ក្រុមគ្រូពេទ្យ​ស្ម​គ័​ចិត្ត​ប្រទេស​កូរ៉េ ព្យាបាល​ជម្ងឺ​ស​សៃ​ប្រសាទ​​មាន​ប្រ​សិ​ទ្ឋ​ភាព​បាន​ជួយ​ព្យាបាល​អ្នក​ជម្ងឺ​ក្នុង​ខេត្តកំពង់ឆ្នាំង​បាន​ធូរស្រាល​ជាច្រើន​នាក់​

​ខេត្តកំពង់ឆ្នាំង​៖ លោក វិ​ជ្ជ​បណ្ឌិត គង់ ច​ន្ទ័​ធា ឯកទេស​ជម្ងឺ​ស​សៃ​ប្រសាទ ប្រចាំ​មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង បាន​ចំណាប់អារម្មណ៍​ថាៈ ក្រុមគ្រូពេទ្យ​ស្ម​គ័​ចិត្ត​ប្រទេស​កូរ៉េ បាន​ព្យាបាល​ជម្ងឺផ្លូវចិត្ត ឬ ជម្ងឺ​ស​សៃ​ប្រសាទ មាន​ប្រ​សិ​ទ្ឋ​ភាព​ខ្ពស់ ព្រោះ​គេ​មាន​ទាំង​គ្រូពេទ្យ​ឯកទេស រួមផ្សំ​និង​ថ្នាំ​ព្យាបាល​ល្អៗ ជាង​យើង មាន​សព្វថ្ងៃ ។ លោក​វិ​ជ្ជ​បណ្ឌិត​បាន​ថ្លែង​បែបនេះ ក្នុងពេលដែល​លោក​បាន​ចូលរួម ជួយ​ព្យាបាល ប្រជាពលរដ្ឋ ជិត​៣០០​នាក់ ក្នុ​នៅ​ង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង កាលពី ថ្ងៃ​អង្គា​រ៍ កន្លងទៅនេះ ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម​គ័​ចិត្ត​មកពី​ប្រទេស​កូរ៉េ ។

019a2

លោក វិ​ជ្ជ​បណ្ឌិត គង់ ច​ន្ទ័​ធា បាន​បន្តថាៈ ការព្យាបាល​បថ​ម​ជាថ្មី​នេះ យើង​មិនទាន់​ដឹងថាៈ​យ៉ា​​ង​ណា​នោះទេ តែ​យើង​ទុកចិត្ត​នោះ គឺ​គ្រូពេទ្យ​ដែលមាន​ឯកទេស​ធ្លាប់​ព្យាបាល​កន្លងមក គឺ​ប្រ​សិ​ទ្ឋ​ភាព យើង​អាច​ទទួលយកបាន គឺ​ទី​១​ថ្នាំ​ដែល​គេ​ត្រូវ​ប្រើ ទី​២​គឺ​ជំនាញ​របស់គេ​ដែល​គេ​មកជួយ​យើង​ព្យាបាល បើ​យើង​ប្រៀបធៀប ថ្នាំ​របស់គេ ជាមួយ​ថ្នាំ​របស់​យើង មាន នៅតាម​គ្លី​នី​ក​ឯកជន តាម មន្ទីរពេទ្យ ក្តី គឺ​ថ្នាំ​របស់គេ​មាន​គ្រប់​ចំនួន និង​ហើយ​មាន​ប្រ​សិ​ទ្ឋ​ភាព​ជាង ឧទាហរណ៍ ជម្ងឺ​ប្រកាច់​ដែល​យើង​ធ្លាប់ប្រើ​មួយចំណែក​ណា​នោះ គឺ​មិនសូវមាន​ប្រ​សិ​ទ្ឋ​ភាព​ដូច​គេ ។​ជម្ងឺ​នេះ​គេ​ហៅ​ជម្ងឺ​ណាត់ជួប កន្លងមក​គេ​បាន​ព្យាបាល​លើ​អ្នក​ជម្ងឺ ដែល​យើង​ធ្លាប់​ព្យាបាល​មិនជា ពេល​អោយគេ​ជួយ​ព្យា​ល​ព្យាបាល ឃើញថាៈ​មាន​ប្រ​សិ​ទ្ឋ​ភាព អន់​ប្រកាច់ ខ្លះ​ស្ទើរតែ​បាត់​តែម្តង​។ ដូច​ឆ្នេះ​និយាយ​ត្រឡប់​ឡើងវិញ គេ​មាន​ថ្នាំ​ល្អ​ជាង​យើង មាន​ប្រ​សិ​ទ្ឋ​ភាព​ជាង​យើង ។

019a3

​ពាក់​ព​ន្ធ័​ដល់​ការព្យាបាល​ជម្ងឺ​ស​សៃ​ប្រសាទ​នេះដែរ លោកស្រី ឃុន សុខ​ហេង ប្រធាន​ក្រុម​ជុំនុំ ​ប្រចាំខេត្ត​កំពង់ឆ្នាំង បាន​និយាយថាៈ ឱសថ​ព្យាបាល​ជម្ងឺ​ស​សៃ​ប្រសាទ របស់ ក្រុម​ជនជាតិ កូរ៉េ​មាន​ប្រ​​សិទ្ឋិ​ភាព​ណាស់ បើតាម​តម្លៃ​ទីផ្សារ​វិញ ១​គ្រាប់​ថ្លៃ​៣ ទៅ​៤​ដុល្លា​ឯណោះ​តែ​វា​មាន​ប្រ​សិ​ទ្ឋ​ភាព​ខ្ពស់​ណាស់​កន្លងទៅ​គាត់​ធ្លា​ប់យក​ក្មេង ដែលមាន​ជម្ងឺ​ស​សៃ​ប្រសាទ យកមក​អោយ​គ្រូពេទ្យ កូរ៉េ ព្យាបាល ឃើញថាៈ​បាន​គ្រាន់​ជា​បណ្តើ​រហើយ ខ្លះ​ចេះ​បោស​ផ្ទះ បោក​ខោអាវ​ជាដើម ។​

019a1

​ចំណែក​ស្ត្រី​ម្នាក់​នៅ​ស្រុក​បរិបូណ៌ ដែល​កន្លងមក​ស្ទើរ​ដើរ​ស្រាត មកដល់ពេលនេះ​បាន​គ្រាន់បើ​វិញ​ហើយ ចេះ​ធ្វើ​កិច្ចការ​ផ្ទះ និង​ចេះ​ស្រឡាញ់​កូនចៅ ជួយ​កិច្ចការ​ផ្ទះ​ជាដើម ។ លោកស្រី​ក៏បាន​បញ្ជាក់ថា គ្រូពេទ្យ​ស្ម​គ័​ចិត្ត​ជនជាតិ​កូរ៉េ ខាងលើនេះ មួយឆ្នាំ​ចុះមក​ជួយ​ព្យាបាល​ប្រជាពលរដ្ឋ​តែម្តង​ទេ ប៉ុន្តែ​សម្រាប់​ជម្ងឺផ្លូវចិត្ត​ឬ​ស​សៃ​ប្រសាទ​វិញ គឺមាន​ប្រចាំការ​នៅ​ស្រុក​ខ្មែរ ក្នុង​១​ខែ​មកជួប​អ្នក​ជម្ងឺ​ម្តង​៕ រិទ្ធិជ័យ