លោក Duterte ដាក់​«​កិត្តិយស តំណែង និង​ជីវិត​» ការពារ​ប្រទេស​ប្រឆាំង​គ្រឿងញៀន និង​បទល្មើស​ និពន្ធដោយ : ថ្មីៗ       August-18-2016, 8:39 pm         1004

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក Duterte ដាក់​«​កិត្តិយស តំណែង និង​ជីវិត​» ការពារ​ប្រទេស​ប្រឆាំង​គ្រឿងញៀន និង​បទល្មើស​​លោក​ប្រធានាធិបតី​ហ្វីលីពីន​ដែល​ទើបតែ​ឡើងកាន់តំណែង​បានត្រឹមតែ​ជាង​មួយខែ រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte) បន្ត​ប្រើប្រាស់​វេទិកាសាធារណៈ និង​កម្មវិធី​ជាតិ​ធំៗ ដើម្បី​បញ្ជៀប​គោលនយោបាយ​ក្នុងស្រុក​របស់លោក​ដែល​គេ​ស្គាល់​ថា​ជា​«​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​»​ឲ្យ​កាន់តែ​ទូលំទូលាយ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​។ លោក​ប្រធានាធិបតី បានប្រកាស​ជាថ្មី​នៅ​ថ្ងៃទី​១៧ ខែសីហា ថា លោក មិន​ឲ្យ​ជន​ណាមួយ​បំផ្លាញ​ប្រទេស​ហ្វីលីពីន​បានឡើយ​។​

« យើង មិនអាច​កសាង​ប្រ​ទស​លើ​គំនរ​ឆ្អឹង​របស់​ប្រជាជន​យើង​បានឡើយ​។ ក៏ប៉ុន្តែ​ប្រសិនបើ ស្ថានភាព​ទាមទារ​ឲ្យ​មាន​ចំណាត់ការ​ដើម្បី​ការពារ​ប្រទេសជាតិ ខ្ញុំ សូម​និយាយ​ម្តង​ហើយ​ម្តងទៀត​រហូត​ទាល់តែ​សេចក្តីថ្លែងការណ៍​នេះ​ត្រូវបាន​ចងចាំ​ក្នុង​ចិត្ត​របស់​សាធារណជន ថា​ខ្ញុំ សូម​ដាក់​កិត្តិយស ជីវិត ឬ​ត្រូវ​បាត់បង់​តំណែង​ប្រធានាធិបតី​... ដោយ​ខ្ញុំ​មិន​អនុ​ញ្ញា​អ្នក​ណាមួយ​បំផ្លាញ​ប្រទេស​របស់​យើង និង​ក្មេងជំនាន់ក្រោយ​របស់​យើង​បានឡើយ​។  នេះ​ជាការ​លើកឡើង​របស់លោក Duterte ពាក់ព័ន្ធ​ចំណាត់ការ​បង្ក្រាប​គ្រឿងញៀន និង​បទល្មើស នាឱកាស​នៃ​ការ​រម្លឹក​ខួប​លើក​ទី​១១៥ នៃ​ការបង្កើត​ប៉ូលិស​ហ្វីលីពីន​។

​នាឱកាស​នោះដែរ លោក​ប្រធានាធិបតី ក៏បាន​ប្រតិកម្ម​ទៅនឹង​សេចក្តីថ្លែងការណ៍​អង្គការ​ហ​ប្រជាជាតិ​លើ​ការសម្លាប់​អ្នកពាក់ព័ន្ធ​គ្រឿងញៀន ដោយ លោក​ចាត់ទុកថា​ការ​ជាការ​រិះគន់​បែប​ឆ្កួត​លីលា​។ លោក បាន​ថ្លែង​នៅ​ចំពោះមុខ​អ្នកការទូត​បរទេស​ប្រចាំ​ហ្វីលីពីន និង​ប៉ូលិស​ថា កុំ​មានការ​ភ័យខ្លាច​ជាមួយនឹង​សេចក្តីថ្លែងការណ៍​របស់​អង្គការសហប្រជាជាតិ ព្រោះ​ចំណាត់ការ​របស់​ហ្វីលីពីន ធ្វើ​ទៅលើ​តែ​ជនល្មើស​នោះទេ​។

​ប្រតិកម្ម​ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​អង្គការសហប្រជាជាតិ​ដដែល​នោះ លោក​ប្រធានាធិបតី ក៏បាន​និយាយ​ទាំង​ហួសចិត្ត​ដែរ​ថា លោក មិនទាន់បាន​លឺ​ការរិះគន់​អ្វីមួយ​ពាក់ព័ន្ធ​នឹង​ប្រទេស​ដែល​បំផ្ទុះ​គ្រាប់បែក​ទៅលើ​ភូមិ និង​សហគមន៍​ជាច្រើន ដែល​បានសម្លាប់​ប្រជាជន នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​អ្វី​សោះ​។

​បើ​យោងតាម​របាយការណ៍​ប៉ូលិស​ហ្វីលីពីន អ្នក​សេព និង​ជួញដូរ​គ្រឿងញៀន ជាង​ប្រាំមួយរយ​នាក់ ត្រូវបាន​សម្លាប់​គិត​ចាប់តាំងពី​ថ្ងៃទី​០១ ខែកក្កដា ខណៈ សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន ចុះផ្សាយ​ថា ចំនួន​អ្នកស្លាប់​ក្នុង​ប្រតិបត្តិការ​នេះ កើនឡើង​លើសពី​មួយ​ពាន់​នាក់​ហើយ​នោះ​។ ការសម្លាប់​នេះ ស្ថិតក្រោម​តាម​បទបញ្ជា​របស់លោក​ប្រធានាធិបតី Rodrigo Duterte ដែលជា​ចំណាត់ការ​ក្នុងការ​បោសសម្អាត​គ្រឿងញៀន និង​បទល្មើស​ចេញពី​សង្គម​ហ្វីលីពីន​។

​សូម​ជម្រាប​ជាថ្មី​ដែរ​ថា លោក​អតីត​អភិបាលក្រុង​ដា​វ៉ា​វ Rodrigo Duterte បាន​ឡើងកាន់តំណែង​ជា​ផ្លូវការ​ជា​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ថ្ងៃទី​៣០​ខែមិថុនា​កន្លងទៅ បន្ទាប់ពី​លោក ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលប់​ពី​ប្រជាពលរដ្ឋ​ហ្វីលីពីន​ក្នុងការ​បោះឆ្នោត​សកល​ថ្ងៃទី​០៩​ខែឧសភា​កន្លងទៅ​។ លោក​ប្រធានាធិបតី​រូបនេះ ត្រូវបាន​ប្រជាជន​ហ្វីលីពីន​គាំទ្រ​ខ្លាំង និង​ចាត់ទុកថា​ជា​«​បុរស​ខ្លាំង​» ដោយ​ហៅ​ឈ្មោះ​ក្រៅ​ថា «​អ្នក​ដាក់ទណ្ឌកម្ម​» ដ្បិត​គោលនយោបាយ​កណ្តាប់ដៃ​ដែក​របស់​រូបលោក ក្នុងការ​លុបបំបាត់​ប​ទ​ល្មើស ជាពិសេស​បញ្ហា​គ្រឿងញៀន​ពី​សង្គម​ហ្វីលីពីន​៕