ខ្សែប្រយុទ្ធ U-23 អាហ្សង់ទីនផ្ទេរទៅកាន់ញញួរធំ West Ham (មានវីដេអូ)

កីឡាករ Jonathan Calleri បានបញ្ចប់ការផ្ទេរ ក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លិបអង់គ្លេស West Ham ពីក្លិបអ៊ុយរ៉ាហ្គាយ Deportivo Maldonado។ កីឡាករវ័យ ២២ឆ្នាំ បានចូលរួមជាមួយមិត្តរួមក្រុមថ្មីរបស់គេ នៅជំរំហ្វឹកហាត់កាលពីថ្ងៃអង្គារ ហើយនិង នឹងត្រូវទៅប្រកួតជាមួយក្រុមនាថ្ងៃសុក្រនេះ ក្នុងវគ្គជម្រុះ ជើងទីមួយ ក្របខណ្ឌ Europa League ជាមួយនិងក្លិប Astra Giurgiu នៅប្រទេសរ៉ូមេនី។

Jonathan-Calleri

ការមកដល់របស់កីឡាករ Calleri នេះនឹងប៉ះប៉ូវពីទទួលរង របួសភ្លៅរបស់កីឡាករ Andre Ayew ដែលមានតម្លៃខ្លួនថ្លៃបំផុតរបស់ក្លិប ក្រោយពីការប្រកួតចាញ់ Chelsea ២-១ កាលពីយប់ថ្ងៃចន្ទ។

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន អាយុក្រោម ២៣ឆ្នាំរូបនេះ បានផ្ទេរមកលេងនៅ West Ham នេះក្រោយពីតំណាងប្រទេសខ្លួនចូលរួមព្រឹត្តិការណ៍ Rio Olympics៕

វីដេអូ៖ Jonathan Calleri – Don’t Let Me Down – Welcome to West Ham – Best Skills & Goals – SPFC – 2016

The post ខ្សែប្រយុទ្ធ U-23 អាហ្សង់ទីនផ្ទេរទៅកាន់ញញួរធំ West Ham (មានវីដេអូ) appeared first on CamboSport.