន់ឱ្យតែ…អេឡិច ហ្សូរ៉ា៖ ខ្ញុំមិនខ្លាចថតឈុតអាក្រាតកាយ សំខាន់ឱ្យតែ…