កីឡាករ​អាមេរិក​ ​​យក​មេដាយ​មាស​អូឡាំពិក ជូន​ម្ដាយ​ដែល​មាន​ជំងឺ

កីឡាករ​​​លោត​ចម្ងាយ​ឆ្នើម​របស់​អាមេរិក​ Jeff Henderson ​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​វិញ​ជាមួយ​នឹង​ជយ​លាភី​មេដាយ​មាស​អូឡាំពិក​ ​ហើយ​រូប​គេ​បាន​យក​មេដាយ​នោះ​ទៅ​ជូន​ម្ដាយ​ដែល​មាន​ជំងឺ​​ម្យ៉ាង​ឈ្មោះ​ថា Alzheimer ​អស់​រយៈពេល​១០​ឆ្នាំ ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​គេ​ មាន​អារម្មណ៍​រំភើប និង​អាណិត​ខ្លោច​ចិត្ត​យ៉ាង​ខ្លាំង។

 

កីឡាករ​អាមេរិក​ ​​យក​មេដាយ​មាស​អូឡាំពិក ជូន​ម្ដាយ​ដែល​មាន​ជំងឺ

កីឡាករ​​​លោត​ចម្ងាយអាមេរិក​ Jeff Henderson

 

Henderson វ័យ​២៧​ឆ្នាំ បាន​ឈ្នះ​មេដាយ​មាស​អូឡាំពិក​នៅ​ទីក្រុង​ Rio ប្រទេស​ប្រេស៊ីល បន្ទាប់​ពី​លោត​បាន​ចម្ងាយ​ដល់​ទៅ​​ ៨,៣៨​ម៉ែត្រ ហើយ​នេះ​​ជា​មេដាយ​មាស​អូឡាំពិក​លើក​ដំបូង​របស់​គេ​ផង​ដែរ។ មុន​ពេល​ទៅ​ប្រកួត កីឡាករ​រូប​​នេះ​​មាន​ក្ដី​ស្រមៃ​​ចង់​ឈ្នះ​មេដាយ​ឲ្យ​​បាន​ ទោះ​​មិន​បាន​មេដាយ​មាស ​ត្រឹម​មេដាយ​ប្រាក់​ ឬ​សំរឹទ្ធិ​ក៏​បាន​ ដើម្បី​ឲ្យ​ម្ដាយ​របស់​គេ​ដែល​កំពុង​គេង​ឈឺ​សប្បាយ​​​ ហើយ​ទីបំផុត​រូប​​គេ​ពិត​ជា​ធ្វើ​បាន​អស្ចារ្យ​ ​ដោយ​ឈ្នះ​មេដាយ​មាស។

 

កីឡាករ​អាមេរិក​ ​​យក​មេដាយ​មាស​អូឡាំពិក ជូន​ម្ដាយ​ដែល​មាន​ជំងឺ

 

ក្រោយ​ទៅ​ដល់​ព្រលាន​យន្តហោះ​​នៅ​រដ្ឋ​ Arkansas ​កីឡាករ​ Henderson ត្រូវ​បាន​​ប្រជាជន​ជា​ច្រើន​រង់​ចាំ​ទទួល​​ស្វាគមន៍​ដូច​ Hero ខណៈ​ដែល​រូប​គេ​​ក៏​ប្រញាប់​ទៅ​​ផ្ទះ​របស់​ខ្លួន​ភ្លាមៗ ​ហើយ​យក​មេដាយ​មាស​ ​ជូន​ម្ដាយ​​ដែល​កំពុង​គេង​ឈឺ​​​លើ​គ្រែ​ងើប​ពុំ​រួច។

 

Henderson បាន​និយាយ​ថា៖ “មេដាយ​មាស​​មួយ​នេះ​ គឺ​សម្រាប់​គាត់។ គាត់​​ឈឺ​តាំង​ពី​ខ្ញុំ​នៅ​អាយុ​១៧, ១៨​ឆ្នាំ..​ខ្ញុំ​ពិត​ជា​មិន​ចង់​ចាក​ចេញ​ទុក​ឲ្យ​គាត់​នៅ​ម្នាក់​ឯង​ទី​នេះ​ទេ។ គ្រប់​យ៉ាង​ដែល​ខ្ញុំ​ធ្វើ​គឺ ដើម្បី​គាត់…អរគុណ​ដល់​ព្រះ​ជា​ម្ចាស់ ដែល​ជួយ​គាត់ និង​គ្រួសារ​របស់​ខ្ញុំ”។

 

កីឡាករ​អាមេរិក​ ​​យក​មេដាយ​មាស​អូឡាំពិក ជូន​ម្ដាយ​ដែល​មាន​ជំងឺ

 

កីឡាករ​រូប​នេះ ​ក៏​បាន​ថត​រូប​ភាព​មេដាយ​មាស​ជាមួយ​ម្ដាយ​បង្ហោះ​លើ​ Instagram ​​ដោយ​សរសេរ​ជា​សារ​ថា “Mom this is for you.” ដែល​មាន​ន័យ​ថា “ម៉ាក់..មេដាយ​មាស​នេះ​គឺ​សម្រាប់​ម៉ាក់” ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​គេ​ Comment ​​សម្ដែង​ការ​​​អាណិត​អាសូរ​​យ៉ាង​ខ្លាំង៕

 

កីឡាករ​អាមេរិក​ ​​យក​មេដាយ​មាស​អូឡាំពិក ជូន​ម្ដាយ​ដែល​មាន​ជំងឺ

 

កីឡាករ​អាមេរិក​ ​​យក​មេដាយ​មាស​អូឡាំពិក ជូន​ម្ដាយ​ដែល​មាន​ជំងឺ

 

កីឡាករ​អាមេរិក​ ​​យក​មេដាយ​មាស​អូឡាំពិក ជូន​ម្ដាយ​ដែល​មាន​ជំងឺ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun