ស្រី​ស្អាត​ម្នាក់​អាច​ធ្វើ​សំឡេង​សត្វ​តុក្កតា Pokémons ដល់​ទៅ​៦៣​ប្រភេទ​

មួយ​រយៈ​ចុងក្រោយ​ហ្គេម Pokémon Go កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង ទាំង​អ្នក​លេង​ខ្លះ​មិន​ដែល​បាន​មើល​រឿង​ដើម​នៃ​តុក្កតា​ផង។ ប៉ុន្តែ​ថ្មី​ៗ​នេះ នារី​ស្រស់​ស្អាត​ម្នាក់​បាន​បញ្ជាក់​ថា​ខ្លួន​ជា​អ្នក​គាំទ្រ​ពិត​ប្រាកដ ពេល​ដែល​នាង​បាន​បង្ហោះ​វីដេអូ​១ ដែល​អាច​ធ្វើ​សំឡេង​ដូច​សត្វ​តុក្កតា Pokémons ដល់​ទៅ​៦៣​ប្រភេទ​ខុស​ៗ​គ្នា។

 

ស្រី​ស្អាត​ម្នាក់​អាច​ធ្វើ​សំឡេង​សត្វ​តុក្កតា Pokémons ដល់​ទៅ​៦៣​ប្រភេទ​

 

ចំពោះ​វីដេអូ​របស់​នារី​ម្នាក់​នោះ​មាន​អ្នក​ចូល​មើល​ដល់​ទៅ​ជាង​១​លាន​ដង ត្រឹម​រយៈពេល​តែ​២ ៣ ថ្ងៃ​ប៉ុណ្ណោះ។ ក្រោយ​ពី​បាន​ឃើញ​វីដេអូ​នេះ អ្នក Comment មួយ​ចំនួន​បាន​និយាយ​ថា វា​ហាក់​ដូច​ជា​បាន​ឮសំឡេង​​សត្វ Pokémonមែនទែន​​អីចឹង ឯ​អ្នក​ខ្លះ​ក៏​លង់​នឹង​សម្រស់​របស់​នារី​ម្នាក់​នេះ​ដែរ។​

 

ក្នុង​គណនី​ Facebook របស់​នារី​នេះ​​បាន​សរសេរ​ថា នាង​នឹង​ច្រៀង​ចម្រៀង​ជា​សំឡេង​សត្វ Pikachu  ប្រសិន​វីដេអូ​ធ្វើ​សំឡេង​សត្វ​តុក្កតា Pokémon ​ខាង​លើ​បានអ្នក​ទស្សនា​​១​លាន​ដង។ ឥលូវ​បាន​១​លាន​ដង​ហើយ ចាំ​មើល​តើ​នាង​បញ្ចេញ​វីដេអូ​ដូច​បាន​សន្យា​អត់៕

 

 

ចុចអាន៖នារី​​​ដែល​ត្រូវ​ម៉ូដែល​ម្នាក់​​ដេញ​ពី​ខុនដូ​ទាំង​ននលគក សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្ដឹង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព ៖ coconuts