អ៊ឹម ជីវ៉ា វាយប្រហារអ្នកសិល្បៈផ្សេងៗ ដើម្បី ម៉េង កែវពេជ្ជតា

6 Videos


អ៊ឹម ជីវ៉ា គឺជាអតីតតារាសម្តែងដែលមានសកម្មភាពខ្លាំងជាមួយនឹងការងារសប្បុរសធម៌ កាលពីថ្មីៗនេះ បានលើកសរសើរតារាជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា ប៉ុន្តែវាយប្រហារ អ្នកសិល្បៈមួយចំនួនតូចដែលលោកយល់ថាតម្កើងខ្លួនជ្រុល ។

អ៊ឹម ជីវ៉ា វាយប្រហារអ្នកសិល្បៈផ្សេងៗ ដើម្បី ម៉េង កែវពេជ្ជតា

បន្ទាប់ពីទទួលបានជោគជ័យក្នុងការងារសប្បុរសធម៌ តារាសម្តែងលោក អ៊ឹម ជីវ៉ា បានរៀបរាប់ដោយ លើក សរសើរពីគុណសម្បត្តិ និង ស្នាដៃមួយចំនួនចំពោះតារាចម្រៀងជើងចាស់អ្នកនាង ម៉េង កែវពេជ្ជតា ថាជា តារាដែលតែងតែចូលរួមក្នុងសកម្មភាពមនុស្សធម៌ និង មិនចេះឆ្មើងឆ្មៃឡើយ ហើយក៏ ជាស្ត្រីខ្មែរម្នាក់ដែលចេះ តស៊ូជំនះគ្រប់ឧបសគ្គ ប្រកបដោយទំនួលខុសត្រូវ និង ចេះលើកទឹកចិត្តខ្លួនឯង ជាពិសេសគាត់គឺជាអ្នកសិល្បៈរៀមច្បងម្នាក់គួរឲ្យគោរព ។

អ៊ឹម ជីវ៉ា វាយប្រហារអ្នកសិល្បៈផ្សេងៗ ដើម្បី ម៉េង កែវពេជ្ជតា

ទន្ទឹមនឹងការលើក សរសើរចំពោះតារាជើងចាស់រូបនេះផងដែរ លោក អ៊ឹម ជីវ៉ា ក៏បានធ្វើការវាយប្រហារយ៉ាងចាស់ដៃ ចំពោះអ្នកសិល្បៈជើងថ្មីមួយចំនួនតូច ដែលតែងតែធ្វើឫកធ្វើពារ ឆ្មើងឆ្មៃ មិនឲ្យតម្លៃពេលវេលា ធ្វើមិនស្គាល់ ហើយមើលរំលងសិល្បកររៀមច្បង ជាងនោះទៅទៀតគឺពួកគេ ថែមទាំងធ្វើឫកពារដាក់អ្នកគាំទ្រទៀតផង ។

អ៊ឹម ជីវ៉ា វាយប្រហារអ្នកសិល្បៈផ្សេងៗ ដើម្បី ម៉េង កែវពេជ្ជតា

គួររំឭកថា ក្រៅពីអាជីពសិល្បៈជាតារាសម្តែង អ៊ឹម ជីវ៉ា គឺជាបុគ្គលមួយរូបដែលគេទទួលស្គាល់ថា មាន សម្មភាពផុសផុលជាមួយនឹង កិច្ចការសង្គមសប្បុរសធម៌ដែលធ្វើកេរ្តិ៍ឈ្មោះរបស់លោកកាន់តែមានប្រជា ប្រិយភាពមួយរយៈពេលចុងក្រោយនេះ ៕ ជួន នូវ

អ៊ឹម ជីវ៉ា វាយប្រហារអ្នកសិល្បៈផ្សេងៗ ដើម្បី ម៉េង កែវពេជ្ជតាអ៊ឹម ជីវ៉ា វាយប្រហារអ្នកសិល្បៈផ្សេងៗ ដើម្បី ម៉េង កែវពេជ្ជតា