ទោះកើតជំងឺ​មហារីកក៏ក្មេងស្រីវ័យ ១៧ ឆ្នាំរូបនេះនៅតែមិនបោះបង់ក្តីស្រមៃរបស់​ខ្លួន​ដែរ​

“មហារីកមិនអាចបញ្ឈប់បំណងខ្ញុំចង់ធ្វើជាព្រះនាងម្ចាស់បានឡើយ” នេះគឺជាសារមួយដែលក្មេងស្រីវ័យ ១៧ ឆ្នាំ អេនឌ្រា សៀរ៉ា សាឡាហ្សា (Andrea Sierra Salazar) បានបង្ហាញពិភពលោកតាមរយៈរូបភាពដែលនាងបានចែករំលែកក្នុងបណ្តាញសង្គម។

ទោះកើតជំងឺ​មហារីកក៏ក្មេងស្រីវ័យ ១៧ ឆ្នាំរូបនេះនៅតែមិនបោះបង់ក្តីស្រមៃរបស់​ខ្លួន​ដែរ​

អេនឌ្រា ដែលរស់នៅក្នុងរដ្ឋតិចសាស (Texas) តែងថតរូបបង្ហាញម៉ូតសម្លៀកបំពាក់តាំងពីអាយុ ១៣ឆ្នាំ ប៉ុន្តែនៅអាយុ ១៧ឆ្នាំ នាងបានបាត់បង់សក់របស់នាង បន្ទាប់ពីទទួលការព្យាបាល “ជំងឺមហារីកដុំសាច់ដុះណាក់កាលទីពីរ nodular sclerosis Hodgkin lymphoma”។ ការព្យាបាលនេះបានធ្វើឱ្យក្មេងស្រីដែលតែងតែមានជំនឿជឿជាក់លើខ្លួនឯងម្នាក់នេះបែរជាមានអារម្មណ៍ភ័យខ្លាចទៅវិញ។

ប៉ុន្តែ នៅពេលដែលម្តាយរបស់ក្មេងស្រី អេនឌ្រា និយាយរឿងរ៉ាវរបស់នាងប្រាប់ភ្នាក់ងារតារាម៉ូដែល ស្រាប់តែមានជាងថតរូបម្នាក់បានលើកទឹកចិត្ត អេនឌ្រា ឱ្យថតបង្ហាញនូវសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិរបស់នាង ដោយមិនចាំបាច់ពាក់សក់ក្លែងក្លាយនោះទេ។ ក្រោយពីរូបភាពទាំងនោះបានចែកចាយក្នុងបណ្តាញសង្គម “ធ្វីតធឺរ Twitter” មានអ្នកចុច ឡៃខ៏ (Like) ដល់ទៅជាង ២០មឺុននាក់។

ទោះកើតជំងឺ​មហារីកក៏ក្មេងស្រីវ័យ ១៧ ឆ្នាំរូបនេះនៅតែមិនបោះបង់ក្តីស្រមៃរបស់​ខ្លួន​ដែរ​

អេនឌ្រា ក៏បានសរសេរសារមួយទៀតបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកដែរថា “ដំណើរផ្សងព្រេងនេះបានបង្រៀនខ្ញុំឱ្យចេះស្រឡាញ់ និងទទួលស្គាល់ខ្លួនឯង មិនថារាងកាយខ្ញុំក្លាយទៅជាយ៉ាងណាក៏ដោយ។ សក់នៅលើក្បាលមនុស្សម្នាក់មិនអាចបញ្ជាក់ថាពួកគេជានរណាបានឡើយ។ មនុស្សស្រីគ្រប់រូបគឺសុទ្ធតែជាព្រះនាងតូច ហើយថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថាខ្លួនស្រស់ស្អាតទាំងចិត្តទាំងកាយតែម្តង”៕

ទោះកើតជំងឺ​មហារីកក៏ក្មេងស្រីវ័យ ១៧ ឆ្នាំរូបនេះនៅតែមិនបោះបង់ក្តីស្រមៃរបស់​ខ្លួន​ដែរ​ ទោះកើតជំងឺ​មហារីកក៏ក្មេងស្រីវ័យ ១៧ ឆ្នាំរូបនេះនៅតែមិនបោះបង់ក្តីស្រមៃរបស់​ខ្លួន​ដែរ​ ទោះកើតជំងឺ​មហារីកក៏ក្មេងស្រីវ័យ ១៧ ឆ្នាំរូបនេះនៅតែមិនបោះបង់ក្តីស្រមៃរបស់​ខ្លួន​ដែរ​ ទោះកើតជំងឺ​មហារីកក៏ក្មេងស្រីវ័យ ១៧ ឆ្នាំរូបនេះនៅតែមិនបោះបង់ក្តីស្រមៃរបស់​ខ្លួន​ដែរ​ ទោះកើតជំងឺ​មហារីកក៏ក្មេងស្រីវ័យ ១៧ ឆ្នាំរូបនេះនៅតែមិនបោះបង់ក្តីស្រមៃរបស់​ខ្លួន​ដែរ​ ទោះកើតជំងឺ​មហារីកក៏ក្មេងស្រីវ័យ ១៧ ឆ្នាំរូបនេះនៅតែមិនបោះបង់ក្តីស្រមៃរបស់​ខ្លួន​ដែរ​ ទោះកើតជំងឺ​មហារីកក៏ក្មេងស្រីវ័យ ១៧ ឆ្នាំរូបនេះនៅតែមិនបោះបង់ក្តីស្រមៃរបស់​ខ្លួន​ដែរ​

ប្រភព ៖ mohameas

  • ទោះកើតជំងឺ​មហារីកក៏ក្មេងស្រីវ័យ ១៧ ឆ្នាំរូបនេះនៅតែមិនបោះបង់ក្តីស្រមៃរបស់​ខ្លួន​ដែរ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/19  Category:កំសាន្ត
Tags: