​សល់តែវិប្បដិសារី! ឌុបកូនពីមុខ​បុកគូទ​ឡានគេ​ពី​​ក្រោយ

ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ប្រុស​​អាយុ​៣​ឆ្នាំ​ម្នាក់​ស្លាប់​ ​និង​​ឪពុក​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ​កាលពី​​វេលា​ម៉ោង​០៩ និង​៣០​នាទីយប់​ថ្ងៃ​ទី​១៨ ​សីហា ​២០១៦ ស្ថិត​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​មុខ​មណ្ឌល​សុខភាព ក្រុង​កំពង់​ឆ្នាំង ។

​ប្រភពឱ្យ​ដឹងថា បុរស​​រង​គ្រោះជា​ឪពុក​​ឈ្មោះ​សាន ដុ​ង អាយុ​៣៦​ឆ្នាំ និង​កូនប្រុស​ដែលស្លាប់​ឈ្មោះ​ខុន វិសាល អាយុ​៣​ឆ្នាំ ​ទាំង​២នាក់​មាន​ទីលំនៅ ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ប្រភព​បន្តថា មុនពេល​កើតហេតុ បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ា​ស៊ុ​យ​ហ្សុ​យ​គី​ស្មា​ស់រី​វ៉ូ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ក្នុង​ដំណើរពី​ត្បូង​មក​ជើង ដោយ​ដាក់​កូនប្រុស​​ឱ្យអង្គុយ​ពីមុខ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​ជ្រុលទៅ​បុកគូទ​រថយន្តធុនយី​ឌុ​បកំពុង​ឈប់​ស្ងៀមពីក្រោយយ៉ាង​​ពេញ​ទំហឹង ​។

ភ្លាម​ៗ​នោះ ប្រជាពលរដ្ឋដែល​នៅ​ជិត​​បានរត់មក​​ជួយ​យក​ជន​រង​គ្រោះ​ទាំង​២​នាក់​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ្យ​ខេត្ត ដែល​នៅ​ជិតនោះ​  ប៉ុន្តែ​ដោ​យសារ​តែ​របួសធ្ងន់​ពេក កូនប្រុស​បាន​ស្លាប់​​ រីឯ​​ឪពុក​​រង​របួសធ្ងន់ ។​ ដោយឡែក​រថយន្តយី​ឌុ​ប ក្រោយពេល​កើតហេតុ បាន​​បើក​គេច​​បាត់ ។

​បើតាមសាក្សី​ថា បុរស​រង​គ្រោះ​ទំនងជា​ស្រវឹង ព្រោះ​ឃើញ​បើក​ម៉ូតូ​រេពេញ​ថ្នល់ ហើយ​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​យី​ឌុ​ប​ពីក្រោយ ដូច​យក​កូន​ទៅបោកផ្ទប់​ជាមួយ​​រថយន្ត​ស្លាប់​​បែប​នេះ ។