ថ្ងៃនេះ​ អូស្ត្រាលី​ រំឭក​បទពិសោធន៍​ជូរចត់​ក្នុង​សង្គ្រាម​វៀតណាម​ ថ្ងៃទី​ ១៨ ​សីហា​ ១៩៦៦​

ប្រទេស វៀតណាម បានអនុញ្ញាតដល់ជនជាតិ អូស្ត្រាលី ជាងមួយពាន់នាក់ ឲ្យចូលទៅកាន់អតីតសមរភូមិប្រយុទ្ធក្នុងប្រទេស វៀតណាម ដើម្បីរៀបចំពិធីរំឭកខួប ៥០ ឆ្នាំនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្នុងសង្គ្រាមវៀតណាម ជាកន្លែងដែលទាហាន អូស្ត្រាលី ១៨ នាក់ និងទាហាន វៀតណាម ខាងជើង រាប់រយនាក់ស្លាប់នៅទៅនោះ ។

សាច់ញាតិទាហានពលី និងអតីតយុទ្ធជនជាងមួយពាន់នាក់ បានធ្វើដំណើរទៅកាន់ប្រទេស វៀតណាម ដើម្បីចូលរួមក្នុងពិធីរំឭកដល់ការប្រយុទ្ធក្នុងសមរភូមិ ឡុងថាញ់ (Long Tan) កាលពីថ្ងៃទី ១៨ សីហា ឆ្នាំ ១៩៦៦ នៅភាគខាងត្បូងប្រទេស វៀតណាម ។ ទោះយ៉ាងណា អ្នកចូលរួម មិនត្រូវបានអនុញ្ញាតឲ្យពាក់មេដាយឬឯកសណ្ឋាន និងកាន់បាដា ឬ ថ្លែងសុន្ទរកថាឡើយ ។

រដ្ឋមន្ត្រីកិច្ចការអតីតយុទ្ធជន អូស្ត្រាលី បានបញ្ជាក់ថា នាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រី វៀតណាម បានជួបពិភាក្សាគ្នាតាមទូរស័ព្ទកាលពីយប់ថ្ងៃពុធ អំពីសំណើរៀបចំពីធីរំឭកសម័យសង្គ្រាមក្នុងប្រទេស វៀតណាម ដោយបានអនុញ្ញាតឲ្យជនជាតិ អូស្ត្រាលី រហូតដល់ ១០០ ក្រុម មានមនុស្សជាងមួយពាន់នាក់ ធ្វើដំណើរទៅកាន់អតីតសមរភូមិ នៅ វៀតណាមខាងត្បូង ។
ថ្ងៃនេះ​ អូស្ត្រាលី​ រំឭក​បទពិសោធន៍​ជូរចត់​ក្នុង​សង្គ្រាម​វៀតណាម​ ថ្ងៃទី​ ១៨ ​សីហា​ ១៩៦៦​

ថ្ងៃនេះ​ អូស្ត្រាលី​ រំឭក​បទពិសោធន៍​ជូរចត់​ក្នុង​សង្គ្រាម​វៀតណាម​ ថ្ងៃទី​ ១៨ ​សីហា​ ១៩៦៦​
ប្រភព៖ kqube

  • ថ្ងៃនេះ​ អូស្ត្រាលី​ រំឭក​បទពិសោធន៍​ជូរចត់​ក្នុង​សង្គ្រាម​វៀតណាម​ ថ្ងៃទី​ ១៨ ​សីហា​ ១៩៦៦​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/19  Category:កំសាន្ត
Tags: