Liverpool ​ព្រម​លក់​ Benteke ​ទៅ​ឲ្យ​ Crystal Palace ​ហើយ

ក្លឹប​ហង្ស​ក្រហម​ Liverpool បាន​ព្រម​លក់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បែលហ្សិក​ Christian Benteke ​ទៅ​ឲ្យ​ក្លឹប​ឥន្ទ្រី​ Crystal Palace ​ក្នុង​តម្លៃ​​៣២​លាន​ផោន​ (ជាង​៤២​លាន​ដុល្លារ)។

 

Liverpool ​ព្រម​លក់​ Benteke ​ទៅ​ឲ្យ​ Crystal Palace ​ហើយ

​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បែលហ្សិក​ Christian Benteke

 

កាល​ពី​ថ្ងៃ​អង្គារ ក្រុម​របស់​លោក​ Jurgen Klopp បាន​បដិសេធ​សំណើ​ដេញ​ថ្លៃ​៣០​លាន​ផោន​ពី Crystal រួច​ម្ដង​ហើយ​ ​​ដោយ​ពួកគេ​ចង់​បាន​ច្រើន​ជាង​នេះ។ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ ​​​អ្នកចាត់ការ​ Alan Pardew​ ​​​ក៏​បន្ថែម​តម្លៃ​​ដល់​៣២​លាន​ផោន​ ​ហើយ​ទី​បំផុត​ក៏​បាន​ព្រមព្រៀង​​គ្នា ខណៈ​ដែល​​កីឡាករ​​រូប​នេះ​ ​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុងដុង​ ​ពិនិត្យ​សុខភាព​ហើយ។

 

Benteke វ័យ​​២៥​ឆ្នាំ​ ​បាន​ផ្ទេរ​ពី​ Aston Villa ​​ទៅ​ Liverpool ក្នុង​តម្លៃ​៣២,៥​លាន​ផោន​ កាល​ខែ​កក្កដា ឆ្នាំ​២០១៥ ​ហើយ​រយៈពេល​១​រដូវ​កាល​មុន​ ​រូប​គេ​​​បង្ហាញ​ខ្លួន​ឲ្យ​ហង្ស​ក្រហម​សរុប​​៤២​ប្រកួត និង​ស៊ុត​បាន​​១០​គ្រាប់៕

 

Liverpool ​ព្រម​លក់​ Benteke ​ទៅ​ឲ្យ​ Crystal Palace ​ហើយ

 

Liverpool ​ព្រម​លក់​ Benteke ​ទៅ​ឲ្យ​ Crystal Palace ​ហើយ

 

Liverpool ​ព្រម​លក់​ Benteke ​ទៅ​ឲ្យ​ Crystal Palace ​ហើយ

 

ប្រែ​សម្រួល៖ វិន​ ជីវ័ន្ត
ប្រភព៖ dailymail