សមត្ថកិច្ច​ឃាត់ខ្លួន ក្រុម​ញៀន​ថ្នាំ​ប្រុស​ស្រី​ចំនួន​១១​នាក់

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១១​នាក់ បានជា​បន្តបន្ទាប់​នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​រយៈពេល​២​ថ្ងៃ ខណៈ​ពួក​គេ​កំពុង​ចែកចាយ​តាម​ដងផ្លូវ​សាធារណៈ និង​នៅ​ក្នុង​បន្ទប់​ជួល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ពេញ ក្នុង​ក្រុង​/​សៀមរាប រួច​បញ្ជូន​មក​កាន់​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដើម្បី​ធ្វើការ​សួរនាំ ក្នុង​នោះ​បញ្ជូន​បន្ត​ទៅ​មណ្ឌល​កែប្រែ​ចំនួន​៤​នាក់​។

ហេតុ​ការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​បានជា​បន្តបន្ទាប់​នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១៦ និង​ទី​១៧ ខែសីហា ឆ្នាំ​២០១៦​ស្ថិត​នៅ​ចំណុច​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។ លោក​វរសេនីយ៍ទោ  អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ក្នុង​ការ​ចុះ​បង្ក្រាប​ករណី​ខាងលើ​នេះ កម្លាំង​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី ជា​បន្តបន្ទាប់​ចំនួន​១១​នាក់ រួម​មាន​ ៖

ទី​១/​ឈ្មោះ អ៊ុំ ដា​លី​ន ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​នារី​អូ​តេស នៅ​ភោជនីយដ្ឋាន​តា​លាភ​អូរ​ឬ​ស្សី បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​(​សម្រួល​ឱ្យ​ប្រើប្រាស់​) ទី​២/​ឈ្មោះ គង់ ផ​ល្លី ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​នារី​អូ​តេស នៅ​ភោជនីយដ្ឋាន​តា​លាភ​អូរ​ឬ​ស្សី បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​(​សម្រួល​ឱ្យ​ប្រើប្រាស់​) ទី​៣/​ឈ្មោះ លី ប៊ុ​ន​ថន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ចុងភៅ រស់នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​(​ចាត់ចែង​ឱ្យ​ប្រើប្រាស់​) ទី​៤/​ឈ្មោះ ពៅ សា​វណ្ណ ភេទ ប្រុស​អាយុ​១៩​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​(​ចាត់ចែង​ឱ្យ​ប្រើប្រាស់​) ទី​៥/​ឈ្មោះ ខៀន ស៊ី​ដា​រ៉ា ហៅ​ស៊ុ​យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ធ្វើ​ស្លាក​យីហោ រស់នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប (​ប្រើប្រាស់​) ទី​៦/​ឈ្មោះ ទ្រី ស្រី​ទូច ហៅ​ពៅ ភេទ​ស្រី អាយុ​១៨​ឆ្នាំ​មុខរបរ​គ្មាន ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ចុង​កោ​ស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​(​ប្រើប្រាស់​) ទី​៧/​ឈ្មោះ ស៊ូ វ៉ា​ន់ ផានិត ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​គ្មាន រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​(​ប្រើប្រាស់​)  និង​ទី​៨/​ឈ្មោះ ប៊ូ ស្រី​រ៉ា ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​នារី​អូ​តេស​នៅ​ភោជនីយដ្ឋាន​តា​លាភ​អូរ​ឬ​ស្សី ស្នាក់​នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​(​ប្រើប្រាស់​) ទី​៩/​ឈ្មោះ មុន្នី ឧត្តម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​គ្មាន រស់នៅ​សព្វថ្ងៃ​ផ្ទះ​ជួល ភូមិ​ដក​ពោធិ៍ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​ជួញដូរ​) ទី​១០/​ឈ្មោះ ព្រហ្ម គី​រី​រតនៈ សម្បត្តិ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​មុខរបរ​គ្មាន ស្នាក់​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​ចាត់ចែង​ឱ្យ​ប្រើប្រាស់​) និង​ទី​១១/ ឈ្មោះ ដួង វុ​ទ្ធិ​កា ហៅ​ញាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​ចាត់ចែង​ឱ្យ​ប្រើប្រាស់​)​។

ក្រោយ​ពី​បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ខាងលើ កម្លាំង​ជំនាញ ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​៩​កញ្ចប់ ទម្ងន់​១៥,៥​ក្រាម ទូរស័ព្ទ​ដៃ​ចំនួន​២៤​គ្រឿង  ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​សៀមរាប ១S-៨៧៨៣ មួយ​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន និង​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ​។ បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស ស្រី ចំនួន​១១​នាក់​(​ក្នុង​នោះ​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​ចំនួន​៤​នាក់​)​។ ចំណែក​ជនសង្ស័យ​ប្រុស​ស្រី ចំនួន​៧​នាក់ និង​វត្ថុ​តាង កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​៕