ឌួង ហ្សូរីដា ស្លុតចិត្ត ព្រោះជួបទុក្ខផ្ទួនៗ

6 Videos


ឌួង ហ្សូរីដា ពិធីការិនីដ៏មានប្រជាប្រិយភាព និង ជាតារាមួយដួងដែលតែងតែមិនមើលនឹងភ្នែករាល់ទង្វើមនុស្សធម៌នោះ នៅមួយរយៈចុងក្រោយនេះនាងហាក់ដូចជាជួបទុក្ខផ្ទួនៗគ្នា ព្រោះថាមួយមុខនេះ ចេតិយឪពុករបស់នាងត្រូវបានចោរទើបតែលួចគាស់យករបស់មានតម្លៃមួយចំនួន ហើយរំលងមិនទាន់បានប៉ុន្មានផង នៅពេលនេះក៏ស្រាបតែឮដំណឹងថាម្តាយរបស់នាងចូលមន្ទីរទៀត ។ នេះពិតជារឿងហេតុកើតឡើងផ្ទួនៗសម្រាប់ក្រុមគ្រួសារនាងមែន ។

ឌួង ហ្សូរីដា ស្លុតចិត្ត ព្រោះជួបទុក្ខផ្ទួនៗ

បើតាមទំព័រសិល្បករកម្ពុជាបានឱ្យដឹងនៅមុននេះបន្តិចថា ម្តាយរបស់ពិធីការិនី ឌួង ហ្សូរីដា ឈឺ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ កាលពីម្សិលមិញ ដោយជំងឺក្រពះ និង ពោះវៀន ។ ជាមួយគ្នានេះដែរ ពិធីការិនី ឌួង ហ្សូរីដា ក៏បានឱ្យដឹងតាមរយៈផេកសិល្បករកម្ពុជាដែរថា «អំពើល្អមិនសាបសូន្យ ខ្ញុំតែងតែជឿលើពាក្យមួយឃ្លានេះ ។

ឌួង ហ្សូរីដា ស្លុតចិត្ត ព្រោះជួបទុក្ខផ្ទួនៗ

បើទោះជាត្រូវលំបាកវេទនា តស៊ូគ្រប់យ៉ាងទាំងថ្ងៃទាំងយប់មិនដែលគិតពីរឿងផ្ទាល់ខ្លួនក្តី ខ្ញុំព្រមគ្រប់យ៉ាងដើម្បីជីវិតអ្នកទាំង ៣ នាក់នេះ ជាពិសេសម្តាយតែម្នាក់គត់របស់ពួកយើង ហើយសង្ឃឹមថាអាចជួយគាត់ឱ្យមានសុខភាពល្អ ចៀសផុតពីជំងឺទាំងអស់ និង មានសុខភាពល្អឡើងវិញ ។

ឌួង ហ្សូរីដា ស្លុតចិត្ត ព្រោះជួបទុក្ខផ្ទួនៗ

អរគុណគ្រប់យ៉ាងសម្រាប់ការប្រទានពរពីព្រះ រាល់ពេលដែលយើងជិតផុតដៃធ្លាក់ទៅក្នុងជ្រោះដ៏សែនជ្រៅ អំពើល្អតែងតែមានអ្នកផ្តល់ដៃមកឱ្យសម្រាប់ការសង្គ្រោះជីវិតដ៏មានតម្លៃមួយនេះសម្រាប់កូនៗ» ។

ឌួង ហ្សូរីដា ស្លុតចិត្ត ព្រោះជួបទុក្ខផ្ទួនៗ

នៅគ្រានេះពិធីការិនីពូកែវោហារសព្ទ ឌួង ហ្សូរីដា មិនចង់បានអ្វីក្រៅតែពីធ្វើឱ្យលោកអ្នកមានគុណ ជាពិសេសអ្នកម្តាយតែម្នាក់របស់នាងឆាប់ជាសះស្បើយ និង មានសុខភាពល្អឡើងវិញ តែប៉ុណ្ណេះគឺនាងគ្រប់គ្រាន់ហើយ ៕

សាកល

ឌួង ហ្សូរីដា ស្លុតចិត្ត ព្រោះជួបទុក្ខផ្ទួនៗឌួង ហ្សូរីដា ស្លុតចិត្ត ព្រោះជួបទុក្ខផ្ទួនៗឌួង ហ្សូរីដា ស្លុតចិត្ត ព្រោះជួបទុក្ខផ្ទួនៗឌួង ហ្សូរីដា ស្លុតចិត្ត ព្រោះជួបទុក្ខផ្ទួនៗ