Pogba ត្រៀមរួចរាល់ក្នុងការបង្ហាញខ្លួន ខណៈ Man United ជួប Southampton (មានវីដេអូ)

រយៈពេល៤ឆ្នាំ ក្រោយពីរូបគេបានចាកចេញតាមទ្វាក្រោយ ក្លិប Manchester United នឹងធ្វើការស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់ការបង្ហាញខ្លួនជាលើកដំបូងលើកទី២របស់ខ្សែបម្រើដ៏មានឥទ្ធិពល Paul Pogba ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ជាមួយនឹងក្រុម Southampton នាកីឡដ្ឋាន Old Trafford នៅរាត្រីនេះ។

paul-pogba

Pogba បានចូលលេងជាលើកដំបូងក្នុងនាមជាកីឡាករក្រុមឈុតធំរបស់ Man United នៅពេលដែលរូបគេបានចូលលេងក្នុងនាមជាកីឡាករបម្រុងក្នុងតង់ទី១ជំនួស Ryan Giggs ក្នុងពេលពួកគេទទួលជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុម Leeds United ក្នុងការប្រកួតពាន League Cup នៅពីមុខអ្នកទស្សនា៣១០៣១នាក់ នៅកីឡដ្ឋាន Elland Road កាលពីខែកញ្ញា ឆ្នាំ២០១១។ ការវិលត្រឡប់របស់គេទៅកាន់ក្លិបនេះ នឹងមិនទទួលបានជោគជ័យភ្លាមៗឡើយ ក្រោយពី Man United បានចំណាយប្រាក់ទៅឲ្យក្លិប Juventus ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោកចំនួន៨៩លានផោន (ស្មើនឹង១១៦លានដុល្លារអាមេរិក) ដើម្បីនាំយកខ្សែបម្រើអន្តរជាតិបារាំងរូបនេះ វិលទៅកាន់កីឡដ្ឋាន Old Trafford វិញ។

Pogba មិនបានចូលលេងសោះចាប់តាំងពីក្រុមជម្រើសជាតិបារាំង បានរងបរជ័យក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងការប្រកួតព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ វគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី១០ ខែកក្កដា ប៉ុន្តែ លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ Man United បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា៖ «រូបគេត្រៀមលក្ខណៈរួចរាល់ក្នុងការលេង។ រយៈពេល៩០នាទី ខ្ញុំមិនជឿថា គេបង្កើតភាពអស្ចារ្យឡើយ។ ការបង្ហាញពីទម្រង់លេងដ៏អស្ចារ្យ ខ្ញុំក៏មិនជឿដែរ។ ប៉ុន្តែ ក្នុងលក្ខខណ្ឌក្នុងការចាប់ផ្តើមសម្របខ្លួនចូលក្នុងក្រុមនេះ វានឹងកើតឡើង»។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានបន្ថែមទៀតថា៖ «Paul បានហ្វឹកហាត់អស់រយៈពេលច្រើនជាងមួយសប្តាហ៍ពោលគឺប្រមាណជា១០ ទៅ១១ថ្ងៃ។ ការសម្របខ្លួនពិតជាងាយស្រួល ពីព្រោះរូបគេធ្លាប់នៅទីនេះ»។ ការប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕

Paul Pogba – Welcome to Manchester United

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ

23.01.16 Manchester United 0-1 Southampton
20.09.15 Southampton 2-3 Manchester United
11.01.15 Manchester United 0-1 Southampton

ប្រភពព័ត៌មាន៖ France24

The post Pogba ត្រៀមរួចរាល់ក្នុងការបង្ហាញខ្លួន ខណៈ Man United ជួប Southampton (មានវីដេអូ) appeared first on CamboSport.