ព័ត៌មានរញ្ជួយពិភពលោក «ឈាមរត់រកឈាម» ស្រីកូរ៉េខាងជើង ១២ នាក់ រត់ចូល…

AFP រាយការណ៍ថា ស្រ្តីកូរ៉េខាងជើងជាអ្នកបម្រើ ក្នុងភោជនីយដ្ឋានចំនួន ១២ នាក់ និង បុរសអ្នកចាត់ការម្នាក់ បានរត់ភៀសខ្លួនចូលប្រទេសកូរ៉េខាងត្បូង ដើម្បីចាប់ផ្តើមជីវិតថ្មី ក្រោយពីភ្នាក់ងារត្រួតពិនិត្យកូរ៉េខាងត្បូង ឬ NIS បានពិនិត្យយ៉ាងម៉ត់ចត់ឃើញថា ពួកគេទាំង នោះ មិនមែនកូរ៉េខាងជើងបញ្ជូនមកជាភ្នាក់ងារយកការណ៍សម្ងាត់អ្វីឡើយ ។

ព័ត៌មានរញ្ជួយពិភពលោក «ឈាមរត់រកឈាម» ស្រីកូរ៉េខាងជើង ១២ នាក់ រត់ចូល…

មន្ត្រី NIS បាននិយាយថា ជនជាតិកូរ៉េខាងជើងទាំង ១៣ នាក់ បានទទួលការដោះលែងខ្លួន ពីការិយាល័យ ស៊ើបអង្កេតកាលពីសប្តាហ៍មុន  និង ត្រូវបញ្ជូនទៅកាន់មជ្ឈមណ្ឌលបម្លាស់ទីលំនៅថ្មី ដើម្បីបានចាប់ ផ្តើមជីវិតថ្មីយ៉ាង មានសេរីភាពក្នុងប្រទេសកូរ៉េខាងត្បូង ។ ពីដំបូងអ្នកទាំង ១៣ នាក់នេះបានទទូចសុំអាជ្ញាធរកូរ៉េខាងត្បូងថា កុំបង្ហាញឱ្យឃើញមុខជាសាធារណៈ និង មិនចាំបាច់ឱ្យសម្ភាសជាមួយអ្នកកាសែតឡើយ ។

ព័ត៌មានរញ្ជួយពិភពលោក «ឈាមរត់រកឈាម» ស្រីកូរ៉េខាងជើង ១២ នាក់ រត់ចូល…

នេះជាព័ត៌មានកក្រើករញ្ជួយនៅទូទាំងពិភពលោក នៅពេលនារីបម្រើភោជនីយដ្ឋានកូរ៉េខាងជើង សាខាក្នុងទីក្រុងនីងប៉រ មណ្ឌលចឺរជៀង ភាគខាងកើតប្រទេសចិន គេចខ្លួនចូលមកក្នុងទឹកដីកូរ៉េខាងត្បូង ធ្វើឱ្យកូរ៉េខាងជើងខឹងសម្បារយ៉ាងខ្លាំង ដោយចោទកូរ៉េខាងត្បូងថាលួចនាំខ្លួនអ្នកទាំងនោះមក ។ ព័ត៌មានមួយថា កូរ៉េខាងជើងបានអនុញ្ញាតឱ្យគ្រួសារនារីទាំង ១២ នាក់ ផ្តល់សម្ភាសផ្ទាល់ថា កូនក្មួយរបស់ខ្លួនត្រូវគេលួចនាំខ្លួនទៅ  ហើយមិត្តភក្តិនៅក្នុងហាងអាហារនោះបាននិយាយប្រាប់ CNN ទាំងទឹកភ្នែកថា អ្នកទាំងនោះត្រូវគេលួងលោមទៅទេ គេថាបានសុខសប្បាយដូចឃើញក្នុង ល្ខោនរបស់កូរ៉េខាង ត្បូងអ៊ីចឹងដែរ ចំណែកពួកខ្លួនមានភក្តីភាពជាមួយលោកប្រធានាធិបតី គីម ជុងអ៊ុន មិនទៅណាឡ់យ  ។

ព័ត៌មានរញ្ជួយពិភពលោក «ឈាមរត់រកឈាម» ស្រីកូរ៉េខាងជើង ១២ នាក់ រត់ចូល…

វាផ្ទួនគ្នាតែ ២ ថ្ងៃ ដែលឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំប្រទេសអង់គ្លេស បានចុះចូលជាមួយប្រទេសកូរ៉េខាងត្បូងដែរ ។ ស្ថិតក្នុងបរិយាកាសដ៏តានតឹងរវាងបងប្អូនឈាមកូរ៉េខាងជើង និង កូរ៉េខាងត្បូង ដែលមាននយោបាយស៊ីសាច់ហុត ឈាមគ្នា នៅពេលរដ្ឋាភិបាលកូរ៉េខាងត្បូង តាំងប្រព័ន្ធការពារអាវុធមីស៊ីលនៅតំបន់កម្រិតខ្ពស់ ឬ THAAD ធ្វើឱ្យកូរ៉េខាងជើងមិនពេញចិត្ត និង វាយប្រហារលោកស្រីប្រធានាធិបតី ប៉ាក កឹនហេ ថាមានអាការរោគចិត្ត និង ធ្លាក់ជាអាយ៉ងរបស់អាមេរិក ៕

ប្រភព ៖ matenak

  • ព័ត៌មានរញ្ជួយពិភពលោក «ឈាមរត់រកឈាម» ស្រីកូរ៉េខាងជើង ១២ នាក់ រត់ចូល…已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/19  Category:ជីវិតនិងសង្គម
Tags: