រដ្ឋមន្ត្រីឥណ្ឌូនេស៊ីចុះចេញពីតំណែងដោយសារតែមានសញ្ជាតិពីរ

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានបង្ខំចិត្តដកតំណែងរដ្ឋមន្ត្រីថាមពលនិង ធនធានធម្មជាតិលោក អារកង់ដ្រា តាហារ ដោយសារតែលោកមានសញ្ជាតិ២គឺអាមេរិកនិងឥណ្ឌូនេស៊ី។
រដ្ឋមន្ត្រីឥណ្ឌូនេស៊ីចុះចេញពីតំណែងដោយសារតែមានសញ្ជាតិពីរ
ព័ត៌មានខាងលើត្រូវបានរដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យប្រធានាធិបតីលោក ប្រា ទិកណូ ប្រកាសបន្ទាប់ពីគេរកឃើញថាលោកមានសញ្ជាតិដល់ទៅពីរ។ នៅក្នុងសេចក្តីប្រកាសខ្លីកាលពីថ្ងៃទី១៦ ខែសីហា លោក ប្រាទិកណូ បញ្ជាក់ថា ប្រធានាធិបតី វីដូដូ បានជ្រើសរើសលោក លូហ៊ុត ផេន ចេតាន់ រដ្ឋមន្ត្រីទទួលបន្ទុកបញ្ហាដែនសមុទ្រ មកកាន់តំណែងជំនួសជាបណ្តោះអាសន្ន រហូតដល់ជ្រើសរើសបានរដ្ឋមន្ត្រីថ្មី។

អតីតរដ្ឋមន្ត្រី អារកង់ដ្រា តាហារ ធ្លាប់ រស់នៅសហរដ្ឋអាមេរិកជិត២០ឆ្នាំពេល ដែលលោកជាអ្នកឯកទេសទទួលបន្ទុក ថាមពលប្រេង។ លោក អារកង់ដ្រា តាហារ ទើបតែបានតែងតាំងជារដ្ឋមន្ត្រីកាលពីថ្ងៃទី២៧ ខែកក្កដា ជំនួសលោក ស៊ូដៀរមេន សេដ នៅក្នុងការកែទម្រង់ប្រព័ន្ធដឹកនាំរបស់ ប្រធានាធិបតី វីដូដូ។

តាមច្បាប់ឥណ្ឌូនេស៊ីមិនអនុញ្ញាតឲ្យ ពលរដ្ឋដែលមានសញ្ជាតិពីកាន់តំណែងនៅក្នុងជួររដ្ឋាភិបាលឡើយ។ កន្លងមក លោក អារកង់ដ្រា តាហារ ក៏បានច្រានចោល ការចោទប្រកាន់ខាងលើផងដែរ។ ប៉ុន្តែពេល នេះប្រធានាធិបតីចាំបាច់ត្រូវដកតំណែងចៀសវាងមានរឿងអាស្រូវនៅក្នុងជួររដ្ឋា ភិបាលរបស់លោក៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • រដ្ឋមន្ត្រីឥណ្ឌូនេស៊ីចុះចេញពីតំណែងដោយសារតែមានសញ្ជាតិពីរ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/19  Category:ជីវិតនិងសង្គម
Tags: