រៀន​ថតកុន ដោយ​ឥតគិតថ្លៃ ចាប់​ផ្ដើម​ថ្ងៃ​នេះ

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​ និង​ទទួល​ការ​ថត​ភាពយន្ត​នៅ​កម្ពុជា(CFC) ដែល​បាន​ប្រកាស​​ស្វែង​រក​​អ្នក​មាន​បំណង​ចង់​ចេះ​ផលិត​ខ្សែភាពយន្ត​កាល​ពី​ពេល​កន្លង​ទៅ ដើម្បី​ចូល​រៀន​លើ​ជំនាញ​គ្រប់​ផ្នែក​ពាក់​ព័ន្ធ​នឹង​​ការ​ផលិត​ភាពយន្ត ពេល​នេះ​បាន​រក​ឃើញ​​បេក្ខជន​បេក្ខនារី​​​ចំនួន​២០​នាក់​តាម​ការ​គ្រោង​ទុក​ហើយ ហើយហើយ​នឹង​ចាប់​ផ្ដើម​ថ្ងៃ​នេះ។

 

 

រៀន​ថតកុន ដោយ​ឥតគិតថ្លៃ ចាប់​ផ្ដើម​ថ្ងៃ​នេះ
 

ពួក​គេ​ទាំង​អស់​នេះ​នឹង​ចូល​រឿង​នៅ​ថ្ងៃ​នេះ នៅ​ Cambodia Film Commission (CFC) ដែល​មាន​ អាសយដ្ឋាន​#128, St. 200, បឹងរាំង, ដូនពេញ, ភ្នំពេញ។ សិក្ខាសាលា​មួយ​នេះ​មាន​ឈ្មោះ​ថា “CFC ​Cine ​Class” បង្កើត​ឡើង​ក្នុង​គោលបំណង​ពង្រឹង​ជំនាញ​គ្រប់​ផ្នែក​ពាក់​ព័ន្ធ​ការ​ផលិត​ភាពយន្ត ទៅ​ដល់​អ្នក​មាន​អាជីព​ជា​អ្នក​ផលិត​ភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា​ទាំងអស់។
 

ជំនាញ​ដែល​ត្រូវ​បង្រៀន​នោះ​មាន​ដូច​ជា ជំនាញ​ផ្នែក​ថត​ភាពយន្ត ​(Cinematography) ជំនាញ​ផ្នែក​សំឡេង (sound engineer) ជំនាញ​ផ្នែក​តុប​តែង​មុខ​តួ​សម្ដែង​ (make-up) ​ជំនាញ​ផ្នែក​សំលៀកបំពាក់​ (Wardrobe) និង ជំនាញ​ជា​ច្រើន​ផ្សេងៗ​ទៀត។
 

រៀន​ថតកុន ដោយ​ឥតគិតថ្លៃ ចាប់​ផ្ដើម​ថ្ងៃ​នេះ
 

លោក​សាស្ត្រាចារ្យ​ដែល​បង្រៀន​ដល់​សិក្ខាកាម​គឺ លោក David Rivera ជន​ជាតិ​ Venezuela អ្នក​ជំនាញ​ផ្នែក​ភាពយន្ត និង សារព័ត៌មាន។ សិក្ខាសាលាទី១ របស់ CFC Cine Class ​នេះ​នឹង​ធ្វើ​ការ​បង្រៀន​ចំនួន៤ សប្ដាហ៍ គឺ​ចាប់​ពី​ថ្ងៃ​ទី១៩ ខែ សីហា ដល់​ថ្ងៃ​ទី៩ ខែ ​កញ្ញា ឆ្នាំ ២០១៦ ដោយ​ក្នុង​១សប្ដាហ៍​បង្រៀន​តែ​ថ្ងៃ​សុក្រ​១ថ្ងៃ ប៉ុណ្ណោះ៕
 

អត្ថបទ៖ ខុត សីហា