ស្ដេច​ល្បឿន​ Usain Bolt​ ​​ឈ្នះ​មេដាយ​មាស​១​ទៀត​ ជាប់​កំណត់ត្រា​ថ្មី​អូឡាំពិក

កំពូល​កីឡាករ​រត់​ប្រណាំង​ Usain Bolt ​​​បាន​ឈ្នះ​មេដាយ​មាស​អូឡាំពិក​​ វិញ្ញាសា​រត់​ចម្ងាយ​២០០​ម៉ែត្រ​មួយ​ទៀត​ នៅ​ទីក្រុង​ Rio ប្រទេស​ប្រេស៊ីល​អម្បាញ់មិញ​នេះ និង​ធ្វើ​ឲ្យ​រូប​គេ​ជាប់​កំណត់ត្រា​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ​អូឡាំពិក។

 

ស្ដេច​ល្បឿន​ Usain Bolt​ ​​ឈ្នះ​មេដាយ​មាស​១​ទៀត​ ជាប់​កំណត់ត្រា​ថ្មី​អូឡាំពិក

Usain Bolt (អាវ​ព៌ណ​លឿង)

 

ស្ដេច​ល្បឿន​សញ្ជាតិ​ចាម៉ៃកា​វ័យ​២៩​ឆ្នាំ​រូប​នេះ​ ​បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អូឡាំពិក​ ដែល​អាច​ឈ្នះ​មេដាយ​មាស​ចម្ងាយ​១០០​ម៉ែត្រ និង​២០០​ម៉ែត្រ ​៣​សម័យ​កាល​អូឡាំពិក​ ពោល​គឺ​រូប​គេ​ឈ្នះ​ទាំង​​អស់​ កាល​អូឡាំពិក​២០០៨​ទីក្រុង​ប៉េកាំង អូឡាំពិក​២០១២​ទីក្រុង​ឡុងដុង​ និង​អូឡាំពិក​២០១៦​ទីក្រុង​ Rio នេះ​ទៀត។

 

Usain Bolt ​នឹង​ជាប់​កំណត់ត្រា​អស្ចារ្យ​ថ្មី​មួយ​ទៀត​ បើ​ឈ្នះ​​មេដាយ​មាស​លើ​វិញ្ញាសា​រត់​ចម្ងាយ​៤X១០០​ម៉ែត្រ​មួយ​ទៀត ខណៈ​ដែល​អូឡាំពិក​២​​ដង​លើក​មុន​ រូប​គេ​ក៏​ឈ្នះ​មេដាយ​មាស​ទាំង​២ ​វិញ្ញាសា​នេះ​ដូច​គ្នា៕

 

ស្ដេច​ល្បឿន​ Usain Bolt​ ​​ឈ្នះ​មេដាយ​មាស​១​ទៀត​ ជាប់​កំណត់ត្រា​ថ្មី​អូឡាំពិក

 

ស្ដេច​ល្បឿន​ Usain Bolt​ ​​ឈ្នះ​មេដាយ​មាស​១​ទៀត​ ជាប់​កំណត់ត្រា​ថ្មី​អូឡាំពិក

 

The Obama admin’s biggest failure of past 8 years is not convincing @UsainBolt to become a U.S. citizen. #Rio2016 pic.twitter.com/5QQ9UONcrp

— Frank Luntz (@FrankLuntz) August 19, 2016

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail