ចិនចាប់ផ្តើមពង្រឹងវិស័យកីឡា ចាប់តាំងពីក្មេងតូចៗ

កាលពីថ្ងៃទី ១៧ សីហា ២០១៦ (រូបភាពរ៉យទ័រ) ចិនគិតថ្មីធ្វើថ្មី ! កែទម្រង់សាលាកីឡា ដើម្បីរក្សាជើងឯកអូឡាំពិក រ៉យទ័របានចេញផ្សាយអត្ថបទមួយស្តីពី ប្រព័ន្ធកសាងអ្នកកីឡារបស់ប្រទេសចិន ដើម្បីបានសម្រេចជោគជ័យ ក្រោយពីប្រទេសចិនហក់ចូលសមរភូមិឆ្នាំ ១៩៨០ រហូតបានទទួលជ័យជម្នះ ស្រវារយកមេដាយដ៏ច្រើនបំផុតក្នុងកីឡាអូឡាំពិកហ្គេមឆ្នាំ ២០០៨ ជាឆ្នាំដែលទីក្រុងប៉េកាំងធ្វើជាម្ចាស់ផ្ទះ ។

ចិនចាប់ផ្តើមពង្រឹងវិស័យកីឡា ចាប់តាំងពីក្មេងតូចៗ

រយៈពេល ៤ ឆ្នាំក្រោយមក ក៏ធ្លាក់ចុះមេដាយ ស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ក្នុងអូឡាំពិកហ្គេមនាទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស ។ ប្រព័ន្ធកីឡារបស់ចិនចាប់ផ្តើមប្រែប្រួលខាងប្រជាករ ស្របពេលដែលប្រទេសជាតិគិតពីរឿងអំណាចសេដ្ឋកិច្ចច្រើនជាង ។ រាប់ថាជាញ្ហាធំមួយដែរ ដែលសាលាកីឡា ឬ មណ្ឌលហ្វឹកហាត់ផលិតអ្នកកីឡា ២.១៨៣ កន្លែងទូទាំងដែនដីធំរបស់ប្រទេសចិន ចង់ច្បាមយកកីឡាករសម្រាប់អូឡាំពិកឱ្យបាន ៩៥% ។

ចិនចាប់ផ្តើមពង្រឹងវិស័យកីឡា ចាប់តាំងពីក្មេងតូចៗ

បច្ចុប្បន្នមានឪពុកម្តាយមិនច្រើនប៉ុន្មាន ចង់បញ្ជូនកូនតូចៗទៅលុតដំជាកីឡាករ ពីអាយុ ៦ ឆ្នាំ ធ្វើឱ្យកូនសិស្សក្នុងសាលាកីឡាយុវជនថយចុះ រហូតសាលារៀនខ្លះត្រូវបិទ និង ថយចុះចំនួនសិស្ស ៣.៦៨៧ នាក់ក្នុងឆ្នាំ ១៩៩០ ។ កាលពីកីឡាអូឡាំពិកឆ្នាំ ២០០៨ ចាប់ផ្តើមមានការពិភាក្សាពីប្រព័ន្ធសាលាកីឡា ដោយពេលនោះបណ្តាកីឡាករប្រឈមនឹងបញ្ហាចូលនិវត្តន៍ ក្រៅពីនេះជាហេតុផលនៃអត្រាកំណើតថយចុះនៃគោលនយោបាយកូនមួយ ។

ចិនចាប់ផ្តើមពង្រឹងវិស័យកីឡា ចាប់តាំងពីក្មេងតូចៗ

ចូលដល់ឆ្នាំ ២០១០ ចិនចាប់ផ្តើមដោះស្រាយបញ្ហា ដោយកំណត់គោលនយោបាយថ្មី ហៅថា«ឯកសារលេខ ២៣» ចែងឱ្យសាលាកីឡាមានវិធានការជាក់លាក់ដើម្បីធ្វើឱ្យប្រសើរឡើងក្នុងការបង្រៀន និង ហ្វឹកហាត់ ថែមទាំងលើកទឹកចិត្តអត្តពលិកផងដែរ ។ សាលាខ្លះ ដូចជាសាលាកីឡាស្ម័គ្រចិត្តយុវជននៃកន្លែងយ៉ាំងពូ ក្នុងទីក្រុងសៀងហៃ (Shanghai Yangpu Youth Amateur Athletic School) បានទៅផ្សព្វផ្សាយកម្មវិធីផ្នែកអត្តពលិក (Jimnastic) តាមសាលាមតេ្តយ្យ ក្រោយចេញពីរៀន ដើម្បីឱ្យឪពុកម្តាយបានយល់ជ្រាប ។

ចិនចាប់ផ្តើមពង្រឹងវិស័យកីឡា ចាប់តាំងពីក្មេងតូចៗ

ប៉ុន្តែទោះយ៉ាងណា ការកែទម្រង់វិស័យសិក្សា និង កីឡា បានដំណើរការយឺតៗនៅឡើយ ។ នៅក្នុងខែមីនាកន្លង ការត្រួតពិនិត្យរបស់រដ្ឋាភិបាលឃើញថា សាលារៀនខ្លះ ក្នុងចំនួន ៩ កន្លែង នៃទីក្រុង និង មណ្ឌល មិនបានអនុវត្តឱ្យពេញលេញនៅឡើយ ដោយហេតុថាមន្ត្រីការងារសិក្សាអប់រំក្នុងមូលដ្ឋាន មិនសូវយកចិត្តតុកដាក់ពង្រឹងជាមួយនឹងគោលនយោបាយថ្មីតាម«ឯកសារលេខ ២៣» ៕

ចិនចាប់ផ្តើមពង្រឹងវិស័យកីឡា ចាប់តាំងពីក្មេងតូចៗ ចិនចាប់ផ្តើមពង្រឹងវិស័យកីឡា ចាប់តាំងពីក្មេងតូចៗ ចិនចាប់ផ្តើមពង្រឹងវិស័យកីឡា ចាប់តាំងពីក្មេងតូចៗ ចិនចាប់ផ្តើមពង្រឹងវិស័យកីឡា ចាប់តាំងពីក្មេងតូចៗ ចិនចាប់ផ្តើមពង្រឹងវិស័យកីឡា ចាប់តាំងពីក្មេងតូចៗ

ប្រភព ៖ pmhotnews

  • ចិនចាប់ផ្តើមពង្រឹងវិស័យកីឡា ចាប់តាំងពីក្មេងតូចៗ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/19  Category:ជីវិតនិងសង្គម
Tags: