​ក្មេង​​ប្រុស​ស៊ីរី​រង​​​​​​​​របួស​គួរ​ឲ្យ​សង្វេគ​ កំពុង​​រំជួល​ពេញ​ពិភពលោក​​​​​​

រូបភាព​ក្មេង​ប្រុស​​ជនជាតិ​ស៊ីរី​​ ​​​​អង្គុយ​ម្នាក់​ឯង​​​ក្នុង​​រថយន្ត​សង្គ្រោះ​បន្ទាន់​ ​ដោយ​រង​​របួស​ពេញ​ខ្លួន​​​​​​​​​ កំពុង​​ធ្វើ​​ឲ្យ​​ពិភពលោក​​​ចាប់​អារម្មណ៍​​ និង​អាណិត​ខ្លោច​ចិត្ត​​​​​​​​​ម្ដង​ទៀត​ ចំពោះ​​លទ្ធផល​សង្គ្រាម​។

 

​ក្មេង​​ប្រុស​ស៊ីរី​រង​​​​​​​​របួស​គួរ​ឲ្យ​សង្វេគ​ កំពុង​​រំជួល​ពេញ​ពិភពលោក​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​ក្មេង​ប្រុស​​​នេះ​មាន​អាយុ​​​ទើប​ ៥​ឆ្នាំ ​​​​បាន​រងគ្រោះ​ដោយ​សារ​​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​​​​ចំ​ផ្ទះ​របស់​​គេ​ ​​​នៅ​ទីក្រុង​អាឡេប៉ូ ​​ថែម​ទាំង​​​​មិន​ដឹង​​​​ឪពុក​ម្ដាយ​របស់​ក្មេង​​នៅ​ទី​ណា​ឡើយ​។

 

រាង​កាយ​​ប្រឡាក់​​​ផេះ​ដី​​​​​ ​​ដោយ​សារ​កម្ទេច​ថ្ម​​​​​​​ មុខ​របស់​កុមារ​ Omran Daqneeesh ​កំពុង​​ស្រោច​​ដោយ​ឈាម​​​​​​ខ្លួន​ឯង​លាយ​ឡំ​​ជា​មួយ​​​គ្នា​​ ​ដែល​គ្រប់​គ្នា​មើល​ទៅ​​ពិត​ជា​គួរ​ឲ្យ​សង្វេគ​​ជាទី​បំផុត​។

 

​​​​​​​​​​​​Omran ​​មិន​បាន​ស្រែក​យំ​​​​​ដូច​ក្មេង​ធម្មតា​ទេ​ ក្រោយ​​ត្រូវ​របួស​​​​បែប​នេះ តែ​គេ​បាន​អង្គុយ​​យ៉ាង​ស្ងាត់​ស្ងៀម​​​​​ ​​​ទោះ​ជា​មាន​ឈាម​ហូរ​កាត់​​​​មុខ​ ថ្ងាស​​សុទ្ធ​តែ​ផេះ​ ​ខណៈ​​​​អ្នក​​​​​​ជួយ​សង្គ្រោះ​​​​​​​​កំពុង​ដុត​ដៃ​ដុត​ជើង​​​​ចេញ​ពី​ឡាន​ពេទ្យ​​ទៅ​ជួយ​ក្មេង​តូច​ៗ​​ ៤​នាក់​ផ្សេង​ទៀត មុន​ពេល​ដឹក​ទៅ​ដល់​​មន្ទីរពេទ្យ​​​ទាំង​អស់​គ្នា។

 

រូប​ថត​របស់​​ Omran ត្រូវ​បាន​​សារព័ត៌មាន​ជុំវិញ​​​​ពិភព​លោក​​​​ចុះ​ផ្សាយ​ព្រោង​ព្រាត​​ អម​​​ជា​មួយ​ការ​អាណិត​​​ខ្លោចផ្សា ​និង​​​​ចង់​បង្ហាញ​​ពី​លទ្ធផល​​សង្គ្រាម​។ ​ម្យ៉ាង​​វិញ​ទៀត​ រូប​​ Omran បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​​នឹក​​ទៅ​ដល់​​ក្មេង​ប្រុស​​​ស៊ីរី​​ម្នាក់​​​​​​​​ទៀត​ ដែល​បាន​លង់​ទឹក​​​ដេក​ស្លាប់​​លើ​មាត់​​ឆ្នេរ​ ក្រោយ​រត់​ភៀស​ខ្លួន​​ពី​សង្គ្រាម​តាម​ទូក​ផង​ដែរ​៕

 

​ក្មេង​​ប្រុស​ស៊ីរី​រង​​​​​​​​របួស​គួរ​ឲ្យ​សង្វេគ​ កំពុង​​រំជួល​ពេញ​ពិភពលោក​​​​​​

 

​ក្មេង​​ប្រុស​ស៊ីរី​រង​​​​​​​​របួស​គួរ​ឲ្យ​សង្វេគ​ កំពុង​​រំជួល​ពេញ​ពិភពលោក​​​​​​

 

​ក្មេង​​ប្រុស​ស៊ីរី​រង​​​​​​​​របួស​គួរ​ឲ្យ​សង្វេគ​ កំពុង​​រំជួល​ពេញ​ពិភពលោក​​​​​​
​ក្មេង​​ប្រុស​ស៊ីរី​រង​​​​​​​​របួស​គួរ​ឲ្យ​សង្វេគ​ កំពុង​​រំជួល​ពេញ​ពិភពលោក​​​​​​

 

​ក្មេង​​ប្រុស​ស៊ីរី​រង​​​​​​​​របួស​គួរ​ឲ្យ​សង្វេគ​ កំពុង​​រំជួល​ពេញ​ពិភពលោក​​​​​​

 

​ក្មេង​​ប្រុស​ស៊ីរី​រង​​​​​​​​របួស​គួរ​ឲ្យ​សង្វេគ​ កំពុង​​រំជួល​ពេញ​ពិភពលោក​​​​​​

 

​ក្មេង​​ប្រុស​ស៊ីរី​រង​​​​​​​​របួស​គួរ​ឲ្យ​សង្វេគ​ កំពុង​​រំជួល​ពេញ​ពិភពលោក​​​​​​

 

​ក្មេង​​ប្រុស​ស៊ីរី​រង​​​​​​​​របួស​គួរ​ឲ្យ​សង្វេគ​ កំពុង​​រំជួល​ពេញ​ពិភពលោក​​​​​​

 

​ក្មេង​​ប្រុស​ស៊ីរី​រង​​​​​​​​របួស​គួរ​ឲ្យ​សង្វេគ​ កំពុង​​រំជួល​ពេញ​ពិភពលោក​​​​​​

 

ចុចអាន៖ អត្ថន័យ​សំបុត្រ​មួយ​សន្លឹក​ក្នុង​ហោប៉ៅ​ជន​ភៀសខ្លួន​ស៊ីរី អាន​ចប់​ទប់​ទឹក​ភ្នែក​មិន​ជាប់

ចុចអាន៖ គំនូរ​ខ្លោច​ចិត្តអំពី​ក្មេង​ៗ​ភៀសខ្លួន​ស៊ីរី​​​លង់ទឹក​ស្លាប់

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail ​​​​

​​​