ឪពុក​កូន​ជិះ​កង់​ឌុ​ប​គ្នា ត្រូវ​រថយន្ត​បុក​ស្លាប់​យ៉ាង​អាណោចអាធម្ម

ខេត្ត​តន​គិរី ៖ ឪពុក​និង​កូន​ជិះ​កង់​តាម​ដងផ្លូវ​លេខ​៧៦​ត្រូវ​បាន​រថយន្ត​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ឪពុក និង​កូន​បាត់បង​ជីវិត​យ៉ាង​ណោ​ច​អាធម្ម រីឯ​ជន​បង្ក​បាន​ចុះ​ពី​រថយន្ត​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី ថ្ងៃ​ទី​១៨ ខែសីហា ២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦​ចន្លោះ​បង្គោល​លេខ​២៨០-២៨១​ស្ថិត​ក្នុងភូមិ​ព្រួក ឃុំ​បា​តាង ស្រុក​លំ​ផាត់​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បន្សល់​ទុក​រថយន្ត​ម៉ាក Lexus RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២I-៣៩៥១ នៅ​នឹង​កន្លែង​កើតហេតុ​។ បេ​ី​កបរ​ទិស​ដៅ​ស្របគ្នា​ពី​ជើង​ទៅ​ត្បូង​។ ចំណែកឯ​ជន​រង​គ្រោះ​ជិះ​កង់​ពីរ​នាក់​ឪពុក និង​កូន​ដែល​មានឈ្មោះ លួ​ន ដែង អាយុ​២៦​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ​(​ស្លាប់​) ២.​កូន​ឈ្មោះ ដែង រតនា ភេទ​ប្រុស អាយុ​៣​ឆ្នាំ រង​របួសធ្ងន់​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ក៏​បាន​ដាច់ខ្យល់​ស្លាប់​តាម​ក្រោយ​ដែរ។

ជន​រង​គ្រោះ​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​ ប​ច្ច​ប្បន្ន​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ សហ​ការណ៍​ជាមួយ​ប៉ុស្តិ៍​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លំ​ផាត់ ដើម្បី​កសាង​សុំ​ណុំ​រឿង​ដោះស្រាយ​តាម​ក្រោយ​។ ចំពោះ​សាកសព​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ត្រូវ​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​និង​សាច់ញាតិ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕