ចង់ដឹងទេថា នរណាខ្លះ ជាកំពូលសប្បុរសជនទាំង ១០ របស់ពិភពលោក?

ជាការពិតណាស់ មនុស្សមួយចំនួន រស់នៅលើគំនរមាស គំនរប្រាក់ ច្រើនលើសលប់ ដែលមិនអាចចំណាយអស់សោះឡើយ សូម្បីតែពេញមួយជីវិតក៏ដោយ។ នៅក្នុងស្ថានភាពបែបនេះ ការបែងចែកទ្រព្យធនមួយចំណែក ទៅកាន់សង្គម គឺជារឿងដ៏គួរឲ្យស្ញប់ស្ញែង គួរឲ្យកោតសរសើរបំផុត។

ខាងក្រោមនេះ គឺជាកំពូលមនុស្សទាំង ១០ ដែលមានចិត្តសប្បុរសធម៌បំផុត ក្នុងពិភពលោក ៖ 

១០. George Kaiser

ទ្រព្យសម្បត្តិសរុប ៖ ៩.៣ ពាន់លានដុល្លារ

ទឹកប្រាក់បានបរិច្ចាគ ៖ ៣.៣ ពាន់លានដុល្លារ 

George B. Kaiser បានកើតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ១៩៤២ ដែលជាអ្នកជំនួញជនជាតិអាមេរិក។ លោកជាមនុស្សម្នាក់ ដែលស្ថិតនៅក្នុងចំណោម កំពូលអ្នកមានទាំង ១០០ នាក់ផងដែរ។ លោក George ជាប្រធានក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុ BOK នៅឯ Tulsa រដ្ឋ Oklahoma និងជាស្ថាបនិកនៃ George Kaiser Foundation ដែលជាមូលនិធិរបស់លោក ក្នុងការផ្តល់ឱកាសស្មើៗគ្នា ដល់កុមារឲ្យទទួលការអប់រំតាំងពីតូចៗ ឲ្យចូលរួមសកម្មភាពសង្គម ក៏ដូចជាអភិវឌ្ឍន៍នូវសាសនា និងសង្គមទាំងមូល របស់ពួកគេ។ នៅឆ្នាំ ២០១០ លោក Kaiser បានចូលរួមជាមួយ The Giving Pledge និងបានបរិច្ចាគទ្រព្យសម្បត្តិរបស់លោក ពាក់កណ្តាលទៅក្នុងនោះទៀតផង។

៩. Eli Broad

ទ្រព្យសម្បត្តិសរុប ៖ ៧.៣ ពាន់លានដុល្លារ

ទឹកប្រាក់បានបរិច្ចាគ ៖ ៣.៣ ពាន់លានដុល្លារ 

Eli L. Broad បានកើតនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ១៩៣៣ ដែលជាសហគ្រិន និងសប្បុរសជន ជនជាតិអាមេរិក។ នៅក្នុងឆ្នាំ ២០១៥ គេហទំព័រ Forbes ក៏បានចាត់លោក ជាកំពូលអ្នកមានទី ៦៥ ផងដែរ។ លោកជាស្ថាបនិកនៃ The Broad Foundations និងជាអ្នកបង្កើតក្រុមហ៊ុនដ៏ល្បីឈ្មោះពីរ គឺ KB Home និង Sun America ដែលក្រុមហ៊ុនទាំងពីរនេះ មានគោលបំណងធំបំផុត លើការអប់រំជាសាធារណៈ ផ្នែកវិទ្យាសាស្រ្ត និងផ្នែកសិល្បៈ។ ទាំងលោក Eli ទាំង Edythe Broad Foundation និង The Broad Art Foundation សុទ្ធតែមានបំណង ក្នុងការកែលម្អសុខុមាលភាពសហគមន៍ និងការអភិវឌ្ឍន៍ភាពជាសហគ្រិន។ លោកជាមនុស្សដ៏សំខាន់ម្នាក់ ដែលបរិច្ចាគទ្រព្យធនលើ សារមន្ទីសិល្បៈប្រចាំរដ្ឋ Los Angeles និងសារមន្ទីរ Contemporary Art ទៀតផង។

៨. Carlos Slim Helu

ទ្រព្យសម្បត្តិសរុប ៖ ២៧.៣ ពាន់លានដុល្លារ

ទឹកប្រាក់បានបរិច្ចាគ ៖ ៤ ពាន់លានដុល្លារ 

Carlos Slim Helu បានកើតនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ១៩៤០ ដែលជាអ្នកជំនួញ ជាអ្នកវិនិយោគ និងជាសប្បុរសជន ជនជាតិម៉ិកស៊ិក (Mexican)។ ជាក់ស្តែង បើគិតមកដល់ខែ កក្កដា ឆ្នាំ ២០១៦ នេះ លោកត្រូវបាន Forbes ចាត់ជាកំពូលមហាសេដ្ឋីលំដាប់លេខ ៧ ទៀតផង។ លោក Slim ជានាយកប្រតិបត្តិ ក្រុមហ៊ុន Grupo Carso និងជាស្ថាបនិកនៃ Foundation Carlos Slim Helu ដែលលោកខិតខំប្រឹងប្រែង ដើម្បីគាំទ្រដល់វិស័យអប់រំ សុខភាព វប្បធម៌ យុត្តិធម៌ និងសុខុមាលភាពរបស់ប្រជាជនម៉ិកស៊ិកទាំងមូល។ លោកក៏ជាប្រធានក្រុមហ៊ុន Telmex ដែលបានសម្រួលដល់គុណភាពជីវិតប្រចាំថ្ងៃ និងបង្កើតឱកាសកាងារ ដល់ប្រជាជនទៀតផង។

៧. Gordon Moore

ទ្រព្យសម្បត្តិសរុប ៖ ២៧ ពាន់លានដុល្លារ

ទឹកប្រាក់បានបរិច្ចាគ ៖ ៦.៥ ពាន់លានដុល្លារ 

Gordon Earle Moore បានកើតនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ១៩២៩ ដែលជាអ្នកជំនួញ ជាសហស្ថាបនិកជនជាតិអាមេរិក ជានាយកប្រតិបត្តិ Intel Corporation និងជាអ្នកនិពន្ធសៀវភៅច្បាប់ Moore ផងដែរ។ បន្ទាប់ពីចូលនិវត្តន៍នៅឆ្នាំ ២០០៦ លោកបានដំណើរការ The Gordon and Betty Moore Foundation ជាមួយភរិយារបស់គាត់។ គ្រឹះស្ថាននោះ ផ្តោតសំខាន់លើ ការជួយថែទាំរក្សាបរិស្ថាន ការថែទាំអ្នកមានជំងឺ វិទ្យាសាស្រ្ត និងអភិរក្សតំបន់ឆ្នេរសមុទ្រ San Francisco។ នៅឆ្នាំ ២០០៧ លោកនិងភរិយា ក៏បានបរិច្ចាគថវិកា ១០០ លានដុល្លារ សម្រាប់បើកដំណើរការសាលាពេទ្យមធ្យមមួយ ក្នុងសាកលវិទ្យាល័យប្រចាំរដ្ឋ California។ លោក បានផ្តល់មូលនិធិ ជួយដល់គម្រោងផ្សេងៗទៀតជាច្រើន រាប់មិនអស់ទៀតផង។

៦. Sulaiman bin Abdul Aziz Al Rajhi

ទ្រព្យសម្បត្តិសរុប ៖ ៥.៧ ពាន់លានដុល្លារ

ទឹកប្រាក់បានបរិច្ចាគ ៖ ៥៩០ លានដុល្លារ 

Sheikh Sulaiman bin Abdulaziz Al Rajhi កើតក្នុងឆ្នាំ ១៩២០ ដែលជាអ្នកជំនួញ និងជាកំពូលមហាសេដ្ឋី របស់អារ៉ាប់។ នៅឆ្នាំ ២០១១ លោកបានក្លាយជា កំពូលអ្នកមាន ចំណាត់ថ្នាក់ទី ១២០ ប្រចាំ Forbes ទៀតផង។ លោកជាស្ថាបនិកនៃ Sulaiman Bin Abdul Aziz Rahji Charitable Foundation ដែលជាគ្រឹះស្ថាន គាំទ្រដល់វិស័យអប់រំ វិស័យសុខាភិបាល សាសនា និងសកម្មភាពផ្សេងៗដែលទាក់ទងនឹងប្រទេសអារ៉ាប់ទាំងមូល។ គ្រឹះស្ថាន របស់លោកបានជួយដល់ គម្រោង និងកម្មវិធីជាច្រើន ជាពិសេស ដៃគូអង្គការមិនស្វែងរកប្រាក់ចំណេញច្រើនលើសលប់។ សឹងតែទាំងអស់នៃ មូលនិធិបរិច្ចាគ គឺជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន របស់លោក។

៥. Charles Francis Feeney

ទ្រព្យសម្បត្តិសរុប ៖ ១.៥ លានដុល្លារ

ទឹកប្រាក់បានបរិច្ចាគ ៖ ៦.៣ ពាន់លានដុល្លារ 

Charles Francis "Chuck" Feeney បានកើតនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៩៣១ ដែលជាអ្នកជំនួញ និងជាសប្បុរសជន ជនជាតិអាមេរិក កាត់អៀរឡង់។ លោកជាស្ថាបនិកនៃ The Atlantic Philanthropies (ជាគ្រឹះស្ថានមូលនិធិឯកជន ធំជាងគេបង្អស់ របស់ពិភពលោក) និងត្រូវបានគេស្គាល់ថា ជាបុរសម្នាក់ដែលបរិច្ចាគ ទ្រព្យសម្បត្តិរបស់គាត់ សឹងតែអស់ពីខ្លួនទៅហើយ។ គ្រឹះស្ថាន The Atlantic Philanthropies បានជួយទ្រទ្រង់ដល់ ការអប់រំ វិទ្យាសាស្រ្ត សុខាភិបាល ក៏ដូចជាគម្រោងទាក់ទងនឹងសង្គម ក្នុងប្រទេសអូស្រ្តាលី Bermuda និងអៀរឡង់ខាងជើងផងដែរ។

៤. Azim Premji

ទ្រព្យសម្បត្តិសរុប ៖ ១៥.៩ ពាន់លានដុល្លារ

ទឹកប្រាក់បានបរិច្ចាគ ៖ ៨ ពាន់លានដុល្លារ 

Azim Hashim Premji បានកើតនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ១៩៤៥ ដែលជាមហាសេដ្ឋីខាងជំនួញ ជាអ្នកវិនិយោគ និងជាសប្បុរសជន ជនជាតិឥណ្ឌា។ លោកជានាយកប្រតិបត្តិក្រុមហ៊ុន Wipro Limited ដែលគេតែងហៅលោកថាជា អធិរាជប្រចាំឧស្សាហកម្មបច្ចេកវិទ្យា របស់ឥណ្ឌា។ លោកក៏ជាស្ថាបនិកនៃ Azim Premji Foundation ដែលជាគ្រឹះស្ថានផ្តោតលើការកែលម្អ នូវគុណភាព និងសមភាព នៃវិស័យអប់រំ របស់ប្រទេសឥណ្ឌា។ Azim Premji Foundation បានផ្តល់ការបណ្តុះបណ្តាលផ្នែកកុំព្យូទ័រ ជាច្រើនភាសា ជាមួយនិង របៀបរៀនជាច្រើនម៉ូដែល (Models) ទៀតផង។

៣. George Soros

ទ្រព្យសម្បត្តិសរុប ៖ ២៤.៤ ពាន់លានដុល្លារ

ទឹកប្រាក់បានបរិច្ចាគ ៖ ៨ ពាន់លានដុល្លារ 

George Soros បានកើតនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ១៩៣០ ដែលជាកំពូលអ្នកជំនួញ អ្នកវិនិយោគ សប្បុរសជន សកម្មជននយោបាយ និងជាអ្នកនិពន្ធ មានសញ្ជាតិពីរ (ហុងគ្រី និងអាមេរិក)។ លោកជានាយកប្រតិបត្តិក្រុមហ៊ុន Soros Fund Management និងជាស្ថាបនិកនៃ Open Society (ជាបណ្តាញគ្រឹះស្ថាន ដែលផ្តល់ការគាំទ្រដល់ វិស័យសុខាភិបាល សេដ្ឋកិច្ច និងកំណែទម្រង់សង្គម)។ លោក George បានផ្តល់ជំនួយសប្បុរសធម៌ របស់គាត់លើកដំបូងបង្អស់ ដោយការផ្តល់អាហាររូបករណ៍ ដល់ប្រទេស អាហ្រ្វិកខាងត្បូង ដោយលោកចង់លុបបំបាត់ភាពក្រីក្រក្នុងប្រទេសនោះ។

២. Warren Buffett

ទ្រព្យសម្បត្តិសរុប ៖ ៦១ ពាន់លានដុល្លារ

ទឹកប្រាក់បានបរិច្ចាគ ៖ ២១.៥ ពាន់លានដុល្លារ 

Warren Edward Buffett បានកើតនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ១៩៣០ ដែលជាកំពូលមហាសេដ្ឋីជំនួញ អ្នកវិនិយោគ និងជាសប្បុរសជន ជនជាតិអាមេរិក។ លោក Buffet ជាប្រធាន ជានាយកប្រតិបត្តិ និងជាម្ចាស់ភាគហ៊ុនធំជាងគេ ក្នុងក្រុមហ៊ុន Berkshire Hathaway។ លោកក៏ជាស្ថាបនិកនៃ The Buffet Family Foundations ផងដែរ ដែលវាជាគ្រឹះស្ថាន ផ្តោតលើវិស័យអប់រំរបស់កុមារ អំពើហិង្សាលើស្រ្តី ផ្តល់អំណាចដល់ស្រ្តីតាមការអប់រំ ការឧបត្ថម្ភអាហារ ទឹក និងសន្តិសុខសង្គម។

១. Bill Gates

ទ្រព្យសម្បត្តិសរុប ៖ ៨៤.២ ពាន់លានដុល្លារ

ទឹកប្រាក់បានបរិច្ចាគ ៖ ២៧ ពាន់លានដុល្លារ 

William Henry "Bill" Gates III បានកើតនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ១៩៥៥ ដែលជាមហាសេដ្ឋីអាជីវកម្មជំនួញ ជាសហគ្រិន សប្បុរសជន អ្នកវិនិយោគ និងជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ ជនជាតិអាមេរិក។ លោកត្រូវបានគេស្គាល់ដោយសារ លោកជាសហស្ថាបនិក ក្រុមហ៊ុន Microsoft និងជាសហស្ថាបនិកនៃ Bill & Melinda Gates Foundation ដែលជាអង្គការឧបត្ថម្ភ ដ៏ធំបំផុតរបស់ពិភពលោក។ គ្រឹះស្ថានអង្គការនេះ ប្តេជ្ញាចិត្ត ក្នុងការលុបបំបាត់ ជំងឺគ្រុនចាញ់ និងជំងឺគ្រុនស្វិតដៃជើង ក៏ដូចជាត្រួតពិនិត្យការរាលដាលជំងឺរបេង និងមេរោគអេដស៍ ពង្រឹងអនាម័យ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងវិស័យអប់រំ៕

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចង់ដឹងទេថា នរណាខ្លះ ជាកំពូលសប្បុរសជនទាំង ១០ របស់ពិភពលោក?

ចង់ដឹងទេថា នរណាខ្លះ ជាកំពូលសប្បុរសជនទាំង ១០ របស់ពិភពលោក?

ចង់ដឹងទេថា នរណាខ្លះ ជាកំពូលសប្បុរសជនទាំង ១០ របស់ពិភពលោក?

ចង់ដឹងទេថា នរណាខ្លះ ជាកំពូលសប្បុរសជនទាំង ១០ របស់ពិភពលោក?

ចង់ដឹងទេថា នរណាខ្លះ ជាកំពូលសប្បុរសជនទាំង ១០ របស់ពិភពលោក?

ចង់ដឹងទេថា នរណាខ្លះ ជាកំពូលសប្បុរសជនទាំង ១០ របស់ពិភពលោក?

ចង់ដឹងទេថា នរណាខ្លះ ជាកំពូលសប្បុរសជនទាំង ១០ របស់ពិភពលោក?

ចង់ដឹងទេថា នរណាខ្លះ ជាកំពូលសប្បុរសជនទាំង ១០ របស់ពិភពលោក?

ចង់ដឹងទេថា នរណាខ្លះ ជាកំពូលសប្បុរសជនទាំង ១០ របស់ពិភពលោក?

ចង់ដឹងទេថា នរណាខ្លះ ជាកំពូលសប្បុរសជនទាំង ១០ របស់ពិភពលោក?