បុរស​មុខ​ពស់ ត្រូវ​គេ​​ចំអក​ពេល​បោះ​ជើង​ធ្វើ​តារា​សម្ដែង

បុរស “មុខ​ពស់” Liu Zi Chen បាន​ធ្វើ​ឲ្យ​បណ្ដាញ​សង្គម​កក្រើក​សាជា​ថ្មី​នៅ​ពេល​បង្ហោះ​​រូប​ខ្លួន​កំពុង​ថត​ខ្សែ​ភាពយន្ត​ភាគ​ទូរទស្សន៍​មួយ។

 

បុរស​មុខ​ពស់ ត្រូវ​គេ​​ចំអក​ពេល​បោះ​ជើង​ធ្វើ​តារា​សម្ដែង

 

កាល​ពី​ពេល​ថ្មី​ៗ​នេះ​បុរស​មាន​រហស្សនាម “មុខ​ពស់” (Snake Spirit Boy)  Liu Zi Chen ដែល​មាន​ឈ្មោះ​អង់គ្លេស​ថា Vincent បាន​ចាប់​ផ្ដើម​បង្ហោះ​រូប​របស់​ខ្លួន​នៅ​ពេល​កំពុង​ថត​រឿង​ភាគ​មួយ​ហើយ​បង្ហើប​ថា​ខ្លួន​នឹង​បោះ​ជើង​វិថី​សិល្បៈ​ជា​ផ្លូវ​ការ។ បើ​ទោះ​ជា​រឿង​នេះ​មិន​ទាន់​បាន​បង្ហើប​ពី​ព័ត៌មាន​ច្បាស់​លាស់​ក៏​ដោយ តែ​មនុស្ស​ភាគ​ច្រើន​ជឿជាក់​នេះ​គឺ​ជា​ស្នាដៃ​អន់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ភាពយន្ត​ចិន។

 

មនុស្ស​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​ទាំង​ខឹង​សម្បារ៖ “ព្រះ​អើយ! ពិភព​សិល្បៈ​ឥលូវ​ក្រឡាប់ចាក់​អស់​ហើយ អ្នក​ណា​ក៏​ក្លាយ​ជា​តារា​បែប​នេះ​ឬ?” “សូម​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​កំពុង​យល់សប្ដិ​ទៅ សូម​អង្វរ​ពិត​មែន” “មិន​ដឹង​ថា​គេ​នឹង​ដើរ​តួ​បិសាច​ឬ​មនុស្ស​ក្រៅ​ភព”។

 

បុរស​មុខ​ពស់ ត្រូវ​គេ​​ចំអក​ពេល​បោះ​ជើង​ធ្វើ​តារា​សម្ដែង

 

ទន្ទឹម​នឹង​នោះ អ្នក​មាន​ចំនួន​ហាក់​មាន​ចំណង់​ចំណូល​ចិត្ត​ចង់​មើល​រឿង​នេះ៖ “ហាហា! បើ​គេ​ដើរ​តួឯក​ពិត​មែន ខ្ញុំ​គិត​ថា​រឿង​នេះ​គឺ​ជា​រឿង​អាសិរពិស​ល្អ​ដាច់​គេ​ប្រចាំ​សតវត្ស” “ខ្ញុំ​អន្ទះសា​ចង់​មើល​ខ្លាំង​ណាស់ សង្ឃឹម​ថា​ពេល​រឿង​ចាក់​ផ្សាយ អ្នក​អង្គុយ​ក្បែរ​ខ្ញុំ​នឹង​មិន​បោក​ទូរទស្សន៍​ចោល​ទៅ​ចុះ”។ គួរ​បញ្ជាក់​ផង​ដែរ​ថា​បុរស​មុខ​ពស់​រូប​នេះ​កើត​ឆ្នាំ ២០០០ និង​ល្បី​ឈ្មោះ​ដោយ​សារ​រូប​សម្បត្តិ​ក៏​ដូច​ជា​ការ​អួតអាង​នៅ​លើ​អ៊ីនធឺណិត​របស់​ខ្លួន៕

 

បុរស​មុខ​ពស់ ត្រូវ​គេ​​ចំអក​ពេល​បោះ​ជើង​ធ្វើ​តារា​សម្ដែង

 

បុរស​មុខ​ពស់ ត្រូវ​គេ​​ចំអក​ពេល​បោះ​ជើង​ធ្វើ​តារា​សម្ដែង

 

បុរស​មុខ​ពស់ ត្រូវ​គេ​​ចំអក​ពេល​បោះ​ជើង​ធ្វើ​តារា​សម្ដែង

 

បុរស​មុខ​ពស់ ត្រូវ​គេ​​ចំអក​ពេល​បោះ​ជើង​ធ្វើ​តារា​សម្ដែង

 

បុរស​មុខ​ពស់ ត្រូវ​គេ​​ចំអក​ពេល​បោះ​ជើង​ធ្វើ​តារា​សម្ដែង

 

បុរស​មុខ​ពស់ ត្រូវ​គេ​​ចំអក​ពេល​បោះ​ជើង​ធ្វើ​តារា​សម្ដែង

 

បុរស​មុខ​ពស់ ត្រូវ​គេ​​ចំអក​ពេល​បោះ​ជើង​ធ្វើ​តារា​សម្ដែង

 

បុរស​មុខ​ពស់ ត្រូវ​គេ​​ចំអក​ពេល​បោះ​ជើង​ធ្វើ​តារា​សម្ដែង

 

ចុចអាន៖នារី​រហស្សនាម “ព្រាយពស់” អះអាង​ថា​ខ្លួន​ជា​កូន​កាត់​៨​សាសន៍​និង​មិន​ធ្លាប់​កែ​សម្ផស្ស​សោះ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14