រថយន្តសង្គ្រោះបន្ទាន់របស់កាល់ម៉ែត្រ បើកបុកម៉ូតូរបួសធ្ងន់ ២ នាក់

6 Videos


បុរសពីរនាក់បើករថយន្តសង្គ្រោះមន្ទីរពេទ្យកាល់ម៉ែត្រ បើកតាមបណ្ដោយផ្លូវលេខ ១៦១ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុជិតប៉ុស្តិ៍អូឫស្សី ២ បានឆ្លងផ្លូវមិនប្រយត្ន័ក៏បានជ្រុលចង្លូតទៅបុកម៉ូតូមួយគ្រឿង បើកដោយយុវជនពីរនាក់ តាមបណ្ដោយផ្លូវហ្សាដឺគោលពីលិចទៅកើតយ៉ាងពេញទំហឹង បណ្ដាលបោក និង ថ្នល់រងបួសធ្ងន់ ។

រថយន្តសង្គ្រោះបន្ទាន់របស់កាល់ម៉ែត្រ បើកបុកម៉ូតូរបួសធ្ងន់ ២ នាក់

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៨ កន្លះយប់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៦ ស្ថិតក្នុងសង្កាត់អូរឫស្សី ខណ្ឌ ៧ មករា ។

រថយន្តសង្គ្រោះបន្ទាន់របស់កាល់ម៉ែត្រ បើកបុកម៉ូតូរបួសធ្ងន់ ២ នាក់

តាមព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុឃើញរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែត្រពាក់ស្លាកលេខរដ្ឋ 12.2-0214 បើកពីជើងទៅត្បូងបានបើកឆ្លងផ្លូវពេលមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូវីវ៉ាពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BC-5875 បើកដោយយុវជនពីរនាក់ពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ចំពីមុខពេញទំហឹងបណ្ដាលឲ្យបោកនិងថ្នល់រងបួសធ្ងន់ទាំងពីរនាក់ ហើយរថយន្តសង្គ្រោះមន្ទីរពេទ្យកាល់ម៉ែត្រមួយគ្រឿងទៀត ដឹកយកទៅសង្គ្រោះភ្លាមៗ ។

រថយន្តសង្គ្រោះបន្ទាន់របស់កាល់ម៉ែត្រ បើកបុកម៉ូតូរបួសធ្ងន់ ២ នាក់

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញធ្វើការវាស់វែងយករថយន្តបង្ករ និង ម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញ ៕

សុថាត់

រថយន្តសង្គ្រោះបន្ទាន់របស់កាល់ម៉ែត្រ បើកបុកម៉ូតូរបួសធ្ងន់ ២ នាក់