ណាហ្គា​វើ​ល​ចេញទៅ​ប្រកួត​វគ្គ​ជម្រុះ AFC Cup នៅ​ម៉ុង​ហ្គោ​លី​ និពន្ធដោយ : ថ្មីៗ       August-18-2016, 8:59 pm         126

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ណាហ្គា​វើ​ល​ចេញទៅ​ប្រកួត​វគ្គ​ជម្រុះ AFC Cup នៅ​ម៉ុង​ហ្គោ​លី​​ណាហ្គា​វើ​ល ចេញដំណើរ​ទៅ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup ឆ្នាំ​២០១៧ នៅ​ទីក្រុង Ulaanbaatar ប្រទេស​ម៉ុង​ហ្គោ​លី នា​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែសីហា ឆ្នាំ​២០១៦ នេះ​។​

​ណាហ្គា​វើ​ល ជើងឯក​រង​ក្របខណ្ឌ​កំពូល​ឆ្នាំ​២០១៥ ទទួលបាន​សិទ្ធិ​ចូលរួម​ប្រកួត​ពានរង្វាន់​លំដាប់​ទី​ពីរ​ប្រចាំ​តំបន់​អាស៊ី AFC Cup ឆ្នាំ​២០១៧ បន្ទាប់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) បដិសេធ​បេក្ខភាព​ក្លិប​ជើងឯក​ភ្នំពេញ​ក្រោ​ន ដោយសារ​មាន​ប្រវត្តិ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កីឡាករ និង​មន្ត្រី​គ្រូបង្វឹក​លើ​ការកំណត់​លទ្ធផល​ប្រកួត បើទោះបីជា​ក្លិប​ភ្នំពេញ​ក្រោ​ន​ប្តឹងតវ៉ា​ក៏ដោយ​។​

​សម្រាប់​ការប្រកួត​ពានរង្វាន់​ថ្មី​នេះ ណាហ្គា​វើ​ល ត្រូវ​ជាមួយ​ក្លិប​នេ​ប៉ាល់ Three Star Club នា​ថ្ងៃទី​២៣ ខែសីហា ហើយពីរ​ថ្ងៃ​បន្ទាប់ ក្លិប​របស់លោក មាស ចាន់ណា ត្រូវ​តទល់​ជាមួយ​ក្លិប​ម្ចាស់ផ្ទះ Erchim FC៕