មនុស្ស​​បីនាក​់ត្រូវតុលាការ​ចោទ​ប្រកាន់​​ក្នុង​ករណី​​បាញ់សម្លាប់ក្នុង​ម៉ាត

កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់បុរសបីនាក់ពាក់ព័ន្ធការបាញ់សម្លាប់បុគ្គលិកម៉ាតម្នាក់អាយុ៣៧ឆ្នាំនៅក្នុងរាជធានីភ្នំពេញ អំឡុងពេលមានជម្លោះ រួមទាំងបុរសម្នាក់ដែលត្រូវបានបង្ហាញអត្តសញ្ញាណដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ជាមន្ត្រីកងរាជអាវុធហត្ថ។ យោងតាមលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនសង្ស័យពីរនាក់ឈ្មោះ ខៀវ ថនវណ្ឌី និង និន រិន ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានច្បាប់អនុញ្ញាត ចំណែកជនសង្ស័យទី៣ម្នាក់ទៀតឈ្មោះ ផុន ភក្ដី ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយមរណភាពនៃជនរងគ្រោះ។ លោកបានថ្លែងថា ការចោទប្រកាន់លើឈ្មោះ ភក្ដី មានទោសជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ ចំណែកការចោទប្រកាន់លើជនសង្ស័យពីរនាក់ទៀតមានទោសជាប់ពន្ធនាគារម្នាក់ៗ៣ឆ្នាំ។ ជនសង្ស័យទាំងបីត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន។ ដោយលើកឡើងពីប្រភពអនាមិកនៅក្នុងសាលាដំបូងរាជធានីភ្នំពេញ កាសែតភាសាខ្មែរមួយចំនួនបានកំណត់អត្តសញ្ញាណឈ្មោះ ភក្ដី ដែលតាមការអះអាងថាជាជនដៃដល់នោះជាមន្ត្រីកងរាជអាវុធហត្ថខណ្ឌដូនពេញ។មន្ត្រីតុលាការ និងមន្ត្រីកងរាជអាវុធហត្ថដែលត្រូវបានទាក់ទងកាលពីម្សិលមិញបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីសេចក្តីរាយការណ៍នោះឡើយ។ តាមការអះអាងថា ផុន ភក្ដី បានបាញ់ សឿន ចាន់ដារ័ត្ន ជាបុគ្គលិកម៉ាត Only You Mini Mart កាលពីយប់ថ្ងៃសៅរ៍។ មានការលើកឡើងខុសៗគ្នាជុំវិញការបាញ់សម្លាប់នេះនៅពេលក្រោយមក។ សេចក្ដីរាយការណ៍មួយដែលបានបង្ហោះនៅក្នុងគេហទំព័រនគរបាលជាតិកាលពីថ្ងៃអាទិត្យលើកឡើងថា សឿន ចាន់ដារ័ត្ន ត្រូវបានគេបាញ់សម្លាប់នៅមុខមីនីម៉ាតនេះនៅម៉ោង៩យប់ថ្ងៃសៅរ៍ បន្ទាប់ពី ខៀវ ថនវណ្ឌី ដែលកំពុងផឹកស៊ីជាមួយមិត្តភក្ដិបានចេញទៅទិញអាហារ ហើយត្រឡប់មកវិញត្រូវបានក្រុមជនដៃដល់បួននាក់ដេញតាម។ សឿន ចាន់ដារ័ត្ន ចូលទៅឃាត់កុំឱ្យកើតមានជម្លោះ ប៉ុន្តែត្រូវគេបាញ់តែម្ដង។ ប៉ុន្តែ […]

The post មនុស្ស​​បីនាក​់ត្រូវតុលាការ​ចោទ​ប្រកាន់​​ក្នុង​ករណី​​បាញ់សម្លាប់ក្នុង​ម៉ាត appeared first on The Cambodia Daily.