តារា​សម្ដែង​សាវិន ហ្វីលីប កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​កាល់​ម៉ែត្រ

តារា​សម្ដែង​ សាវិន ហ្វីលីប បាន​ជួប​អាការ​គាំង​បេះដួង ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត នៅ​ប៉ុន្មាន​នាទី​មុន​នេះ។

 

 

ភរិយា​លោក ហ្វីលីប អ្នក​ស្រី សែម ឆវី បាន​បញ្ចេញ​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​របស់​អ្នក​ស្រី​ថា ស្វាមី​អ្នក​ស្រី គាំង​បេះដូង​ពេល​ទៅ​ហាត់​ប្រាណ​នៅ​កន្លែង​ហាត់​ប្រាណ​មួយ​កន្លែង។ អ្នក​ស្រី ថ្លែង​ថា ” ស្វាមី​ខ្ញុំ​គាំង​បេះដូង​នៅ​កន្លែង​ហាត់​ប្រាណ ពេល​នេះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ គាត់​បាន​ធូរ​ស្រាល​បន្តិច​ហើយ សូម​ទេវតា​ជួយ​តាម​រក្សា​បង”។

 

តារា​សម្ដែង​សាវិន ហ្វីលីប កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​កាល់​ម៉ែត្រ

 

 

មិន​ទាន់​ទទួល​បាន​ព័ត៌មាន​វិវត្តន៍​ចុង​ក្រោយ​នៅ​ឡើយ​ទេ ពាក់​ព័ន្ធ​ស្ថានភាព​ជំងឺ​របស់​តារា​ជើង​ចាស់​ខាង​លើ​នេះ ដោយ​ក្រុម​គ្រួសារ មិន​អាច​ភ្ជាប់​ទំនាក់​ទំនង។