ញាក់សាច់ជាមួយបទ «ចង់ស្វាន» របស់ មុន្និ ល័ក្ខ (មានវីដេអូ)

6 Videos


ក្នុងកម្មវិធី Super Sunday របស់ស្ថានីយទូរទស្សន៍ PNN នាពេលកន្លងទៅកញ្ញា បាន មុន្នីល័ក្ខ បានធ្វើឲ្យអ្នកទស្សនារំជើបរំជួលនៅក្នុងអារម្មណ៍យ៉ាងខ្លាំងជាមួយបទចម្រៀងមានចំណងជើងថា «ចង់ស្វាន» ដែលស្តាប់ទៅប្លែក និងស្ទីលរាំគ្រលែងញ័រញាក់ជាមួយចង្វាក់ភ្លេងឃើញថាប្លែក ។

ញាក់សាច់ជាមួយបទ «ចង់ស្វាន» របស់ មុន្និ ល័ក្ខ (មានវីដេអូ)

អតីតបេក្ខនារីនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ កញ្ញា បាន មុន្នីល័ក្ខ បានយក បទចម្រៀងដែលមានចំណងជើងថា “ចង់ស្វាន” ជាបទចម្រៀងញ័រញាក់កន្ត្រាក់អារម្មណ៍ តាមបែប យុវវ័យសម័យថ្មីជាមួយក្រុមរាំដ៏លេចធ្លោធ្វើឲ្យអ្នកគាំទ្ររូបនាងស្ទើរតែលោតទៅតាមចង្វាក់រាំ និងច្រៀង របស់នាងផង ។

ញាក់សាច់ជាមួយបទ «ចង់ស្វាន» របស់ មុន្និ ល័ក្ខ (មានវីដេអូ)

អ្នកទស្សនាមានការរំជួលនៅក្នុងដួងចិត្តជាមួយបទចម្រៀងនោះ សំខាន់គេចង់ដឹងថាតើនាង ចង់ស្វានអ្វីពិតប្រាកដ?។ប៉ុន្តែក្រោយពីស្តាប់ខ្លឹមសារនៃបទចម្រៀងដែលនាងច្រៀងទើបដឹងថានាងចង់ស្វានយកចិត្ត,យកបេះដូង,ស្វានតាមរកស្នេហ៍…ប៉ុណ្ណោះ ។

ញាក់សាច់ជាមួយបទ «ចង់ស្វាន» របស់ មុន្និ ល័ក្ខ (មានវីដេអូ)

តោះកុំបង្អង់យូរទៀតនាំគ្នាតាមដានទស្សនាឃ្លីបវីដេអូខាងក្រោមនេះតើពិរោះនិងមានអត្ថន័យយ៉ាងណា ? ៕ ដេវីត