​លោកជំទាវ​តំណាងរាស្ត្រ​មណ្ឌល​កំបង់​ឆ្នាំង ដឹកនាំ​មន្ត្រីរាជកា​ក្នុង​ខេត្តកំពង់ឆ្នាំង ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ប្រជាពលរដ្ឋ​៤​នាក់​ស្លាប់​ដោយ​រន្ទះបាញ់​

​ខេត្តកំពង់ឆ្នាំង​៖​ លោកជំទាវ កែវ ច័ន្ទ​មុនី តំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​ឯកឧត្តម ធន ធឿន មេ​បញ្ជា​រការ​យោធា​តំបន់​ប្រតិបត្តិ​សឹក​រង​ខេត្តកំពង់ឆ្នាំង លោក​ប្រធាន​និង​អនុប្រធាន​មន្ទីរ​ស ង្គ​ម​កិច្ច​អតីតយុទ្ធជន និង​និតិ​សម្បទា​ខេត្តកំពង់ឆ្នាំង លោក​មេ​បញ្ជារ​ការរង​កងរាជអាវុធហត្ថ ខេត្ត​និង​លោកស្នងការ​រង​ខត្ត រួមទាំង​មន្ត្រីរាជការ​ក្នុង​ខេត្ត​មួយចំនួនទៀត នៅ​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៦ បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យសព ប្រជាពលរដ្ឋ​៤​នាក់​ដែល​ត្រូវ រន្ទះបាញ់​ស្លាប់​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦ កន្លងទៅនេះ​កំពុង​ប្រារព្វ​ធ្វើបុណ្យ នៅក្នុង​វត្ត​សុវណ្ណ​នាវា ហៅ​វត្ត​ព្រៃ​សំពៅ ស្ថិតក្នុង​ភូមិ​ព្រៃ​សំពៅ ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលារ​ប្អៀ​រ​។​

019a5
019a6

នៅក្នុង​ពិធី​នោះ​លោកជំទាវ កែវ ច័ន្ទ​មុនី បាន​មាន​ប្រសា​ស​ន៏​ទៅកាន់​ប្រជាពលរដ្ឋ ដែល​បានមក​ចូលរួម​ក្នុង​ពិធី​បុណ្យសព​នោះ​ថា​៖ លោកជំទាវ​សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​​ប្រជាពលរដ្ឋ​ដែល​ចេះ​រួបរួមសាមគ្គី​គ្នា ចេះ​ជួយ​គ្នា​ក្នុង​គ្រារ​មានទុក្ខ​ដួច​នេះ លោកជំទាវ​ក៏បាន​មាន​ប្រសា​ស​ន៏​យ៉ាង​ក្តុកក្តួល ទៅកាន់​គ្រួសារ​សព​ទាំង​៤​គ្រសារ​ដែល កំពុងមាន​ទុក្ខ ដោយ លោកជំទាវ​បាន​ចូលរួម​រំលែក​ទុក​យ៉ាង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព​ទាំងអស់​ក្នុងនាម​លោកជំទាវ​ជា​តំណាងរាស្ត្រ លោកជំទាវ​បាន​ពាំ​នាំនូវ​ប្រសា​ស​ន៏​ផ្តាំផ្ញើរ​សួរ សុខទុក្ខ​និង​ចូលរួម​រំលែក ទុក្ខ​ពី​ប្រមុខ​រាជរដ្ឋាភិបាល និង​សម្តេច​ជ​វា​វាំង គង់ សំអុល ដែល ជា​តំណាងរាស្ត្រ​មណ្ឌល​កំ ពង់​ឆ្នាំង​នេះដែរ​។​

019a8
019a9

​ក្នុងការ​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះដែរ​លោកជំទាវ​ក៏បាន​នាំយក​អង្ករ​និង​ថវិកា​មួយចំនួន​ដែល​បានមកពី​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​និតិ​សម្បទា ខេត្តកំពង់ឆ្នាំង សឹក​រង​ខេត្ត បញ្ជារ​ការដ្ឋាន​ប៉េអឹម​ខេត្ត​ស្នងការដ្ឋាន​ខេត្ត​និង​ថវិកា​របស់លោក​ជំទាវ​ផ្ទាល់​ជួយ​ដល់​គ្រួសារ សព​៤​គ្រួសារ ក្នុង​១​គ្រួសារ​១០​ម៉ឺន​រៀល​ផងដែរ សរុប​ទាំង​ថវិកា​របស់​អង្គកា​ភាព​ផ្សេង​ផង ក្នុង​១​គ្រួសារ ទទួលបាន​ថវិកា​៣៥​ម៉ឺន​រៀល និង អង្ករ​៩០​គីឡូក្រាម​។ ក្នុងចំណោម​អ្នកស្លាប់ ៤ នាក់​ខាងលើនេះ មាន​ម្នាក់​ជា​អតីតយុទ្ធជន​ដែល​ត្រូវ​ទទួលបាន​ថវិកា​មរ​ណះ​សង្គ្រោះ ៤ លាន រៀន​បន្ថែមទៀត​ពី​សមាគម​ន៏​អ​តី​យុទ្ធជន​កម្ពុជា ប្រគល់ជូន​ដោយ​លោក​ឧ​ត្ត​សេនី​យ៏​ត្រី ធន ធឿន ប្រធាន​សមាគម​ន៏​អតីតយុទ្ធជន​កម្ពុជា និង​ជា​មេ​បញ្ជា​រការ​យោធា​តំបន់​ប្រតិបត្តិកា រ​សឹក​រង​ខេត្ត​នៅក្នុង​ពិធី​នោះ​ផងដែរ​៕ ( រិទ្ធិជ័យ )