ឧកញ៉ា ស៊ុយ សុផាន មានសំណុំរឿងអាស្រូវទំនាស់ដីធ្លីជាង១០០ករណីជាមួយប្រជាពលរដ្ឋសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ

នៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពខណ្ឌ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ លោក អ៊ាង ស៊ីផាន អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានថ្លែងឲ្យដឹងថា គ្រាន់តែនៅសង្កាត់វាលស្បូវមានប្រជាពលរដ្ឋច្រើននាក់ដាក់ពាក្យប្តឹងលោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុនផាន អ៊ីម៉ិច ពាក់ព័ន្ធនឹងរឿងទំនាស់ដីធ្លីរហូតដល់ជាង១០០ករណី ដែលមិនទាន់ដោះស្រាយចប់នៅឡើយ ។

មន្ត្រីរាជការចូលនិវត្តន៍មួយរូប បានលាន់មាត់ថា បើគិតតាមតួលេខសំណុំរឿងអាស្រូវទំនាស់ដីធ្លីរវាងលោកស្រីឧកញ៉ា ស៊ុយ សុផាន និងក្រុមប្រជាពលរដ្ឋក្នុងចំនួនច្រើនករណីដូច្នេះ គប្បីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតទៅលើមុខរបររកស៊ីរបស់លោកស្រីឧកញ៉ា ស៊ុយ សុផាន ដែលនាំឲ្យ “ខូចឈ្មោះឧកញ៉ា” នេះហើយ ។

លោកស្រី ស៊ុយ សុផាន អាយុ៥៨ឆ្នាំ អគ្គនាយិកាក្រុមហ៊ុន ផាន អ៊ីម៉ិច ទទួលបានការតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០៥/២៥៩ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០៥ ។

គួររំលឹកជូនថា លោកស្រីឧកញ៉ា ស៊ុយ សុផាន ធ្លាប់មានទំនាស់ដីធ្លីដ៏ក្តៅគគុកជាមួយលោកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសូគីម៉ិច បង្កការភ្ញាក់ផ្អើលដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក ហើយត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចប់ជម្លោះដ៏ក្តៅគគុកនោះ ដោយសង្កត់ធ្ងន់ជាលាយលក្ខណ៍អក្សរថា “ក្នុងករណីភាគីណាមួយមិនសុខចិត្ត ចាត់ទុកជាការប្រមាថដល់រាជរដ្ឋាភិបាល…” តាមស្មារតីលិខិតលេខ១៧៦៩សជណ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ៕

ប្រភព៖ DTN7


ឧកញ៉ា ស៊ុយ សុផាន មានសំណុំរឿងអាស្រូវទំនាស់ដីធ្លីជាង១០០ករណីជាមួយប្រជាពលរដ្ឋសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ

ប្រធាន គ.ជ.ប៖ មានតែការយល់គ្នាពីគ្រប់ភាគី ទើបធ្វើឲ្យការបោះឆ្នោត​ល្អប្រសើរ និងទទួលបានគ្រប់គ្នា (Video Inside)

ឧកញ៉ា ស៊ុយ សុផាន មានសំណុំរឿងអាស្រូវទំនាស់ដីធ្លីជាង១០០ករណីជាមួយប្រជាពលរដ្ឋសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ

កម្ពុជាផ្ញើកំណត់ទូតជូនវៀតណាមឲ្យបញ្ឈប់សកម្មភាពជីកស្រះ សង់ប៉ុស្តិ៍ និងផ្លូវតាមព្រំដែនកម្ពុជា-វៀតណាម