កុមារពិការសំពះសុំជំនួយ សម្ភារសិក្សា និង គ្រឿងឧបភោគបរិភោគ

ដោយសារតែភាពក្រីក្រ និង ខ្លួនពិកាភាពផងនោះ បានធ្វើឲ្យកុមារាម្នាក់ដាច់ចិត្តលើកដៃសំពះអង្វរដល់អស់លោកអ្នកមានចិត្តសប្បុរសធម៌មេត្តាជួយឧបត្ថមដល់ប្អូនផង ព្រោះពេលនេះ ប្អូន ខ្វះខាតយ៉ាងខ្លាំងនូវ ការហូបចុក និងខ្វះខាត សម្ភារៈសិក្សា ។កុមារ មួន ពេជ្រ បានរៀរាប់ថា ខ្ញុំមាន អាយុ ១៦ ឆ្នាំ រៀនថ្នាក់ទី ១០ នៅវិទ្យាល័យ ជា ស៊ីម រ៉ាក់ជ័យ ឋិតនៅក្នុងភូមិឈើរែង ឃុំរ៉ាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ខ្ញុំទៅរៀរាល់ថ្ងៃដោយរទេះរុញទេ មិនអាចដើរបានឡើយ ។

តាមសម្តីអ្នកភូមិដែលរស់នៅក្បែរផ្ទះប្អូន មួន ពេជ្រ បានឲ្យដឹងថា គ្រួសារនេះក្រលំបាកខ្លាំងណាស់ឪពុរបស់គេបានស្លាប់បាត់ទៅហើយ បន្ទុកគ្រួសារបានធ្លាក់មកលើម្តាយជាស្រីមេម៉ាយរកស៊ីធ្វើស្រែចិញ្ចឹមកូនពិការ និងកូនៗដទៃទៀត ។ កុមារា មួន ពេជ្រ ជាសិស្សពូកែម្នាក់ នៅក្នុងថ្នាក់រៀនរបស់គេ ដោយឃើញគេលំបាក និង ក្រខ្សត់បែបនេះ សូមធ្វើការអំពាវដល់សប្បុរសជនទាំងឡាយមេត្តាជួយដល់កុមារាដ៏កំសត់នេះផង ។

កុមារពិការសំពះសុំជំនួយ សម្ភារសិក្សា និង គ្រឿងឧបភោគបរិភោគ

 

កុមារា មួន ពេជ្រ បានលើកដៃសំពះសុំដល់សប្បុរសជនទាំងឡាយដែលមានចិត្តសប្បុរសធម៌មេត្តាជួយដល់រូបគេផង ពិសេសគឺសម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតសូមមេត្តាជួយសង្គ្រោះប្អូនប្រុសកំសត់រូបនេះផង ព្រោះពេលនេះគេរស់នៅក្នុងជីវភាពក្រលំបាកខ្លាំងណាស់ ។បើសប្បុរសជនទាំងឡាយមានទឹកចិត្តសប្បុរសធម៌ អាចទាក់ទងតាមរយៈលេខទូរស័ព្ទនេះ 010 389 346 និង ០១៧៤៧៧៤៨៤ ៕

ប្រភព ៖ pmhotnews

  • កុមារពិការសំពះសុំជំនួយ សម្ភារសិក្សា និង គ្រឿងឧបភោគបរិភោគ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/19  Category:កំសាន្ត
Tags: