ជីវិត​នាង​អស់​ត្រឹម ១៩ ឆ្នាំ តែ​វា​ជា​ជីវិត​ដ៏​មានន័យ​សម្រាប់​ក្មេងស្រី​មុខ​ចាស់​ម្នាក់នេះ​

    ​នារី​វ័យ​ជំទង់​ម្នាក់ ដែល​ត្រូវបាន​គេ​ឱ្យ​រហស្សនាម​ថា "​ស្ត្រី​ចាស់​ជាងគេ​នៅ​អាស៊ី​" បាន​លាចាក​លោក​ហើយ​កាលពី​សប្តាហ៍​មុន​នៅ​អាយុ ១៩ ឆ្នាំ​ដោយសារ​នាង​មាន​ជំងឺ​ដ៏​កម្រ​មួយ​ដែល​ធ្វើឱ្យ​រាងកាយ​របស់​នាង​ចាស់​លឿន​។ នាង​បាន​ស្លាប់​ជាមួយ​រាងកាយ​ដែលមាន​អាយុ ១៥០ ឆ្នាំ​។​

​    ​នារី​ហ្វីលីពីន​ឈ្មោះ Ana Rocelle បានកើត​ជំងឺ​កម្រ​ឈ្មោះថា Hutchinson-Gilford  ដែល​ធ្វើឱ្យ​រាងកាយ​កើន​អាយុ​លឿន​ខុសពី​ធម្មតា​ដល់​ទៅ ៨ ដង​។ ជាធម្មតា មូលហេតុ​ដែល​ធ្វើឱ្យមាន​ការស្លាប់​គឺ​ដោយ​ការ​គាំងបេះដូង​និង​ដាច់​សរសៃឈាម​ខួរក្បាល​។​

ជីវិត​នាង​អស់​ត្រឹម ១៩ ឆ្នាំ តែ​វា​ជា​ជីវិត​ដ៏​មានន័យ​សម្រាប់​ក្មេងស្រី​មុខ​ចាស់​ម្នាក់នេះ​

​    ​ទោះយ៉ាងណា កញ្ញា Ana មិនបាន​រីករាយ​នឹង​ជីវិត​បានយូរ​អង្វែង​នោះទេ​។ កាលពី​ខួបកំណើត ១៨ ឆ្នាំ កញ្ញា Ana Rocelle មាន​ពិធីជប់លៀង​ដ៏​អស្ចារ្យ​មួយ​ជាមួយ​ការរៀបចំ​ដូច​សម្រាប់​ព្រះ​នាង​ម្ចាស់​ដោយ​រួមជាមួយ​សម្លៀកបំពាក់​ប្រពៃណី​ស្អាតៗ​សម្រាប់​កញ្ញា​ទៀតផង​។ នាង​ក៏បាន​បំពេញ​បំណង​របស់ខ្លួន​ជាមួយ​ការថតរូប​ជាមួយ​និមិត្តរូប​របស់​នាង​គឺ​កញ្ញា Sarah Geronimo ដែលជា​តារាចម្រៀង​ដ៏​ល្បី​មួយរូប​នៅ​ហ្វីលីពីន​។ នាង​មាន​អារម្មណ៍​ថា​ជីវិត​នាង​បរិបូ​ណ៍​ណាស់ ពេល​បានរៀបចំ​ពិធី​ខួបកំណើត​ជាមួយ​និមិត្តរូប​ក្នុង​ចិត្ត​របស់​នាង​។ 

ជីវិត​នាង​អស់​ត្រឹម ១៩ ឆ្នាំ តែ​វា​ជា​ជីវិត​ដ៏​មានន័យ​សម្រាប់​ក្មេងស្រី​មុខ​ចាស់​ម្នាក់នេះ​

​    ​ការស្លាប់​របស់​កញ្ញា Ana ត្រូវបាន​រាយការណ៍​ដោយ​អង្គការ​សប្បុរសធម៌រ​បស់​អាមេរិក​ប្រចាំ​ហ្វ៊ី​លី​ពី​ន​គឺ Progeria Research Foundation ដែល​ធ្វើ​យុទ្ធនាការ​ដើម្បី​អ្នក​កើត​ជំងឺ​ហ្សែ​ន​ដ៏​កម្រ​របៀបនេះ​៕

ជីវិត​នាង​អស់​ត្រឹម ១៩ ឆ្នាំ តែ​វា​ជា​ជីវិត​ដ៏​មានន័យ​សម្រាប់​ក្មេងស្រី​មុខ​ចាស់​ម្នាក់នេះ​