ធំ​មិន​ទាន់ Rashford លួច​បង្កាត់ភ្លើង​ស្នេហ៍ជាមួយ​តារា​ស្រី​ទស្សនាវដ្តី Playboy បាត់

គេហទំព័រ​ព័ត៌មាន​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ផ្សាយ​ថា កីឡាករ Marcus Rashford ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​របស់​ក្លិប​បិសាច​ក្រហម​ManUtd ដែល​ទើប​មាន​អាយុ​១៨​ឆ្នាំ បាន​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​តារា​ស្រី​ទស្សនាវដ្តី Playboy តាំងពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ធ្លាក់​ចេញពី​ការ​ប្រកួត​យូ​រ៉ូ ២០១៦ នៅ​ប្រទេស​បារាំង។

Marcus Rashford ក្លាយជា​កីឡាករ​ចុង​ក្រោយ​ដែល​ចងសម្ព័ន្ធភាព​ជាមួយ​នាង​Carla Howe តារា​ម៉ូ​ដ​ដ៏​សិច​ស៊ី​របស់​ទស្សនាវដ្ដី Playboy ។ តារា​ស្រី​សាច់​សខ្ចី​រូប​នេះ ធ្លាប់​លេចឮ​ដំណឹង​ថា មាន​សម្ព័ន្ធមេត្រីភាព​ជាមួយ​កីឡាករ​ជា​ច្រើន​រូប​ដូច​ជា Cristiano Ronaldo, Mario Balotelli និង​កីឡាករ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ជា​ច្រើន​រូប​ទៀត ។ ប្រភព​ពី​មនុស្ស​ជំនិត​របស់​កីឡាករ Marcus Rashford បាន​បញ្ជាក់​ប្រាប់​គេហទំព័រ Daily Star Online ថា Rashford ចាប់ផ្តើម​សាសង​ជាមួយ​នាង Carla Howe តាម​បណ្ដាញ​សង្គម Facebook ក្រោយ​ពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ធ្លាក់​ពី​ជុំ​១៦​ក្រុម​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត​យូ​រ៉ូ​២០១៦​នៅ​ប្រទេស​បារាំង ហើយ​សម្ព័ន្ធភាព​របស់​អ្នក​ទាំង​២​កាន់តែ​ជ្រាលជ្រៅ​ឡើង​ៗ ៕