ពិធីបុណ្យសពអភិជននៅប្រទេសថៃល្បីថារៀបចំស្អាតដូចនៅលើឋានសួគ៌

ថ្មីៗនេះ បណ្ដាអ្នកប្រើប្រាស់ក្នុងបណ្ដាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅការរៀបចំតុបតែងក្នុងពិធីបុណ្យសពមួយនៅឯប្រទេសថៃដែលមើលទៅឃើញថារៀបចំតុបតែងបានស្អាតល្អឥតខ្ចោះ ដែលចំណាយអស់ប្រាក់ច្រើនមិនធម្មតានោះឡើយ ។ពិធីបុណ្យសពនោះត្រូវបានគេស្គាល់ថាជាពិធីបុណ្យសពអ្នកម្ដាយរបស់សេដ្ឋីស្រុកថៃដែលជាម្ចាស់ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ ៧៨៩ ។ មនុស្សជាច្រើនបានស្ងើចសរសើរដល់ការតុបតែងក្នុងពិធីនេះថា វាប្រៀបដូចជារាជវាំងក្នុងរឿងព្រេងនិទាន ។ចង់ដឹងថា ការរៀបចំតុបតែងក្នុងពិធីបុណ្យសពខាងលើបង្ហាញពីប្រណីតភាពល្អឥតខ្ចោះកម្រិតណានោះ សូមទស្សនាកម្រងរូបភាពខាងក្រោម ៕ វង្សា