Liverpool យល់ព្រមលក់ Benteke ទៅឲ្យ Palace ក្នុងតម្លៃខ្លួន២៧លានផោន (មានវីដេអូ)

ក្លិប Liverpool បានយល់ព្រមលក់ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក Christian Benteke ទៅឲ្យក្លិប Crystal Palace ដែលជាគូប្រជែងស្ថិតក្នុងក្របខ័ណ្ឌ Premier League ដូចគ្នា។ នេះបើយោងទៅតាមការចេញផ្សាយរបស់សារព័ត៌មាន BBC។

Christian-Benteke

ក្លិបទាំងពីរបានយល់ព្រមលើតម្លៃខ្លួន២៧លានផោន (ស្មើនឹង៣៥,៥លានផោន) បូករួមទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀតដែលអាចនឹងកើនច្រើនជាងទឹកប្រាក់៣០លានផោន។ សារព័ត៌មាន BBC បានចេញផ្សាយថា Benteke វ័យ២៥ឆ្នាំ នឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីត្រួតពិនិត្យសុខភាព និងបំពេញលក្ខខណ្ឌផ្ទាល់ខ្លួន។ លោក Brendan Rodgers អតីតអ្នកចាត់ការទូទៅរបស់ក្លិប Liverpool បានចុះហត្ថលេខាជាមួយនឹងកីឡាករ Benteke ពីក្លិប Aston Villa កាលពីដើមរដូវកាលឆ្នាំ២០១៥-២០១៦ ប៉ុន្តែ ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិករូបនេះ មិនបានបង្ហាញខ្លួនជាទៀងទាត់ក្រោមការដឹកនាំរបស់លោក ឬគ្រូបង្វឹកថ្មីលោក Juergen Klopp ឡើយ។

Benteke បានធ្វើការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌលីកក្នុងជម្រើសទាំង១១នាក់ដំបូងសរុបចំនួន១៤លើកសម្រាប់ក្លិប Liverpool និងបានធ្វើការបង្ហាញខ្លួន១៥លើកផ្សេងទៀតក្នុងនាមជាកីឡាករបម្រុង ដោយការស៊ុតបាល់បញ្ចូលទី៩គ្រាប់។ ក្លិប Liverpool បានច្រានចោលសំណើពីរលើកកាលពីមុនរបស់ Palace ដើម្បីព្យាយាមទទួលបានប្រាក់តម្លៃខ្លួនច្រើនបំផុតនៃទឹកប្រាក់៣២,៥លានផោនដែលពួកគេបានចំណាយដើម្បីទិញរូបគេពីក្លិប Aston Villa។ នេះបើយោងទៅតាមបណ្តាញសារព័ត៌មាននានា៕

Christian Benteke – Welcome to Crystal Palace – Amazing Goals, Skills, Passes – 2016-17

ប្រភពព័ត៌មាន៖ Channel News Asia

The post Liverpool យល់ព្រមលក់ Benteke ទៅឲ្យ Palace ក្នុងតម្លៃខ្លួន២៧លានផោន (មានវីដេអូ) appeared first on CamboSport.