ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៤០)

ភាគ​ទី​៤០​​​​​

​​ពេល​នេះ​ស្រី​កំណាច​ស្រមៃ​ឃើញ​ហួងយាវស៊ឺ​ជ្រងោៗ ពី​មុខ​វា ទឹក​មុខ​ឡើង​មាំ​ កំពុង​ដោត​សរសៃ​ចក្ខុ​យ៉ាង​មុត​មក​រក​វា វា​ភ័យ​ញ័រ​អស់​សារពាង្គកាយ​ វា​លំឱន​​ខ្លួន​លើក​ដៃ​សំពះ​យ៉ាង​ញាប់​ ដោយ​រអ៊ូ​ថា​៖
«កំហុស​របស់​ខ្ញុំ​សម​នឹង​ស្លាប់​មែន​ តែ​សុំ​លោក​គ្រូ​មេត្តា​នឹក​ដល់​នាង​ខ្ញុំ​ជា​ស្រី​អភ័ព្វ​ ពិការ​ទាំង​ភ្នែក ខ្វិន​ទាំង​ជើង​ រស់​នៅ​ឯកា​គ្មាន​ទី​ពំនាក់។ បើ​លោក​គ្រូ​លើក​លែង​ទោស​ជា​អនុគ្រោះ​ នាង​ខ្ញុំ​សន្យា​ថា​នឹង​កែ​ខ្លួន​ឱ្យ​ទៅ​ជា​អ្នក​ល្អ ដើម្បី​តប​ស្នង​សង​គុណ​ដ៏​ជ្រាលជ្រៅ​នេះ!»

 

កួកឆេង​នឹក​ឆ្ងល់​ជា​អនេក​ គេ​មិន​យល់​ទាល់​តែ​សោះ​ថា ស្រី​ដ៏​កាច​សាហាវ​យង់ឃ្នង​ សម្លាប់​មនុស្ស​ដោយ​មិន​ចេះ​រអើម​ឈាម​យ៉ាង​នេះ ម្ដេច​ក៏​បែរ​ជា​ខ្លបខ្លាច​ហួងយាស៊ឺ​ដល់​ម្ល៉ឹង?
ហួងយុង​ឃើញ​អាកប្បកិរិយា​របស់​ស្រី​កំណាច​ម៉ីឆាវហ្វុង​ នឹក​អស់​សំណើច​ណាស់ នាង​ទាញ​ដៃ​កួកឆេង​នាំ​គ្នា​រត់​ទៅ​មុខ​ បម្រុង​លោត​ផ្លោះ​ចេញ​ពី​ព្រះ​រាជ​ដំណាក់​។ ប៉ុន្តែ​នៅ​ពេល​ដែល​នាង​នាំ​គ្នា​រត់​ ទៅ​ដល់​ជិត​កំពែង​នោះ ស្រាប់​តែ​លាន់​ឮ​សម្រែក​យ៉ាង​ខ្លាំង​ពី​ក្រោយ​ខ្នង​ថា៖
«អឺ​ស្រី​ល្អ​បវរ​កញ្ញា​ ខ្ញុំ​កំពុង​រង់​ចាំ​នាង​នេះ​នែ៎!»

 

ហួងយុង​ក្រឡេក​មើល​ក្រោយ ឃើញ​អ្នក​លេង​អូវយាង​កំពុង​ដើរ​មក​រក​នាង​។ នាង​ដឹង​ខ្លួន​ថា​ មិន​អាច​ប្រយុទ្ធ​ឈ្នះ​បុរស​នេះ ក៏​ម្នីម្នា​រត់​សំដៅ​ទៅ​រក​ស្រី​កំណាច​ម៉ីឆាវហ្វុង​វិញ។ ហួងយុង​រត់​ទៅ​ជិត​ស្រី​កំណាច​នេះ​ ហើយ​ពោល​យ៉ាង​ទន់​ភ្លន់​ទៅ​កាន់​វា​ថា៖
«បង​រួហួ​ ពុក​គាត់​ស្ដាប់​សម្ដី​ខ្ញុំ​ណាស់ ចាំ​បន្តិច​ទៀត​គាត់​មក​ ខ្ញុំ​នឹង​ជួយ​អង្វរ​គាត់​ តែ​បង​ឯង​ត្រូវ​ធ្វើ​អ្វី​មួយ​ជូន​គាត់​សប្បាយ​ចិត្ត​ផង ទើប​ខ្ញុំ​ងាយ​អង្វរ​ក​សុំទោស​ឱ្យ​បង!»
ស្រី​កំណាច​ម៉ីឆាវហ្វុង​ឆ្លើយ​ថា៖
«អូន​ឱ្យ​បង​ធ្វើ​អ្វី​ ដើម្បី​បំពេញ​ចិត្ត​លោក​គ្រូ​?»

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៤០)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ