កម្ពុជា​​ជួប​រុស្ស៊ី​ជជែករឿង​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​ថាមពល​នុយក្លេអ៊ែរ​

រាជធានីភ្នំពេញ៖ ក្រុមការងារក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំវិទ្យាស្ថានបច្ចេកវិទ្យាបណ្ឌិត អ៊ុម រម្យណី នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ បានទទួលជួបពិភាក្សាការងារជាមួយ ភាគីរុស្សីដឹកនាំដោយ លោក DROZDOV Nikolay Sergeevich ប្រធានសាជីវកម្មថាម ពលបរមាណូរដ្ឋ “រ៉ូហ្សាតូម” នៃសហព័ន្ធរុស្ស៊ី ដើម្បីបង្កើត“មជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរ”។

ការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរនេះឡើង ក្នុងគោលបំណង ជួយពង្រីកចំណាប់អារម្មណ៍ របស់យុវជនកម្ពុជា លើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ជាពិសេសលើមុខវិជ្ជារូបវិទ្យានុយក្លេអ៊ែរ និងបច្ចេកវិទ្យានុយក្លេអ៊ែរ។

ក្នុងជំនួបនោះ ក៏គ្រោងពិភាក្សាបន្ថែមផងដែរអំពីការស្រាវជ្រាវ និងការបណ្ដុះបណ្ដាល រួមគ្នាក្នុងវិស័យថាមពលនុយក្លេអ៊ែរ និងកសា ងសមត្ថភាពអ្នកជំនាញក្នុងស្រុក លើមុខវិជ្ជា រូបវិទ្យានុយក្លេអ៊ែរ សុវត្ថិ ភាពនុយក្លេអ៊ែរ និងវិទ្យុសកម្ម ការឆ្លើយតបបន្ទាន់ ការគ្រប់គ្រង សំណល់វិទ្យុសកម្ម និងការវាយតម្លៃផលប៉ះពាល់វិទ្យុសកម្ម ផងដែរ៕
កម្ពុជា​​ជួប​រុស្ស៊ី​ជជែករឿង​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​ថាមពល​នុយក្លេអ៊ែរ​

កម្ពុជា​​ជួប​រុស្ស៊ី​ជជែករឿង​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​ថាមពល​នុយក្លេអ៊ែរ​

កម្ពុជា​​ជួប​រុស្ស៊ី​ជជែករឿង​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​ថាមពល​នុយក្លេអ៊ែរ​
ប្រភព៖ kqube

  • កម្ពុជា​​ជួប​រុស្ស៊ី​ជជែករឿង​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​ថាមពល​នុយក្លេអ៊ែរ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/19  Category:កំសាន្ត
Tags: