អ្នក​គាំទ្រ​ខឹង​សម្បារ​ពេល​សៀវ ឡុង​នី​ជាប់​បាត​តារាង​តារា​មាន​សម្រស់​ស្អាត​ធម្មជាតិ

តារាង​ឈ្មោះ​តារា​ស្រី​ដែល​មាន​សម្រស់​ស្អាត​ពី​ធម្មជាតិ​ជ្រើសរើស​ដោយ​បណ្ដាញ​ព័ត៌មាន Toutiao កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ព្រោះ​ជម្រើស​មិន​សមស្រប​របស់​ខ្លួន។

 

កាល​ពី​ពេល​ថ្មី​ៗ​នេះ បណ្ដាញ​ព័ត៌មាន Toutiao របស់​ចិន​បាន​ប្រកាស​ពី​សិល្ប​ការិនី​ដែល​មាន​សម្រស់​ស្អាត​ពី​ធម្មជាតិ​ពិត​ៗ​ទាំង​១០។ អ្វី​ដែល​គួរ​និយាយ​នោះ​គឺ​តារា​សម្ដែង​ល្បី​ឈ្មោះ Liu Yifei ដែល​តែងតែ​គ្រង​តំណែង​ស្រី​ស្អាត​ជាង​គេ​ក្នុង​រាល់​ការ​បោះ​ឆ្នោត​នោះ បែរ​ជា​ជាប់​លំដាប់​លេខ​៩ កៀក​បាត​តារាង​ទៅ​វិញ។ រីឯ​តារា​សម្ដែង​ជើង​ថ្មី Dilraba បែរ​ជា​គ្រង​តំណែង​ខ្ពស់​បំផុត​យ៉ាង​ព្រងើយ។

 

ភ្លាម​ៗ​ក្រោយ​ពេល​តារាង​នេះ​ត្រូវ​បាន​បញ្ចេញ វា​ត្រូវ​បាន​អ្នក​ប្រើ​អ៊ីនធឺណិត​រិះគន់​ជា​ទម្ងន់​ព្រោះ​ការ​ជ្រើស​រើស​មិន​សមរម្យ។ មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ដូច​ជា​ដូច​ជា៖ “Liu Yifei មិន​ជាប់​លេខ​១​ក៏​ត្រូវ​តែ​លេខ​២​ដែរ ហេតុ​អី​បាន​ជា​ធ្លាក់​ដល់​លេខ ៩?” “Zhao Li Ying ធ្លាប់​កែ​សម្រស់ ម៉េច​ក៏​មាន​មុខ​នៅ​ទី​នេះ?” “ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ថា Liu Yifei នៅ​កៀក​បាត​តារាង​សោះ”។ ខាង​ក្រោម​នេះ​គឺ​ជា​តារាង​តារា​ស្រី​ចិន​ដែល​មាន​សម្រស់​ស្អាត​ពី​ធម្មជាតិ​ជ្រើសរើស​ដោយ Toutiao៕​

 

អ្នក​គាំទ្រ​ខឹង​សម្បារ​ពេល​សៀវ ឡុង​នី​ជាប់​បាត​តារាង​តារា​មាន​សម្រស់​ស្អាត​ធម្មជាតិ

តារា​សម្ដែង​ថ្មី Dilraba គ្រងតំណែងលេខ១

 

អ្នក​គាំទ្រ​ខឹង​សម្បារ​ពេល​សៀវ ឡុង​នី​ជាប់​បាត​តារាង​តារា​មាន​សម្រស់​ស្អាត​ធម្មជាតិ

ស្រីស្អាត Gao Yuanyuan ជាប់​លេខ២

 

អ្នក​គាំទ្រ​ខឹង​សម្បារ​ពេល​សៀវ ឡុង​នី​ជាប់​បាត​តារាង​តារា​មាន​សម្រស់​ស្អាត​ធម្មជាតិ

តារា​សម្ដែងល្បី​ឈ្មោះ Tang Wei ជាប់​លេខ៣

 

អ្នក​គាំទ្រ​ខឹង​សម្បារ​ពេល​សៀវ ឡុង​នី​ជាប់​បាត​តារាង​តារា​មាន​សម្រស់​ស្អាត​ធម្មជាតិ

ប្រពន្ធ Nicky Wu តារា​សម្ដែង Liu Shishi ជាប់លេខ៤

 

អ្នក​គាំទ្រ​ខឹង​សម្បារ​ពេល​សៀវ ឡុង​នី​ជាប់​បាត​តារាង​តារា​មាន​សម្រស់​ស្អាត​ធម្មជាតិ

កំពូលតារា​សម្ដែង Zhou Xun ជាប់​លេខ៥

 

អ្នក​គាំទ្រ​ខឹង​សម្បារ​ពេល​សៀវ ឡុង​នី​ជាប់​បាត​តារាង​តារា​មាន​សម្រស់​ស្អាត​ធម្មជាតិ

តួរឿង “និស្ស័យស្នេហ៍ដាវទេព” Zhao Li Ying ជាប់លេខ៦

 

អ្នក​គាំទ្រ​ខឹង​សម្បារ​ពេល​សៀវ ឡុង​នី​ជាប់​បាត​តារាង​តារា​មាន​សម្រស់​ស្អាត​ធម្មជាតិ

តារា​សម្ដែង Tong Liya ជាប់លេខ៧

 

អ្នក​គាំទ្រ​ខឹង​សម្បារ​ពេល​សៀវ ឡុង​នី​ជាប់​បាត​តារាង​តារា​មាន​សម្រស់​ស្អាត​ធម្មជាតិ

តារាចម្រៀងហុងកុង Gillion Cheung ជាប់លេខ៨

 

អ្នក​គាំទ្រ​ខឹង​សម្បារ​ពេល​សៀវ ឡុង​នី​ជាប់​បាត​តារាង​តារា​មាន​សម្រស់​ស្អាត​ធម្មជាតិ

មិត្តស្រី Song Seunghun តារា​សម្ដែង Liu Yifei ជាប់លេខ៩

 

អ្នក​គាំទ្រ​ខឹង​សម្បារ​ពេល​សៀវ ឡុង​នី​ជាប់​បាត​តារាង​តារា​មាន​សម្រស់​ស្អាត​ធម្មជាតិ

តួរឿង “Bounty Hunters” តារាសម្ដែង Tang Yan បិទគូទតារាង ជាប់លេខ១០

 

ចុចអាន៖Song Seung Hun ប្រាប់​ថា​គ្មាន​ថ្ងៃ​បែក​ពី​សៀវ ឡុង​នី​នោះ​ទេ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14