នាវា​មាន​មនុស្ស​ជាង ​៥០០​ នាក់ ​ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​ ពេល​កំពុង​ធ្វើដំណើរ​ក្នុង​សមុទ្រ​ការ៉ាប៊ីន​

នាវាចម្លងមួយគ្រឿងរបស់ក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក មានអ្នកដំណើរ ព្រមទាំងនាវិក ៥១២ នាក់ ត្រូវបានអគ្គិភ័យឆាបឆេះ ចម្ងាយប្រមាណ ៣ គីឡូម៉ែត្រពីឆ្នេរទីក្រុង សានចូន (San Juan) របស់ប្រទេស ផឺតូរីកូ (Puerto Rico) ។ អគ្គិភ័យត្រូវបានគេរាយការណ៍ថា ចាប់ផ្ដើមតាំងពីម៉ោង ៧ ព្រឹក ចេញពីបន្ទប់ម៉ាស៊ីនរបស់នាវា រួចហើយរាលដាលទៅកាន់កន្លែងដទៃ នៅទូទាំងនាវាទាំងមូល ។

បុគ្គលិកជួយសង្គ្រោះ ចំណាយពេលជាច្រើនម៉ោង ដើម្បីនាំយកមនុស្សជាង ៥០០ នាក់ ចេញពីនាវាដែលត្រូវភ្លើងឆេះ ហើយមនុស្សចុងក្រោយ ត្រូវបានជម្លៀសចេញពីនាវា នៅម៉ោង ២ រសៀល និងបញ្ជូនទៅកាន់ទីក្រុង សានចូន ។ ប្រធានក្រុមពន្លត់អគ្គិភ័យ និយាយថា បុគ្គលិកបានជម្លៀសមនុស្សទាំង ៥១២ នាក់ដោយជោគជ័យ ហើយពេលនេះពួកគេមានសុវត្ថិភាព ប៉ុន្តែមនុស្សជាច្រើនភ័យរន្ធត់ និងមួយចំនួនខ្វះជាតិទឹក ។

តាមរយៈរូបភាពរបស់ប៉ូលិស ប្រទេស ផឺតូរីកូ គេអាចមើលឃើញផ្សែងពណ៌ខ្មៅ នៅខាងលើនាវាពណ៌ស ព្រមទាំងអណ្ដាតភ្លើងពណ៌ក្រហម ។ អ្នកនាំពាក្យឆ្មាំសមុទ្រនិយាយថា ភ្នាក់ងារនិងស៊ើបអង្កេត នៅពេលភ្លើងរលត់ ។ នាវាដឹកអ្នកដំណើរនោះ មានប្រមវែង ១៧១ ម៉ែត្រ កំពុងធ្វើដំណើរចេញពីទីក្រុង សានចូន ប្រទេស ផឺតូរីកូ ឆ្ពោះទៅកាន់សាធារណរដ្ឋ ដូមីនិច ហើយអគ្គិភ័យកើតឡើងនៅពេលនាវាស្ថិតនៅចម្ងាយពីឆ្នេរប្រមាណ ៣ គីឡូម៉ែត្រ ។
នាវា​មាន​មនុស្ស​ជាង ​៥០០​ នាក់ ​ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​ ពេល​កំពុង​ធ្វើដំណើរ​ក្នុង​សមុទ្រ​ការ៉ាប៊ីន​

នាវា​មាន​មនុស្ស​ជាង ​៥០០​ នាក់ ​ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​ ពេល​កំពុង​ធ្វើដំណើរ​ក្នុង​សមុទ្រ​ការ៉ាប៊ីន​
ប្រភព៖ kqube

  • នាវា​មាន​មនុស្ស​ជាង ​៥០០​ នាក់ ​ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​ ពេល​កំពុង​ធ្វើដំណើរ​ក្នុង​សមុទ្រ​ការ៉ាប៊ីន​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/19  Category:កំសាន្ត
Tags: