នៅទីបំផុត ចោរដែលចូលភ្ជង់ប្លន់យកទូរស័ព្ទ៦គ្រឿងពីហាងលក់ទូរស័ព្ទ «លឹម ហាវ» បានបាញ់សម្លាប់ខ្លួនឯង ពេលកម្លាំងអាវុធហត្ថឡោមព័ទ្ធចាប់ (Video Inside)

(ភ្នំពេញ)៖ ជនសង្ស័យដែលចូលទៅភ្ជង់ប្លន់យកទូរស័ព្ទសេរីទំនើបចំនួន៦គ្រឿង ពីហាងលក់ទូរស័ព្ទដៃ «លឹម ហាវ» នៅក្បែរផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នៅរសៀលថ្ងៃម្សិលមិញនោះ បានបាញ់សម្លាប់ខ្លួនឯង ហើយនាព្រឹកព្រលឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ នៅគីឡូទី១១ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ជនសង្ស័យរូបនេះ បានបាញ់សម្លាប់ខ្លួនឯងកើតឡើង ខណ:ដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌឫស្សីកែវ កំពុងធ្វើការឡោមព័ទ្ធ តាំងពីម៉ោង១១យប់រហូតដល់ព្រឹកនេះ។ ចោរដែលបាញ់សម្លាប់ខ្លួនឯងនេះប្រើប្រាស់កាំភ្លើងរឡូ។

មន្រ្តីអាវុធហត្ថដែលចូលរួមប្រតិបត្តិការនេះ បានបញ្ជាក់ថា «នៅពេលដែលកម្លាំង ត្រៀមចូលទៅចាប់នោះ ស្រាប់តែឮសំឡេងផោង ហើយពេលទៅមើលឃើញ ជនសង្ស័យរូបនេះ ស្លាប់បាត់ទៅហើយ ដោយសារបាញ់សម្លាប់ខ្លួនឯង»។

បើតាមមន្រ្តីអាវុធហត្ថ ជនសង្ស័យរូបនេះ គឺជាមុខសញ្ញាប្លន់ទូរស័ព្ទកាលពីពេលកន្លងទៅផងដែរ។

ខាងក្រោមនេះជាសកម្មភាពប្លន់កាលពីពេលកន្លងទៅ នៅផ្សារទួលគោក

ប្រភព៖ freshnewsasia


នៅទីបំផុត ចោរដែលចូលភ្ជង់ប្លន់យកទូរស័ព្ទ៦គ្រឿងពីហាងលក់ទូរស័ព្ទ 	«លឹម ហាវ» បានបាញ់សម្លាប់ខ្លួនឯង ពេលកម្លាំងអាវុធហត្ថឡោមព័ទ្ធចាប់ (Video Inside)

ឧកញ៉ា ស៊ុយ សុផាន មានសំណុំរឿងអាស្រូវទំនាស់ដីធ្លីជាង១០០ករណីជាមួយប្រជាពលរដ្ឋសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ

នៅទីបំផុត ចោរដែលចូលភ្ជង់ប្លន់យកទូរស័ព្ទ៦គ្រឿងពីហាងលក់ទូរស័ព្ទ 	«លឹម ហាវ» បានបាញ់សម្លាប់ខ្លួនឯង ពេលកម្លាំងអាវុធហត្ថឡោមព័ទ្ធចាប់ (Video Inside)

កម្ពុជាផ្ញើកំណត់ទូតជូនវៀតណាមឲ្យបញ្ឈប់សកម្មភាពជីកស្រះ សង់ប៉ុស្តិ៍ និងផ្លូវតាមព្រំដែនកម្ពុជា-វៀតណាម