នី មុន្នីនាថ ត្រៀមចូលរោងការដើមឆ្នាំ ២០១៧

6 Videos


កន្លងមកម្តាយបង្កើតរបស់តារាសម្តែងសម្បុរស្រអែម នី មុន្នីនាថ បានព្យាយាមលាក់បាំងថ្ងៃ រៀប ការរបស់កូនស្រី។តែយ៉ាងណាមានមិត្តភក្តិដែលជិតស្និតជាមួយក្រុមគ្រួសាររបស់នាងបានបង្ហើបប្រាប់ថា នី មុន្នីនាថ ត្រៀមបញ្ចប់ភាពនៅលីវនៅដើមឆ្នាំ ២០១៧ ខាងនេះ ។ ដោយឡែក លោក សូឡាំង ដែលជាគូដណ្តឹង នី មុន្នីនាថ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក កំពុងរង់ចាំថ្ងៃរៀបការក្នុងពេលឆាប់ៗ ។

នី មុន្នីនាថ ត្រៀមចូលរោងការដើមឆ្នាំ ២០១៧

បើតាមប្រភពដែលជិតស្និទ្ធជាមួយក្រុមគ្រួសារតារាសម្តែង នី មុន្នីនាថ ដដែលនោះ បាននិយាយថា នី មុន្នីនាថ ត្រៀមរៀបការនៅដើមឆ្នាំក្រោយនេះ ជាមួយកន្លង់មកពីសហរដ្ឋអាមេរិកលោក សូឡាំង ។ ពេលនេះដែរ ក្រុមគ្រួសាររបស់នាងក៏បានកក់ទីតាំងរួចរាល់អស់ហើយ ។

នី មុន្នីនាថ ត្រៀមចូលរោងការដើមឆ្នាំ ២០១៧

តែប្រភពនោះព្យាយាមមិនប្រាប់ពីពេលវេលា រៀបការរបស់ តារាសម្តែងរូបរាងតូចល្អិតម្នាក់នេះឡើយ ។ ប្រភពនោះបានបន្ថែមទៀតថា បើតាមគម្រោងពិធី រៀបការ នី មុន្នីនាថ មានការរៀបចំអធិកអធមសក្តិសមជាមួយកត្តិយសរបស់នាង និងអនាគត ស្វាមី ដែលជាអ្នកមានទ្រព្យសម្បត្តិគួរសម ។

នី មុន្នីនាថ ត្រៀមចូលរោងការដើមឆ្នាំ ២០១៧

តាមការកត់សម្គាល់ ទោះបីជា នី មុន្នីនាថ និងគូដណ្តឹងរស់នៅឆ្ងាយពីគ្នាក៏ពិតមែន តែចំណងស្នេហ៍ របស់ពួកគេនៅតែផ្អែមល្អែម។អ្នកទាំងពីរតែងតែទាក់ទងនិងសួរសុខទុក្ខគ្នាតាមប្រព័ន្ធអេឡិចត្រូនិច ។ ពេល វេលារៀបការកាន់តែកៀកមកដល់លោក សូឡាំង ដែលជាគូដណ្តឹង នី មុន្នីនាថ ក៏បាន បង្ហាញ អារម្មណ៍ របស់លោកក្នុងហ្វេសប៊ុកថា «Time will come and i ‘ll be always waitting» ។ តែក្នុងនោះ លោកមិនបញ្ជាក់ពីពេលវេលាពិតប្រាកដឡើយ ។

នី មុន្នីនាថ ត្រៀមចូលរោងការដើមឆ្នាំ ២០១៧

ទាក់ទងនឹងរឿងនេះ ម្តាយបង្កើត នី មុន្នីនាថ ធ្លាប់បាន និយាយ ថា ចង់លាក់សិនចាំដល់ថ្ងៃរៀបការគឺភ្ញាក់ផ្អើលតែម្តង ។ តារាសម្តែង នី មុន្នីនាថ កំពុងមមាញឹកថតរឿងជាបន្តបន្ទាប់ស្ទើររកពេលសម្រាកមិនបាន ។ សព្វ ថ្ងៃ នាងកំពុងថតរឿង«បំភ្លេចមិនបាន»របស់ផលិតកម្មមហាហង្ស ៕ ចេនី

នី មុន្នីនាថ ត្រៀមចូលរោងការដើមឆ្នាំ ២០១៧នី មុន្នីនាថ ត្រៀមចូលរោងការដើមឆ្នាំ ២០១៧នី មុន្នីនាថ ត្រៀមចូលរោងការដើមឆ្នាំ ២០១៧នី មុន្នីនាថ ត្រៀមចូលរោងការដើមឆ្នាំ ២០១៧