ចោរ​ចូល​ប្លន់​យក​ទូរស័ព្ទ​នៅ​ហាង (​លឹម ហាវ​) ក្បែរ​ផ្សារ​នាគ​មាស​ទម្លាក់​ម៉ូតូ​ចោល​រត់គេចខ្លួន​

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូ និងស្ពាយសាក់កាដូ ក្លែងធ្វើជាចូលទៅទិញទូរស័ព្ទនៅក្នុង ហាង លឹម ហាវ ផ្ទះលេខ78 ផ្លូវ230 ស្ថិតនៅក្បែរផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ខណៈម្ចាស់ហាង កំពុង រើសទូរស័ព្ទបង្ហាញជនសង្ស័យបានដកកាំភ្លើងភ្ជង់ប្លន់យកទូរស័ព្ទទំនើបៗចំនួន៦គ្រឿង រត់ចូលផ្សារនាគ មាសហើយជនសង្ស័យរត់បន្តចូលក្នុងផ្សារដើមគរ ហើយដោយសារមានមនុស្សច្រើនផង នោះក៏បានរត់ គេច ខ្លួនបាត់ស្រមោល។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនាវេលាម៉ោងជាង ១រសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ។

KA-18-08-2016-07

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យបានរត់ចោលម៉ូតូ មួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1G-5094 បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពភ្ជង់ប្លន់បានទូរស័ព្ទ ពេលរៀបឡើងជិះម៉ូតូនោះស្រាប់តែកម្លាំងនគរបាលល្បាត នៅក្បែរនោះ ឮសំឡេងជនរងគ្រោះស្រែកក៏ចុះទៅជួយអន្តរាគមន៍ ធ្វើឲ្យជនសង្ស័យភ័យរត់ចោលម៉ូតូ ហើយកាន់កាំភ្លើងជាប់ដៃ ចូលទៅក្នុងផ្សារនាគមាស ហើយបន្តចូលទៅក្នុងផ្សារដើមគរទៀតដោយពុំអាចចាប់ខ្លួនជនសង្ស័យទាន់៕

KA-18-08-2016-11
KA-18-08-2016-08