កណ្ដាល​ថ្ងៃ ចូល​ប្លង់​យក​​ទូរស័ព្ទ អស់៧​គ្រឿង​​ក្បែរ​នាគ​មាស​ កម្លាំង​នគរបាល​កំពុង ​ឡោមព័ទ្ធ​ចាប់​

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ បានចូលទៅភ្ជង់ប្លន់យកទូរស័ព្ទ ចំនួន៧គ្រឿងពីអ្នកលក់ទូរស័ព្ទមួយកន្លែងឈ្មោះ លឹម ហាវ ស្ថិតនៅក្បែរផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នៅវេលាម៉ោងជាង១រសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ។កណ្ដាល​ថ្ងៃ ចូល​ប្លង់​យក​​ទូរស័ព្ទ អស់៧​គ្រឿង​​ក្បែរ​នាគ​មាស​ កម្លាំង​នគរបាល​កំពុង ​ឡោមព័ទ្ធ​ចាប់​

លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក បានប្រាប់ឲ្យនេះថា មុនពេលកើតហេតុ ជនសង្ស័យម្នាក់បានជិះម៉ូតូមួយគ្រឿង ដោយមានស្ពាយសាក់កាដូមួយ បានទៅឈប់នៅមុខតូបលក់ទូរស័ព្ទ។ បន្ទាប់មកបានដើរចូលទៅហើយបានទាញកាំភ្លើងខ្លីមួយដើមទៅភ្ជង់ ជនរងគ្រោះ រួចប្រមូលទូរស័ព្ទចំនួន៧គ្រឿង ប្រុងរត់គេចខ្លួន។កណ្ដាល​ថ្ងៃ ចូល​ប្លង់​យក​​ទូរស័ព្ទ អស់៧​គ្រឿង​​ក្បែរ​នាគ​មាស​ កម្លាំង​នគរបាល​កំពុង ​ឡោមព័ទ្ធ​ចាប់​ប៉ុន្តែបម្រុងនឹងឡើងម៉ូតូនោះស្រាប់តែកម្លាំងនគរបាលបានល្បាតនៅ ក្បែរនោះលឺសំឡេងជនរងគ្រោះស្រែក ក៏ចុះទៅជួយអន្តរាគមន៍ធ្វើឲ្យជនសង្ស័យភ័យរត់ចោលម៉ូតូ ហើយកាន់កំាភ្លើងជាប់ដៃចូលទៅក្នុងផ្សារនាគមាសបាត់។ បច្ចុប្បន្នកម្លាំងនគរបាល កំពុងធ្វើការឡោមព័ទ្ធតាមចាប់ជនសង្ស័យរូបនេះ៕

ប្រភព ៖ kqube

  • កណ្ដាល​ថ្ងៃ ចូល​ប្លង់​យក​​ទូរស័ព្ទ អស់៧​គ្រឿង​​ក្បែរ​នាគ​មាស​ កម្លាំង​នគរបាល​កំពុង ​ឡោមព័ទ្ធ​ចាប់​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/19  Category:កំសាន្ត
Tags: