អ្នកចាំទី​ Joe Hart ពិចារណាផ្ទេរចេញ បន្ទាប់ពីធ្លាក់ពីជម្រើសទីមួយ ក្រោមការដឹកនាំរបស់លោក Guardiola (មានវីដេអូ)

អ្នកចាំទី Joe Hart របស់ Manchester City កំពុងពិចារណាផ្ទេរចេញពីក្លិបនេះ បន្ទាប់ពីធ្លាក់ពីជម្រើសទីមួយ មិនបានចូលចាំអស់ពីរប្រកួត ក្រោមការដឹកនាំរបស់លោក Pep Guardiola ខណៈកីឡាករអ្នកចាំទីរបស់ Barcelona គឺ Marc-Andre ter Stegen និង Claudio Bravo មានព័ត៌មានពាក់ព័ន្ធនឹងត្រូវផ្ទេរមកកាន់ក្លិប Man City នេះ។

Joe-Hart

ក្លិប Everton និងក្លិបអេស្បាញ Sevilla កំពុងមានការចាប់អារម្មណ៍ក្នុងការយកតារារបស់អង់គ្លេសមួយនេះផងដែរ។

ខណៈនៅសល់ពីរសប្តាហ៍ទៀត នឹងត្រូវបិទបញ្ចប់ការជួញដូរកីឡាករ Hart វ័យ ២៩ឆ្នាំ គឺមានចំណាប់អារម្មណ៍ផ្ទេរ ក្នុងលក្ខខណ្ឌខ្ចីជើងតែប៉ុណ្ណោះ ដើម្បីបញ្ជាក់ពីជម្រើសរបស់គេ។

Hart លេងជាអ្នកចាំទីឲ្យក្លិប City នេះជិត ៣៥០ប្រកួត គ្រប់ក្របខណ្ឌទាំងអស់ ចាប់តាំងពីផ្ទេរចេញពីក្លិប Shrewsbury កាលពីឆ្នាំ ២០០៦៕

Joe Hart To Leave Man City?

The post អ្នកចាំទី​ Joe Hart ពិចារណាផ្ទេរចេញ បន្ទាប់ពីធ្លាក់ពីជម្រើសទីមួយ ក្រោមការដឹកនាំរបស់លោក Guardiola (មានវីដេអូ) appeared first on CamboSport.